Sunday, November 25, 2012

ជំនឿ​អំពី​​នរក សួគ៌

 ជំនឿ

មនុស្ស​ដែល​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ន    ពុំ​សូវ​ជឿ​​ទេ​​រឿង​បុណ្យ បាប នរក សួគ៌   ​ព្រម​ទាំង​​ខ្មោច ព្រាយ បិសាច​ជាដើម ។ គេ​ច្រើន​តែ​ជឿ និង​ផ្អែក​ជំនឿ​របស់​គេ​ទៅ​នឹង​វិទ្យាសាស្ត្រ ដែល​គេ​យល់​ថា​មាន​ហេតុផល​ជាក់លាក់​ជាង ។ ​  ជំនឿ​ដែល​​បុព្វបុរស​ធ្លាប់​ជឿ​នោះ   គឺជា​ជំនឿ​ប្រាសចាក​នូវ​ហេតុ ផល​ពិត ។
ការចូលចិត្ត​របៀប​នេះ មាន​ភាគច្រើន​បំផុត​ចំពោះ​អ្នក​ដែល​បាន​រៀនសូត្រ មាន​ចំណេះដឹង​ចូលចិត្ត​​ខាង​ផ្នែក​វិទ្យាសាស្ត្រ​​ខ្លាំង ។ ប៉ុន្តែ​ការដែល​គេ​ចូលចិត្ត​ថា​យ៉ាង​នេះ គេ​មិន​បាន​​សិក្សា​ឲ្យ​ស៊ីជម្រៅ​ទៅ​លើ​ជំនឿ​ដែល​​​​បុព្វបុរស​​ធ្លាប់​ជឿ​ នោះ​ក៏​ទេ​ ។ ដោយ​សម្អាង​លើ​ហេតុផល​វិទ្យាសាស្ត្រ គេ​ក៏​​បោះបង់​ចោល​ជំនឿ​ចាស់​ដែល​ខ្មែរ​ធ្លាប់​ជឿ    ទុក​ចិត្ត​   និង   គោរព​ប្រតិបត្តិ​មក​អស់​កាល​អង្វែង​មក​ហើយ ។
​អ្នក​ខ្លះ​ក៏​បាន​ពិចារណា​លើ​រឿង​បុណ្យ បាប   នរក   សួគ៌   នេះ​ដែរ    តែ​ពិចារណា​មិន​យល់   ក៏​តោង​ហេតុផល​ថា បាប នរក​នោះ​គឺ​ស្ថិត​នៅ​លើ​ពពួក​មនុស្ស​ដែល​គ្មាន​ទី​ជម្រក   អនាថា   អ្នក​សុំទាន   ឬ​ការដាក់​ទារុណ​ផ្សេងៗ ដូច​មាន​ក្នុង​ពន្ធនាគារ​ជាដើម ដែល​គេ​ធៀប​ថា​ជា​នរក​នោះ   អ្នក​ខ្លះ​ថា​នរក​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស នៅ​ក្នុង​ចិត្ត​នោះ​ឯង ។   បើ​កាល​ណា​ចិត្ត​ក្ដៅ​ក្រហាយ   ខ្លួន​នោះ​ឯង​ជា​នរក ភូម​ឋាន​ផ្ទះ​សម្បែង​សម្រាប់​រស់​នៅ​ជា​នរក ។       ឯ​សួគ៌​វិញ​បាន​ដល់​ពពួក​   មនុស្ស​ដែល​មាន​វណ្ណៈ បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ បាន​ដល់​សេចក្ដី​សុខ​ខាង​ទ្រព្យ ខាង​អារម្មណ៍​ ។ល។ រួច​គេ​ទាញ​សន្និដ្ឋាន​​មក​ថា នរក សួគ៌ គឺ​មាន​នៅ​ស្ថាន​មនុស្ស​លោក​យើង​នេះ​ឯង មិន​មាន​នៅ​ខាង​លើ ឬ ខាង​ក្រោម​ដូច​ដែល​គេ​ធ្លាប់​ជឿ​មក​ទេ ។   ចំណែក​ខាង​វិទ្យាសាស្ត្រ​       ដែល​ស្រាវជ្រាវ​​​​នរក សួគ៌​នេះ    លុះ​ស្រាវជ្រាវ​​អស់​សមត្ថភាព​​​មិន​បាន​ឃើញ​នរក សួគ៌​ប្រាកដ​នៅ​ទី​ណា​​ក៏​បដិសេធ​​ថា​មិន​មាន​នរក សួគ៌​​ ។
តើ​នរក សួគ៌​ដែល​បុព្វបុរស​ធ្លាប់​ជឿ មាន​ទាំង​ឆ្លាក់​ទុក​ជាប់​នឹង​ផ្ទាំង​សិលា ក្នុង​អក្សរសិល្ប៍​ផ្សេងៗ គឺ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា? ឬ​ក៏​គ្រាន់តែ​ជា​ការ​បោក​បន្លំ​ឲ្យ​យើង​ជឿ ដើម្បី​ឲ្យ​មនុស្ស​ខ្លាច​រអា ខំ​​​ធ្វើ​តែ​អំពើ​ល្អ ចៀសវាង​នូវ​អំពើ​អាក្រក់?
ទាក់ទង​ទៅ​នឹង​បញ្ហា​បាប បុណ្យ នរក សួគ៌​​អស់​នេះ សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” របស់​អ្នក​និពន្ធ សុង ស៊ីវ បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជាទីបំផុត ។ សូម​រក​ជាវ​មក​​អាន​ដើម្បី​កើន​សតិបញ្ញា ។
ខ្ញុំ​សូម​ដកស្រង់​ហេតុផល​​មក​ខ្លះៗ​ដូច​ខាង​ក្រោម ៖
ប្រសិន​បើ​យើង​ចូលចិត្ត​ថា នរក សួគ៌    នេះ​មិន​មាន​ទេ នោះ​ព្រះពុទ្ធគោត្ដម    ដែល​យើង​គោរព​បូជា​សព្វថ្ងៃ ក៏​ពុំ​មាន​ន័យ​អ្វី​ឲ្យ​យើង​គោរព​ទៀត​ដែរ ព្រោះ​ព្រះអង្គ​បាន​យក​រឿង​នរក សួគ៌​នេះ​​ដើម្បី​បោក​បញ្ឆោត​ពុទ្ធបរិស័ទ​​ប៉ុណ្ណោះ ។ ឬ​ប្រសិន​បើ​យល់​ថា ព្រះពុទ្ធអង្គ​មិន​បាន​សម្ដែង​អំពី​នរក សួគ៌​នេះ​ទេ ក្រែង​ស្មៀន​ដែល​សរសេរ​ជា​គម្ពីរ​មាន​ការភាន់​ច្រឡំ ឬ​ការ​ចម្លង​តៗ​គ្នា​មក​ពុំ​ត្រឹមត្រូវ មាន​ជាក់​ច្បាស់​ក្នុង​ព្រះនាម​ទាំង ១០ ​របស់​ព្រះអង្គ​មក​ស្រាប់ គឺ​ត្រង់​ព្រះនាម​ទី ៥   ថា “លោកវិទូ”     ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គឺ​លោក​ទាំង​បី មាន​ទេវលោក មនុស្ស​លោក និង យមលោក​នោះ​ឯង    ។
បើ​យើង​យល់​ថា នរក សួគ៌​មិន​មាន​ទេ ព្រោះ​ភ្នែក​យើង​មើល​មិន​ឃើញ​នោះ ត្រូវ​លុប​ព្រះកិត្តិនាម​ថា “លោកវិទូ” មួយ​នេះ​ចោល​ទៅ ទុក​ត្រឹម ៩ បាន​ហើយ    ព្រោះ​ព្រះអង្គ​អន់​ជាង​យើង     អន់​ជាង​អ្នក​វិទ្យាសាស្ត្រ គ្រាន់តែ​គូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ​ទុក​ឲ្យ​យើង​មើល​ឃើញ​សួគ៌ នរក​ផង​មិន​កើត ។
ចំពោះ​ការគូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ   ធ្វើ​យាន   សម្រាប់​ឆ្លុះ​មើល​ឲ្យ​ឃើញ    សម្រាប់​ឲ្យ​ទៅ​ដល់​ស្ថាន​នរក សួគ៌​នោះ ព្រះ​អង្គ​បាន​​សាង​ទុក​ឲ្យ​សព្វគ្រប់​អស់​ហើយ ។ សម្រាប់​អ្នក​​មិន​ជឿ​ព្រះអង្គ មាន​ប្រាជ្ញា​រាក់ គិត​មិន​យល់ ឲ្យ​យក​ផែនទី​មក​មើល យក​កែវ​មក​ឆ្លុះ ឲ្យ​ឃើញ​ច្បាស់​ផ្ទាល់​ភ្នែក​ខ្លួន​ចុះ   បើ​ចង់​ទៅ​ឲ្យ​ដល់​ទាំង​រស់​ក៏​បាន​ទៀត អាច​ទៅ​តែ​មួយ​ភ្លែត​ផង លឿន​ជាង​កាំជ្រួច​ហោះ​សម័យ​បរមាណូ​នេះ​ទៅ​ទៀត ។
ឯ​ផែនទី គឺ​កុសលាកុសលកម្មបថ ១០ កែវ​ឆ្លុះ​គឺ​ទិព្វចក្ខុ​វិទ្យា    និង​លោកិយជ្ឈាន ។   លោកអ្នក​អាច​ស្វែងយល់​ខ្លួនឯង​នៅ​ក្នុង​ព្រះត្រៃបិដក    ជា​ពិសេស​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ ។          ថ្មីៗ​នេះ​ខ្ញុំ​ឃើញ​មាន​សៀវភៅ​ពន្លឺ​ពុទ្ធ​ចក្ខុ ឬ ពន្លឺ​ចក្ខុ  ​បាន​ចេញ​ផ្សាយ    ដែល​មាន​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ ​ អាច​រក​ជាវ​មក​សិក្សា​ស្រាវជ្រាវ​បាន​ក្នុង​តម្លៃ​ប្រហែល​ ២៥០០០៛ ។
ខាង​លើ​នេះ​ជា​ហេតុផល​មួយ​បែប   ហើយ​ខ្ញុំ​សូម​លើក​មក​ត្រឹម​ប៉ុណ្ណេះ ព្រោះ​បើ​    សរសេរ​វែងឆ្ងាយ​ពេក អ្នក​អាន​ប្រាកដ​ជា​ធុញទ្រាន់ ។ បែប​ផ្សេង​ទៀត សូម​សាក​ជាវ​សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” ដែល​ខ្ញុំ​បាន​ណែនាំ​ខាង​លើ​មក​អាន​បន្ថែម ។
ក្នុង​អត្ថបទ​នេះ​ខ្ញុំ​មិន​មាន​បំណង​បង្ខិតបង្ខំ​ឲ្យ​លោកអ្នក​ជឿ​ថា​ពិត ​ជា​មាន​នរក សួគ៌​​ក៏​​ទេ   ស្រេច​លើ​ការពិចារណា​របស់​លោកអ្នក​ទៅ​ចុះ ។ ការដែល​ខ្ញុំ​បង្ហាញ​នេះ គ្រាន់តែ​ជា​ដំណឹង​ដើម្បី​ឲ្យ​ លោកអ្នក​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បញ្ហា​ ដែល​ជា​ចម្ងល់ និង      មិន​មាន​មធ្យោបាយ   ​ដោះស្រាយ​ឲ្យ​ឃើញ​ហេតុផល​ពិត​ប្រាកដ​ប៉ុណ្ណោះ ។ ហើយ​នេះ​ក៏​មិន​មែន​ជា​ការចេះដឹង ឬ​ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ដែរ គឺ​ជា​ការយល់​ដឹង​ពី​អ្នក​និពន្ធ​ ដែល​បាន​ស្រាវជ្រាវ ចងក្រង​មក​យ៉ាង​ល្អ​វិសេស មាន​ហេតុផល​​យ៉ាង​នេះ​​មក​ស្រាប់ ។
ប្រភពមកពី៖  http://4khmer.wordpress.com

ខ្មោច​ចូលជា​អបីយ​ជំនឿ

 ជំន



 កាលពី​សម័យ​ដើម ខ្មោច​ចូលគឺ​ជាពាក្យ​មួយ​ឮតៗ​គ្នាពី​មាត់​មួយទៅ​មាត់មួយ​ទៀត​រហូត​ដល់​ អ្នកខ្លះ​មាន​ជំនឿ​ថាពិត​ជា មាន​ខ្មោច​ពិត​ប្រាកដ​មែន ហើយ​ក៏មាន​អ្នកខ្លះ​មិន​ជឿ​ដែរ។ មិនតែ​ប៉ុណ្ណោះ​មាន​ប្រជា​ពលរដ្ឋ​ខ្លះគិត​ថាជា​ខ្មោច​ដូនតា​ចូលមក​សណ្ឋិត​ រូប កូន ចៅ​ដើម្បី​ឱ្យ​ញាតិ​សន្ដាន​ធ្វើ​បុណ្យ​រំលឹក​គុណ​បញ្ជូន​ដល់​ពួកគាត់​ដែល​ បាន​លាចាក​លោក​ទៅ។ ការ​ជឿជាក់​លើអ្វី​មួយ​អាស្រ័យ​ទៅ លើកត្ដា​ជាច្រើន ដូចជា​បាន​ឃើញ​ផ្ទាល់​នូវ​ភាព​ជាក់​ស្ដែង​ជឿជាក់​លើការ​និយាយ​តៗ​គ្នាជា​ ដើម។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ការ​ជឿជាក់​លើអ្វី​មួយខុស​ពីការ​ពិត គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ។ ទស្ស​នាវដ្ដី សុខភាពយើង ​បានជួប​សម្ភាសន៍​ជាមួយ ឧកញ៉ា​ឧបា​សិកា ញ៉ឹក ប៊ុនថា ជា​ឧត្ដម​ប្រឹក្សា​សម្ដេច​មហា​ព្រះសង្ឃ​រាជនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដើម្បី​បក​ស្រាយ​ជូន​លោកអ្នក​ឱ្យ បាន​ជ្រាប​ជំនឿ​នេះ។
មូល​ហេតុ​ខ្មោច​ចូលខ្លួន
លោកអ្នក​ដែល​មាន​ជំនឿ​លើខ្មោច​ឬអ​មនុស្ស តែងតែ​មាន​អារម្មណ៍​គិត​ស្រមើ​ស្រមៃ​ឃើញ​អមនុស្ស​ទាំងនោះ​នៅក្បែរ​ខ្លួន ទើប​បណ្ដាល​ឱ្យការ​គិតមាន​ភាព​ច្របូក​ច្របល់ ខ្វះការ​គ្រប់​គ្រង់​ខ្វះ​ម្ចាស់ការ​លើខ្លួន​ឯង​ដោយ​ស្ដែង​ចេញ​ជាការ​និយាយ​ ម្នាក់ឯង ជួន កាលដឹង​រឿង ជួនកាល​មិនដឹង​រឿងក៏​មាន​ដែរ។ ចំណុច​ទាំងនោះ​ហើយ​ទើបធ្វើ​ឱ្យយល់​ថាពួក​អមនុស្ស​អាច​ចូលមក​សណ្ឋិត​ ក្នុងខ្លួន ប្រាណ​បាន។ សរុប​សេចក្ដី​មកតាម​អបីយ​ជំនឿ​បណ្ដា​ពួក​អមនុស្ស​គឺមាន​ពិត​ប្រាកដ​មែន​ហើយ​ ក៏មិន​មែន​កើតនៅ​លើ​មនុស្ស​គ្រប់គ្នា ឡើយ។ ព្រោះ​អមនុស្ស​មិនអាច​ចេះតែ​ចូល​ផ្ដេស​ផ្ដាស​ទេ​អាស្រ័យ​លើ​អារម្មណ៍​ផ្ទាល់ ​របស់​មនុស្ស​តែម្ដង។
មនុស្ស​ដែល​អមនុស្ស​អាច​ចូល​សណ្ឋិត
ប្រភេទ​មនុស្ស​បែបនេះ​ច្រើន​មាន​កម្លាំង​ខ្សោយ ឧស្សាហ៍​មាន​ជម្ងឺមក​បៀត​បៀន​រូបរាង​កាយ​ធ្វើ​អំពើ​បាប​ច្រើនជាង​អំពើ បុណ្យ គិតថា​ខ្លួនឯង​អស្ច្ចារ្យ គិតថា​អមនុស្ស​ចូលធ្វើ​ឱ្យមាន​បាន​ទ្រព្យ​សម្បត្ដិ​ឬមនុស្ស​មិនសូវ​មមា​ញឹក​ នឹង​ការងារ។ លោកអ្នក​ទាំង នោះ​ប្រសិន​បើកាល​ណាមាន​ជម្ងឺ​តែងតែ​យល់​ឃើញ​ថាមាន​អមនុស្ស​មកជិត​ដើម្បី​យក ​ព្រលឹង​ចេញពី​រាង​កាយ។ ប៉ុន្ដែ​សម្រាប់​លោក អ្នកមួយ​ចំនួន​វិញ បែរជា​មាន​អារម្មណ៍​គិតថា​អ្នកតា​កំពុង​តាម​ថែរក្សា។ កត្ដា​ទាំងនេះ​ទើប​ធ្វើឱ្យ​មានការ​រៀបចំ​ជា​សំណែន​រំដោះ​គ្រោះ ជា​ដើម។ ចំណុច​ដែលបាន​រៀប​រាប់​ខាង​លើ​ចង់​បញ្ជាក់​ថា​អមនុស្ស​គ្រាន់តែ​ជាការ​ស្រមើ ​ស្រមៃ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ជា​ពិសេស ចំពោះ​អ្នក​ដែល​មិនសូវ​ចូលចិត្ដ​ធ្វើ​បុណ្យ​កុសល។
មនុស្ស​ដែល​អមនុស្ស​មិនអាច​ចូល​សណ្ឋិត
លោកអ្នក​ដែល​មាន​ការងារ​សម​ស្រប និង​ច្បាស់​លាស់​ត្រឹម​ត្រូវ ជាអ្នក​ចូលចិត្ដ​គិតគូរ​ល្អិត​ល្អន់​មិនជឿ​ជាក់​ផ្ដេស​ផ្ដាស។ ទោះជា​យ៉ាងណា​ក៏ដោយ​មនុស្ស​បែប​នេះ​ចូលចិត្ដ​ស្រឡាញ់​ក្រុម​គ្រួសារ ញាតិ​សន្ដាន និងអ្នក​ដទៃ។ មនុស្ស​មានការ​អប់រំ​ខ្ពស់ ហើយ ការ​ប្រតិ​បត្ដិ​តាម​លទ្ធផល​ជាក់​ស្ដែង បទ​ពិសោធន៍ និង​ចំណេះ​វិជ្ជា​បាន​សិក្សា​កន្លងមក។ លោកអ្នក​ដែល​មិនជឿ​លើ​អមនុស្ស គឺមិន​ជឿ លើគ្រូ​ទាយ ដូនតា​ចូល អមនុស្ស​ជាដើម។
វិធី​ទប់​ស្កាត់​សភាព​អមនុស្ស​ចូល
ចំពោះ​វិធី​ទប់ស្កាត់​មិនឱ្យ​អមនុស្ស​ចូល គឺងាយ​ស្រួល​បំផុត​សម្រាប់​អនុវត្ដន៍។ ដោយ​លោកអ្នក​ចាំបាច់​ត្រូវធ្វើ​ចិត្ដ​ធម្មតា ចៀស​វាង​ភាពតាន​តឹង​ចំពោះ​ខ្លួនឯង សម្រួល​អារម្មណ៍​គិត​សន្សឹមៗ​តាម​ដំណើរ​រឿងអ្វី​ដែលបាន​កើត​ឡើង​ចំពោះ​មុខ​ រឿង​រ៉ាវណា​ដែល មិនទាន់​កើត និង​ចំណុច​ណាដែល​បម្រុង​កើត​ឡើង។ ម្យ៉ាង​វិញទៀត​ត្រូវចេះ​រម្ងាប់​អារម្មណ៍​ដោយ​ប្រកាន់​ភ្ជាប់​នូវ​សីលឬ​ ផ្លូវធម៌ (កាន់​សីល) មាន​ន័យថា​ឧស្សាហ៍​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅវត្ដ​ដើម្បី​ឧទ្ទិស​ដល់ ​មាតា​បិតា​ព្រមទាំង​ញាតិ​សន្ដាន​ដែលបាន​លា ចាក​លោក។ ព្យាយាម​រក្សា​សីល​ប្រយោជន៍​វៀរចាក​អំពើ​អាក្រក់​មាន​ដូចជា​ចៀស​វាងការ​ និយាយ​កុហក ការ​សម្លាប់​សត្វ លួចប្លន់​អ្នក ដទៃ​ជាដើម។ ជា​ពិសេស​ទៅទៀត​នោះ​លោកអ្នក​ត្រូវតាំង​ជំហរ​ស្មារតី​ឱ្យបាន​ស្វាហាប់​រឹងមាំ ​សម្រាប់​ខ្លួនឯង ទទួល​យកអ្វី​ជាការ​ពិត ដោយ​មិនត្រូវ​គិតទៅ​លើ​អមនុស្ស​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ត្រូវ​ខិតខំ​បំពេញ​កិច្ចការ​ជា​ប្រចាំ ដើម្បី​ចៀស​វាងការ​គិត​ផ្ដេស​ផ្ដាស និង​ពេល​ឈប់​សម្រាក​ពី​ការងារ​ត្រូវយក​អារម្មណ៍​ស្វែង​យល់ពី​ភាព​សប្បាយ​ ស្រស់​ថ្លា ដើម្បី​បំបាត់​ភាព​ហេវហត់​ទាំង​ឡាយ បន្ថែម​ពីលើ នេះទៀត​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់​គ្រាន់។ នៅពេល​មាន​បញ្ហា​អ្វីកើត​ឡើង​ចំពោះ​ខ្លួន ត្រូវទៅ​ពិភាក្សា​ជាមួយ​អ្នកណា​ម្នាក់​ដើម្បី​រក ដំណោះ​ស្រាយ​ឱ្យបាន​ល្អ​ប្រសើរ។
ដំ​បូន្មាន​អ្នក​ប្រឹក្សា
លោកអ្នក​ដែលមាន​ជំនឿ​លើ​អមនុស្ស ឬអ្នក​មិនសូវ​មាន​ជំនឿ​ក្ដី​សូម​ព្យាយាម​ប្រកាន់​ភ្ជាប់​នូវ​ភាព​ស្មោះត្រង់ ​ចំពោះ​ខ្លួន ឯង និងអ្នក​ដទៃ។ សូម​ពង្រឹង​ស្មារតី​ប្រឈម​មុខនឹង​រឿង​រ៉ាវ​ដែល​កើត​ឡើង ឬ​បម្រុង​កើត​ដើម្បី​ចៀស​វាងការ​បាក់​ស្មារតី។ កសាង អំពើ​ល្អ​ដោយ​បរិច្ចាគ​ទាន​ដល់អ្នក​ក្រខ្សត់ មិនត្រូវ​ប្រមាថ​អ្នក​ដែលមាន​កម្រិត​តូចទាប​ជាង​ខ្លួន​ត្រូវគិត​ថា​មនុស្ស​ កើតមក​តែងតែ​មាន លក្ខណៈ​ខុសគ្នា​ជាការ​ធម្មតា។ ជា​ពិសេស​ទៅទៀត​នេះ​ត្រូវ​ប្រកាន់​ភ្ជាប់នូវ​ការ​រក្សា​សីល​ឱ្យបាន​ខ្ជាប់​ ខ្ជួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

ទឹកជ្រោះភ្នំគូលេនបង្កប់ជំនឿប្រវត្តិសាស្រ្ត

 ជំនឿ
ទឹកជ្រោះភ្នំគូលេនដំណាក់កាលទី២

សៀមរាបៈ   ទន្ទឹម​នឹង​ជំនឿ​មិន​សាប​រលាប​     ភ្នំ​គូលែន​ក៏​ជា​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ    ​ដ៏​ស្រស់​ត្រកាល​ដែល​មិន​អាច ​បំភ្លេច​បាន​ ខណៈ​ដែល​លោក​អ្នក​ឈាន​ជើង​ជាន់​ទឹក​ដី​ខេត្ត​សៀមរាប​នោះ​។ ​អ្វី​ដែល​ជា​ចំណុច​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​​ទឹក​ជ្រោះ​ដែល​ហូរ​ចេញ​ពី​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ត្រជាក់​ប្រៀប​បាន​នឹង​ ទឹក​អម្រឹត​  ហើយ​​ទឹក​ជ្រោះ​នេះ​បាន​បង្កប់​នូវ​ជំនឿ​ដ៏​មុជ​ជ្រៅ​ទៅ​ក្នុង​ប្រវត្តិ​   ជំនឿ​សាសនា​​របស់​ដូន​តា​ខ្មែរ​កាល​ពី​សម័យ​កាល​ដ៏​យូរ​លង់​។
ព្រឹទ្ធា ​ចារ្យ អ៊ុង ប៊ុន ដែល​អះ​អាង​ថា លោក​បាន​រស់​នៅ​ទីនេះ តាំង​ពី​តូច​ៗ​នោះ​បាន​ឲ្យ​ដឹង​ស្រប​គ្នា​នឹង​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ថា    ភ្នំ​គូលែន​គឺជា​អតីត​រាជធានី​ខ្មែរ​នៅ​ក្នុង​សតវត្សរ៍​ទី​ ៩​   មាន​ឈ្មោះ​ថា “មហេន្ទ្របុរ:” ដែល​កសាង​ឡើង​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ ជ័យ​វរ្ម័ន​ទី ២។     ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ទីកន្លែង​ដ៏​ពិសិដ្ឋ​នេះ ប្រហែល​នៅ​ចុង​សត​វត្សរ៍​ទី ៨ ដើម្បី​ប្រារព្ធ​ពិធី​ទេវ​រាជ (កម្រ​តេង ជគត រាជ) ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ពី​ការ​ត្រួត​ត្រា​របស់​ជ្វា​នៅ​ក្នុង​ ឆ្នាំ ៨០២ គ.ស (ដើម​ស.វទី ៩)​និង​ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​ក្លាយ​ទៅ​ជា ស្តេច​ចក្កវាឡ។  អស់​រយៈកាល​ជាង​មួយ​ពាន់​ឆ្នាំ​ហើយ ដែល​ជំនឿ ទំនៀម​ទម្លាប់ និង​ភាព​ស័ក្តិ​សិទ្ធិ​នៃ​ទី​កន្លែង​មួយ​នេះ​នៅ​តែ​កើត​មាន​។
លោក​ ព្រឹទ្ធាចារ្យ​បាន​បន្ត​ថា ដោយ​ឡែក​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ    ត្រូវ​បាន​គេ​មាន​ជំនឿ​ថា   ជា​ទឹក​បង្កើត​លោក ហើយ​ទឹក​ដែល​ហូរ​ធ្លាក់​នេះ បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​មហិមា​សម្រាប់​ពល​រដ្ឋ​ខ្មែរ ទាំង​សម័យ​បុរាណ   និង​បច្ចុ​ប្បន្ន។  ​ ជាក់​ស្តែង​ដូច​ជា ពល​រដ្ឋ​ខ្មែ  រ និង​បរទេស​ទាំង​អស់​បាន​ឃើញ​ស្រាប់​ពី​ការ​កសាង​ឡើង​នូវ​និមិត្ត​រូប​ព្រះ​ សិវ​លិង្គ និង​យោនី រាប់​ពាន់ ដែល​គេ​តែង​ហៅ​ថា លិង្គ​មួយ​ពាន់​ នោះ​។ និមិត្ត​រូប​នេះ​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ការ​បង្កើត​លោក​។
បើ​តាម​អ្នក​ ប្រវត្តិ​វិទូ​បាន​ឲ្យ​ដឹង​យោល​ទៅ​តាម​ចក្កវាឡ​សាស្ត្រ  ​ ប្រទេស​ឥណ្ឌា​ថា   ភ្នំ​មហិន្ទ្រា  គឺ​ជា​លំនៅ​ដ្ឋាន​នៃ​ទេវទាំង​៣៣​ដែល​មាន​ព្រះ​ឥន្ទ្រ ជា​ព្រះ​រាជា ហើយ​មាន​ព្រះ​សិវៈ    ជា​អធិបតី​នៅ​លើ​កំពូល ។  ចំពោះ​ជនជាតិ​ឥណ្ឌា ភ្នំ​មហិន្ទ្រា គឺ​ជា​ភ្នំ​ហិមវីត​ ស្ដេច  ​នៃ​ពពួក​ភ្នំ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​លោក ហើយ​ទន្លេ​គង្គា គឺ​ជា​ទន្លេ​ស័ក្តិសិទ្ធិ​ដែល​គេ​គោរព​បូជា ។
គេ​មាន​ជំនឿ​ថា ទន្លេ​នេះ​ពី​ដំបូង​ឡើយ​គឺ​ជា​ទន្លេ​សួគ៌ ហើយ​ដោយ​ករុណា​ធម៌​របស់​ព្រះ​សិវៈ បាន​ជា​ទន្លេ​នេះ ក្លាយ​ទៅ​ជា​ទន្លេ​មនុស្ស​លោក ។ ដើម្បី​សម្រួល​ដល់​ការ​ហូរ​ចុះ​នៃ​ទន្លេ​នេះ ព្រះ​សិវៈ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នេះ​ហូរ​សម្រូត​ធ្លាក់​សន្សឹម​ៗ​តាម សក់​ របស់​ព្រះ​អង្គ ។
ដោយ​ហេតុ​ថា​ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា ជា​វត្ថុ​ស័ក្តិសិទ្ធិ​បាន​ជា​ជនជាតិ​ឥណ្ឌា​នាំ​គ្នា​សស្រាក់​សស្រាំ​មក​ ងូត​ ទឹក​ទន្លេ​គង្គា​នេះ ដើម្បី​លុបលាង​បាប​កម្ម​របស់​ខ្លួន    ហើយ​រំដោះ​ខ្លួន​ឲ្យ​ផុត​ពី​វដ្ដ​សង្សារ។ ក្នុង​ន័យ​ដដែល​នេះ មនុស្ស​ចំណាស់ ឬ​មាន​ជិត​ផុត​សង្ខា​របាន​ត្រូវ​ញាតិ​មិត្ត​សែង​យក​មក​ដាក់​នៅ​លើ​ ច្រាំង​ទន្លេ​នេះ ដើម្បី​ឲ្យ​បាន​រលត់​ជីវិត​នៅ​ទីនោះ ។
ដូច្នេះ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា   គឺ​ជា​និមិត្ត​រូប​ជា​សារវន្ត​នៃ​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា   ។   ត្រឡប់​មក​ស្រុក​ខ្មែរ​នៅ​គ្រា​នោះ ពពួក​អ្នក​ប្រាជ្ញ​មាន​កាតព្វកិច្ច​ស្វែង​រក​និមិត្ត​រូប​ឲ្យ​បាន​ស្រប​តាម​ ន័យ​នេះ  ។ ក្នុង​ទស្សនៈ​នេះ ភ្នំ​គូលែន និង​ស្ទឹង​សៀមរាប មាន​លក្ខណៈ​សម្បត្តិ​ស្រប​ទាំង​ស្រុង​ទៅ​លើ​បែប​ផែន​នេះ ទី​១ ដូច​បាន​ចង្អុល​ពី​មុន ភ្នំ​គូលែន​ជា​ភ្នំ​ស័ក្តិសិទ្ធិ​ដល់​ទៅ​៣​ដង ហើយ​អាច​សន្និដ្ឋាន​បាន​ថា​ ជា​ភ្នំ​នៃ​ព្រះ​ទេវទាំង​៣៣ ព្រម​ទាំង​ជា​លំនៅដ្ឋាន​នៃ​ព្រះសិវៈ ទី​២ ស្ទឹង​សៀម​រាប ប្រៀប​ហាក់​បី​ដូច​ទន្លេ​គង្គា ព្រោះ​ស្ទឹង​នេះ​ហូរ​ធ្លាក់​ចុះ​តាំង​ពី​លើ​ផ្ទៃ​រាប​នៅ​កំពូល​ភ្នំ​គូលែន    ដោយ​ឆ្លង​កាត់​ជ្រោះ​ដូច​ទន្លេ​គង្គា​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​ហិមវីត​ដោយ​ ឆ្លង​កាត់​ជ្រោះ​នានា​ដែរ ។ ចំពោះ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ និង​ព្រះ​បុរោហិត លក្ខណៈ​ទាំង​នេះ​ស្រប​គ្នា​ទាំង​ស្រុង ។
បច្ចុប្បន្ន ​ធម្មជាតិ​ប្រវត្តិ​សាស្ត្រ​មួយ​នេះ បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ហើយ​ទឹក​ជ្រោះ​ភ្នំ​គូលែន បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​     ការ​ចាប់​យក​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ   ​ទាំង​នោះ​។
ម្ចាស់​តូប​ជួល​នៅ​លើ​ភ្នំ​គូលែន​ក្បែរ​នឹង​ទឹក​ជ្រោះ​ គូលែន បាន​ឲ្យ​ដឹង​ថា ភ្នំ​គូលែន  នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​សម្រាប់​ខេត្ត​សៀមរាប​។ នាង សឿង ស្រីមុំ បាន​បន្ត​ថា ភ្ញៀវ​មក​កាន់​ភ្នំ​គូលែន​នេះ  មិន​ថា  ថ្ងៃ​ធ្វើ​ការ ឬ​ក៏​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​នោះ​ទេ គឺ​មាន​ជា​ហូរ​ហែ  ដោយ​គ្រាន់​តែ​ថ្ងៃ​ឈប់​សម្រាក ឬ​ក៏​ថ្ងៃ​បុណ្យ​ជាតិ មាន​ចំនួន​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា​។
ស្រីមុំ បន្ថែម​ថា ភាគ​ច្រើន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ  បន្ទាប់​ពី​ពួក​គាត់​ឡើង​ទៅ​ទស្សនា​ព្រះ​អង្គ​ធំ​រួច​ហើយ ពួក​គាត់​នឹង​វិល​មក​កាន់​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ។ ពួក​គាត់​អង្គុយ​លេង  ​ ហូប​អាហារ   និង​អង្គុយ​ជជែក​គ្នា​លេង​យ៉ាង​ត្រជាក់​ចិត្ត​ប្រប​នឹង​ដង​ស្ទឹង​ទឹក​ជ្រោះ​ នេះ​។ បន្ទាប់​មក​ពួក​គាត់​នឹង​នាំ​គ្នា​ចុះ​ទៅ​ងូត​ទឹក​លេង​យ៉ាង​ត្រជាក់​ចិត្ត​ នៅ​ដំណាក់​ទី​មួយ និង​ទៅ​លេង​បន្ត​នៅ​ដំណាក់​ទី​២​។
ថ្វី​ត្បិត​តែ​ ឆ្ងាយ​បន្តិច​តែ​លោក​អ្នក​គួរ​តែ​លៃលក​ពេល​វេលា សម្រាប់​ដំណើរ​កម្សាន្ត​​ដ៏​រីក​រាយ​នៅ​ទឹក​ជ្រោះ​ភ្នំ​គូលែន​នេះ ជាមួយ​ក្រុម​គ្រួសារ ក្រុម​ការងារ មិត្តភកិ្ត និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក​៕

ប្រភពមកពី៖ ភ្នំពេញប៉ុស្ត

ជំនឿ​​លើ​​ព្រលឹង​​ម្តាយ​​ឪពុក​

 ជំនឿ


ក្នុងសង្គម​គ្រួសារ​ខ្មែរ   ម្តាយ​ឪពុក​ទុកដូចជា​ព្រះ​នៅក្នុង​ផ្ទះ។   កូន​ត្រូវតែ​ដឹងគុណ និង​សងគុណ​ទៅ​លោក​ទាំងពីរ​វិញ​ជា​ចាំបាច់។ ក្រោយ​ម្តាយ​ឪពុក​មរណកាល​ទៅ  ព្រលឹង​របស់លោក​ទាំង​ពីរ​តែងតែ​នៅចាំ​ជួយ​ថែរក្សារ​កូនចៅ​តទៅទៀត។ កូនចៅ​ចូលចិត្ត​សុំ​ធ្មេញ​ម្តាយ​ឪពុក យកទៅ​ស្រោបមាស ឫ​ឆ្លាក់​ជា​រូប​ព្រះ ពាក់​ជា​ខ្សែក​ដើម្បី​នឹកឃើញ​ដល់​គុណូបការៈ​របស់លោក​ទាំ​ពីរ​ជាប្រចាំ។     ការ​រំលឹក​នឹកឃើញ​    គុណូបការៈ​របស់​ម្តាយ​ឪពុក   នាំ​ឲ្យ​ព្រលឹង​គាត់​តាម​ ជួយ​ថែរក្សា     ឲ្យ​បាន​សេចក្តីសុខ​ជានិច្ច។ ជាទូទៅ​រាល់​ថ្ងៃសីល កូនចៅ​តែងតែ​ដុត​ធូប រៀប​ថ្វាយ​ផ្លែឈើ និងផ្កាៗ ។   រៀងរាល់ឆ្នាំ  គេ​តែង​សង្កេត   ឃើញ​កូនចៅ​នាំគ្នា​ទៅ​សែនព្រេន និង​បង្សុកូល​នៅតាម​ផ្នូរ ឫ​ចេតិយ​ម្តាយ​ឪពុក  ដើម្បី​រំលឹក​គុណូបការៈ​របស់លោក ហើយ​សុំ​សេចក្តីសុខ​ពី​លោក និង​ឧទ្ទិស​កុសល​ជូន​ទៅ​លោក។  ពេល ណា​មានទុក្ខ​លំបាក កូនចៅ​តែង​បន់ស្រន់​រក​ជំនួយ​ពី​ម្តាយ​ឪពុក មុនគេ​បង្អស់៕

្រភពមកពី៖ មជ្ឍមណ្ឌុលពត័មានសកល

Saturday, November 24, 2012

តើអ្នកតាព្រៃមានប្រវត្តិកើតឡើង​យ៉ាង​ដូចម្តេច?

 ជំនឿរ
រូបសំណាក់អ្នកតា

 អ្នកតាព្រៃ​ពុំមែនកើត​ឡើងដោយឯកឯង ឬក៏មានស្រាប់ដូចផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះ​ឡើយ គឺកើតឡើង​ ឬឧប្បតិក​ឡើង​តាមការ​សន្មត​របស់​មនុស្ស        មិនខុសគ្នាពី​អាទិទេពនោះ​ឡើយ ។ មនុស្សបង្កើតអាទិទេព     ឬអ្នកតា   ហើយ​មនុស្ស​នាំគ្នា​ជឿ    គោរពអាទិទេព    អ្នកតានោះ​វិញ ។ ចាស់ៗតែងបានដំណាល​ប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទឺមើល​មិនឃើញពន្លឺថ្ងៃ​នោះ តែងមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សា​ព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅក្នុង​តំបន់ជិតខាង​ព្រៃនោះ   ពុំដឹងច្បាស់អំពីទីកន្លែងដែលពពួក​អមនុស្ស​ទាំងនោះតាំង​នោះ​ឡើយ  ។ គេច្រើននាំគ្នាសន្មតថា      ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើ​ដើម​ឈើធំខ្អស់ជាង​គេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំ​នៅក្នុងព្រៃនោះ។   ការសម្មតនេះ ពុំមានកិច្ចធានា​ជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់​សម្គាល់ច្បាស់លាស់ថា កន្លែងនោះ​ពិតជា​លំនៅ​ស្ថាន​របស់អ្នកតានោះ​ឡើយ។ គេនៅតែមានការសង្សៃជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដ៏ របស់ទេព្រ័ក្សអ្នកនេះហើយ​    បានជាមានដុះគំនិត​ឧបកិច្ចឲ្យ​កើតមាន​ទីលំនៅ​របស់​អ្នកតាព្រៃដូច របៀបតទៅនេះ៖
ថ្មើព្រៃមួយក្រុមបានឈប់សម្រាក​រកកន្លែង​ ហូបបាយកញ្ចប់​ក្រោម​ដើមឈើធំ​មួយ​ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវ​ម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិត​នៅជិត​ប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញ​អាចម៍ឆ្កែ​មួយដុំ នៅក្បែរនោះ។ ដើម្បីបិតបាំង​ទិដ្ឋភាព​គួរអោយខ្ពើមឆ្អើម​នៅ​ពេល​បរិភោគ​បាយកញ្ចប់ គេក៏កាច់ស្លឹកឈើ​៤-៥ មែកគ្រប​អាចម៍​ឆ្កែនោះ ដរាបទាល់តែជិតបាត់​ទាំងរូប​រាង​ បាត់​ទាំងក្លិន។ គេនាំគ្នា​បិរភោគ​ដោយ​ក្សេមក្សាន្ត ដេកសម្រាកយក​កម្លាំងបន្តិច រួចក៏បន្ត​ដំណើរ​ទៅមុខទៀត។ ក្រោយមក​មាន​ថ្មើរព្រៃ​មួយក្រុម​ផ្សេងៗ​ទៀត បានមកដល់ទីនោះ​ ឃើញ​គំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាស្នាក់អាស្រ័យ​នៅ​របស់​អ្នកតា ដោយឃើញ​គេកាច់ស្លឹកឈើ​ថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះ​យូរៗទៅ នៅ​ត្រង់កន្លែងនោះមានគំនរ​ស្លឹក​ឈើ​យ៉ាង​ខ្ពស់ដែល​ធ្វើឲ្យ​អ្នកផង​ យល់ដូចៗគ្នាថា ជា​លំនៅ​របស់​អ្នកតាព្រៃ។ ដំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់​កន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេច​តាមបំណង គេក៏នាំគ្នា​សង់ខ្ទម​ត្រង់​គំនរ​ស្លឹកឈើនោះ ទុកជាទីស្នាក់នៅ​ដ៏សមរម្យរបស់អ្នកតា ហើយដើម្បី​ឲ្យ​មានជា​រូបតំណាងអ្នកតា គេក៏យកដុំថ្ម​មួយដុំ​មកដាក់​នៅលើខ្ទម​នោះទុក​ជា​និមិត្តរូប។ ចំណេរតមកក្រោយមកក្រោយទៀត អាចមានរូបចម្លាក់​ធ្វើពីឈើខ្លឹម​តំណាង​ឲ្យ​អ្នកតា ត្រូវ​បានដាក់​ជំនួស​ដុំថ្ម​ឥតរាងរៅនោះវិញ។ មាន​ខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿគាំទ្រ ទីស្ថានមួយ​ ដែលកាលពីមុនគ្មាន​អ្វី​ទាល់តែសោះនោះ ក៏ក្លាយជាទៅជាអាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមក​ផ្សែង​ធូប​ហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗមានចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូត ផ្លែឈើ ស្លាបារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់​សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្ត ឥតគ្រោះ​ថ្នកា់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ ។ល។ នេះហើយ​ជាប្រវត្តិ​របស់អ្នកតាព្រៃ តែសូមជម្រាប​បញ្ចាក់ផងដែរ​ថា អ្នកតាព្រៃមិនមែន​សុទ្ធ​តែ​មាន​ប្រវត្តិ​ដូចពោល​ខាងលើទាំងអស់នោះ​ទេ។ មានអ្នកតា​ខ្លះ​ទៀត​អាចមាន​ប្រវត្តិ​ផ្សែងពីនេះ។ គឺយ៉ាងដូច្នេះហើយ បានជាអ្នកស្រុកខ្លះ​និយាយ​ថា “អ្នកតាកើតពីអាចម៍ឆ្កែ!”

មី​កញ្ចប់​ កុំ​ពិសារ​លើស​ពី​ ១​កញ្ចប់​ ក្នុង​១​ថ្ងៃ

 សុខភាព


មី

មី​កញ្ចប់​ ជា​អាហារ​ដែល​យើង​ចូល​ចិត្ត​ញ៉ាំ​   ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​     ងាយស្រួល​ក្នុង​ការ​ចម្អិន​ ។
​ប៉ុន្តែ​តាម​ពិត​ទៅ​ បើ​ញ៉ាំ​វា​លើស​ពី​មួយ​កញ្ចក់​ ក្នុង​១​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​សុខភាព​  ព្រោះ​មី​កញ្ចប់​ ភាគច្រើន​ធ្វើ​ពី​ម្សៅ​ អង្ករ​សាលី​ ៦០-៧០%​ រីឯ​ខ្លាញ់​ ១៥-២០%​ (​ផ្សំ​នៅ​ក្នុង​គ្រឿង​)​ ចំណែក​ ៥-៦%​    ជា​អំបិល​ និង​ប៊ី​ចេ​ង​។​
ដូច្នេះ​ រាង​កាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម​ លើស​ពី​តម្រូវការ​ រហូត​ដល់​ទៅ​ ៥០%​ ទៅ​ ១០០%​ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​តម្រងនោម​ និង​ធ្វើ​អោយ​សម្ពាធ​ឈាម​ ឡើង​ខ្ពស់​ (​លើសឈាម​)​     ទៀត​ផង​ ។​


វិធី​កែខៃ​ គឺ​ឆុង​មី​ លាយ​ជាមួយ​ពងមាន់​ ឬ​ពង​ទា​ បន្លែ​ ឬ​សាច់​ផង​ ដើម្បី​បង្កើន​សារធាតុ​អាហារ​ និង​ការពារ​កុំអោយ​រាង​កាយ​ ទទួលយក​សូ​ដ្យូ​ម​ ច្រើន​ហួសហេតុ​ពេក​ ។​ពេល​ទិញ​មី​ គួរ​ជ្រើស​យក    ​មី​ណា​ ដែល​សរសេរ​ផ្លា​កនៅ​កញ្ចប់​ថា​ បន្ថែម​សារធាតុ​អ៊ី​យ៉ូ​ដ​ ជាតិ​ដែក​ និង​វីតាមីន​ A​ ។ ​គួរ​ចៀសវាង​  ទទួលទាន​មី​ឆៅ​ ព្រោះ​សរសៃ​វា​រីក​នៅ​ក្នុង​ក្រពះ​ អាច​នាំ​អោយ​ឆ្អល់ពោះ​ ។     ​អ្វី​ដែល​សំខាន់​បំផុត​ គឺ​មិន​គួរ​ញ៉ាំ​មី    ​ លើស​ពី​១​កញ្ចប់​ ក្នុង​១​ថ្ងៃ​ឡើយ​ ។​

(ប្រភពពីANT)

គុណប្រយោជន៍​នៃ​ផ្លែ​ចេក

 សុខភាព


ចេក

 នៅ​ ក្នុង​នាទី​សុខភាព​និង​អនាម័យ​សប្តាហ៍​នេះ អៀង សុខម៉ិញ​ សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​ អំពី​គុណ​ប្រយោជន៍​របស់​ផ្លែ​ចេក ចំពោះ​សុខភាព។
សូម​​ចំណាយ​ពេល​អាន និង​ស្តាប់​អត្ថបទ​នេះ​សាក​មើល ! វា​ពិត​មាន​ប្រយោជន៍ និង​ជំរុញ​ចិត្ត​ឱ្យ​ចូល​ចិត្ត​ពិសា​ផ្លែ​ចេក​ជា​មិន​ខាន !


ខ្ញុំ​សង្ឃឹម​ថា​ លោក​អ្នក​ចូល​ចិត្ត​ពិសា​ផ្លែ​ចេក ! ជា​ពិសេស​គឺ​ក្រោយ​ពេល​បាន​ស្តាប់​បទ​អត្ថាធិប្បាយ​នេះ​រួច !

ចេកណាំវ៉ា ពង​មាន់ អំបូង ចេក​ស្នាប់​មុខ​ ផ្លែ​ចេក​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន។ យើង​អាច​បរិភោគ​ជា​ផ្លែ​ឈើ ជា​បង្អែម ជា​ចម្អាប ជា​បន្លែ​ ជា​អន្លក់ ​ ទាំង​ឆៅ ឬ​ដោយ​ការ​ចម្អិន តាម​ការ​ចូល​ចិត្ត។ ជា​សរុប​ ចេក​​​ជា​​ផ្លែ​ឈើ​ដ៏​​មាន​ប្រជាប្រិយភាព​របស់​បណ្តា​ជន​ខ្មែរ​​ទូទៅ របស់​កុមារ និង​មនុស្ស​ពេញ​វ័យ។ ចេក​ជាផ្លៃ​ឈើ​ គ្មាន​រដូវ​​របស់​ខ្មែរ ​​ សម្បូរ​បែបពេក​ រហូត​ដល់​អ្នក​ខ្លះ​គិត​ថា​ជា​ផ្លែឈើ​របស់​រាស្ត្រ​សាមញ្ញ​ លែង​ចង់​ទទួល​ទាន។ តែ​ប្រសិន​បើ​ផ្អែក​តាម​ការសិក្សា​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ ផ្លែ​ចេក​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​​ដល់​សុខភាព។

មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ខ្វះឈាម ទល់​លាមក ​រលាក​ក្រពះ រលាក​ពោះវៀន ក្អួត​ចង្អោរ ជំងឺ​បេះដូង ធាត់​ ។ល។ និង​។ល។ ផ្លែ​ចេក​ ពិត​ជា​អាច​ជួយ​អ្នក​បាន​​បញ្ចៀស​ពី​ជំងឺ​នេះ​បាន។ តើ​ចេក​មាន​ផ្ទុក​​សារធាតុ​អ្វី​ខ្លះ​ទៅ ?! និង​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា​ខ្លះ ទើប​អាច​ជួយ​សម្រួល​សុខភាព​មនុស្ស​បាន​ច្រើន​​យ៉ាង​បែប​នេះ ?! ហេតុ​អ្វី​បាន​ជា​​​ចេក​ អាច​ជួយ​ព្យាបាល​ និង​ការពារ​ជំងឺ​មួយ​ចំនួន មាន​ទាំង​ជំងឺ​ព្យាបាល​មិន​ជា​ទៀត​ផង។ នាង​ខ្ញុំ​នឹង​លម្អិត​ជូន​លោក​អ្នក​នាង​មួយ​ម្តងៗ។
ផ្លែ​ចេក​ទុំ​ មាន​ផ្ទុក​សារជាតិ​ស្ក​រធម្មជាតិ បី​ប្រភេទ​ ៖ Sucrose, fructose និង​ glucose រួមផ្សំ​នឹង​សារធាតុ​សរសៃ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចេក​ផ្តល់​ថាមពល​បាន​ភ្លាមៗ​ ក្រោយ​ពេលបាន​​បរិភោគ​។ បើ​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា បរិភោគ​​ចេក​ពីរ​ផ្លែ​ ប៉ុណ្ណោះ នោះ​អ្នក​នឹង​មាន​ថាមពល​អាច​ធ្វើ​កីឡា​បាន​៩០​នាទី។ ដូច្នេះ​គ្មាន​អ្វី​ដែល​ចម្លែក​ទេ ដែល​ផ្លែ​ចេក ជា​អាហារ​​ផ្លែឈើ​ទី​មួយ​ និង​ចម្បង​បំផុត​ សម្រាប់​ពិភពអ្នក​​កីឡា​អត្តពលករ។

ដោយ​ភាព​សម្បូរ​បែប​ផ្នែក​ថាមពល​ ផ្លែ​ចេក​ពិត​ជា​មិន​អាច​ជួយ​លោក​អ្នក​នាង​ ក្នុង​ការ​ថែរក្សា​រាង​ ឬ​ទម្ងន់​បាន​ឡើយ ?! ក៏ប៉ុន្តែ​ ចុះ​ហេតុ​អ្វី​បានជា​អ្នក​ដើរ​បង្ហាញ​ម៉ូត​នៅ​ប្រទេស​លោក​ខាង​លិច​ មាន​ផ្លែ​ចេក​ជាប់​នឹង​ខ្លួន នៅ​កន្លែង​ធ្វើ​ការ​ទៅ​វិញ ?!
ចេក​គ្មាន​ផ្ទុក​សារធាតុ​Gluten​ទេ ហើយ​មានជីវជាតិ​​តិច​តួច​ណាស់​ ប៉ុន្តែ​ដូច​បាន​ជម្រាប​អំបាញ់​មិញ​ថា ចេក​មាន​ផ្ទុក​ថាមពល​ច្រើន​ ជា​ផ្លែ​ឈើ​ប៉ូវ​កម្លាំង​ តែ​ក៏​ជា​ផ្លែ​ឈើ​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​គេ​ណែ​នាំ​តារា​ៗ​ និង​អ្នក​ចង់​រក្សា​រាង​​ឱ្យពិសា​ចេក ជំនួស​ការ​បរិភោគ​អាហារ​នោះ។

ការ​ស្ទង់​មតិ​ថ្មី​ៗ​ បានបង្ហាញ​បន្ថែម​ទៀត​ថា អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត នឹង​មាន​អារម្មណ៍​ធូរស្រាល​ គ្រាន់​បើ​ឡើង ប្រសិន​បើ​ពួក​គេ​បាន​បរិភោគ​ផ្លែ​ចេក ជា​ប្រចាំ​។   ហេតុ​អ្វី​ផ្លែ​ចេក​ ជួយ​សម្រួល​សតិ​បែប​នេះ ព្រោះ​ចេក​មាន​ផ្ទុក ជាតិ    Tryptophane​     ពោល​គឺ​ប្រភេទ​ប្រូតេអ៊ីន​ម្យ៉ាង​   ដែល​អាច​ធ្វើ​បំផ្លែងទៅ​ជា​សេរ៉ូតូនីន នៅ​ពេល​ជ្រាប​ចូល​ខ្លួន​ប្រាណ​។ ប្រូតេអ៊ីន​ប្រភេទ​នេះ ជួយ​បន្ធូរ​អារម្មណ៍​មនុស្ស និង​ផ្តល់​ភាព​រីករាយ។ ដូច្នេះ​សូម​កុំពិសា​ថ្នាំ ពិសា​ផ្លែ​ចេក​វិញ​ទៅ ! វីតាមីន​ B6 ដែល​មាន​នៅ​ក្នុង​ចេក នឹង​ទៅ​ជួយ​តម្រែ​តម្រង់​​កម្រិត​ជាតិ​ស្ករ​ Glucose​ក្នុង​ឈាម ឱ្យ​ស្មើ​ល្អ។ ប្រការ​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ទៅ​សុខភាព​អារម្មណ៍​យើង។ ដោយសារ​ភាព​សម្បូរ​បែប​ផ្នែក​វីតាមីន B6- B12 និង​ម៉ាញេស្យូម ​ ចេក​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​​អ្នក​ដែល​​​ប្រាថា្ន​ចង់​ឈប់​ជក់​ បារី។ ពិសា​ចេក​ទៅ​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​បាត់​អារម្មណ៍​ស្រេក​ឃ្លាន​ជាតិ​ នីកូទីន​ របស់​បារី។


ចេក​សម្បូរ​សារធាតុ​គ្លុយស៊ីត ជា​ការ​មិន​អាច​ប្រកែកបាន  ប៉ុន្តែ​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​ជា​ច្រើន​​ផ្សេង​ទៀត​ដែរ មាន​ជា​អាទិ៍​សារធាតុ​រ៉ែ ប៉ូតាស្យូម។ ចេក​សម្បូរ​ជាតិ​ប៉ូតាស្យូម​     តែ​មាន​កំរិត​អំបិល​តិច​បំផុត​ ដែលនេះ​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ចំណាន​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង ​ជំងឺ​លើស​ឈាម។  ផ្លែ​ចេក​មួយ​ផ្លែ​អាច​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូមដល់​ទៅ​៣៦០​ មីល្លីក្រាម។   ការ​សិក្សា​បាន​បង្ហាញ​ថា  បើ​មនុស្ស​ម្នាក់​ស្រូប​​ចំណី​អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ច្រើន ​ នឹង​មិន​សូវ​មាន​គ្រោះ​កើត​ជំងឺ​​លើស​ឈាម​ទេ។ សូម្បី​តែ​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ស្រាប់​ទៅ​ហើយ    ក៏ការ​បរិភោគ​ផ្លែ​ចេក​ជារៀង​រាល់​ថ្ងៃ​    អាច​ជួយ​អ្នក​ជំងឺ​ឱ្យ​មាន​ស្ថានភាព​បាន​ធូរស្រាលខ្លះ ​    និង​មិន​អាស្រ័យ​លើ​ថ្នាំ​ពេទ្យ​ទាំង​ស្រុងពេក។ ប៉ូតាស្យូម​នេះ  ជា​ជំនួយ​មួយ​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាល   និង​សម្រួល​លំនឹង​ទឹក​ក្នុង​ខ្លួន​ តែកំរិត​​ប៉ូតាស្យូមក្នុង​ខ្លួន​មនុស្ស​នឹង​ត្រូវ​បាន​កាត់​បន្ថយ ប្រសិន​បើ​យើង​មាន​Stress ពេក ដូច្នេះ​គឺ​ផ្លែ​ចេក​នេះ​ឯង​ដែល​យើង​គួរ​ទទួល​ទាន​ បន្ថែម​ចន្លោះ​ពេល​បាយ។  ក្រុម​គ្រូពេទ្យ​អាមេរិក ឯកទេស​ផ្នែក​​ចំណីអាហារ​ និង​ថ្នាំ   ទើប​បាន​​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​​​ចេកមាន​សិទ្ធិ​ប្រកាស​ពី​គុណ    ​ប្រយោជន៍     ​ ក្នុង​ការ​កាត់​បន្ថ​យ​គ្រោះ​តានតឹង     និង​ស្ទះ​បេះដូង​ទៀតផង។ មិន​ខុស​ពី​គ្នា​នេះ​ដែរ​ការ​សិក្សា​របស់​ក្រុម​វេជ្ជសាស្ត្រ​អង់គ្លេស​ បង្ហាញ​ថា​​ទទួល​ទាន​ចេក​ជា​ប្រចាំ​​រាល់​ថ្ងៃអាច​កាត់​បន្ថយ​គ្រោះ​ស្លាប់​ ព្រោះ​ជំងឺ​បេះ​ដូង បាន​៤០%។ ចំពោះ​កុមារ​ និង​យុវវ័យ​ក្នុង​វ័យ​សិក្សា​    បរិភោគ​ផ្លែ​ឈើ​សម្បូរ​សារធាតុ​ប៉ូតាស្យូម​    ច្រើន​ដូច​យ៉ាង​ផ្លែ​ចេក​ អាច​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​ផ្ទង់​អារម្មណ៍​សិក្សា។

ក្រៅ​ពី​រ៉ែ​ប៉ូតាស្យូម ចេក​មាន​ផ្ទុក​សារធាតុ​រ៉ែ​ផ្សេង​ទៀត តួយ៉ាង កាល់ស្យូម ហ្វូស្វ័រ ម៉ាញ៉េស្យូម និង​ ស័ង្កសី។ ជាមួយ​នឹង​កំរិតសារធាតុ​​រ៉ែ​ដែក​ខ្ពស់ គ្រូពេទ្យ​តែង​ណែ​នាំ​អ្នក​ជំងឺ​ខ្វះ​ឈាម​ឱ្យ​បរិភោគ​ផ្លែ​ចេក ដើម្បី​ជួយ​ជំរុញ​ការ​ផលិត​គ្រាប់​ឈាម​ក្រហម​។

ចាស់​ទុំ​ខ្មែរ តែង​មាន​ប្រសាសន៍​ថា ចេក​ណាំវ៉ា ជួយព្យាបាល​ជំងឺ​ក្រពះ   និង​ការ​បត់​ជើង។   ពាក្យ​ណែនាំ និង​ជំនឿនេះ មិន​ខុស​ទេ ហើយ​ថែម​ទាំង​មាន​ការ​ទទួល​ស្គាល់​​ដោយ   ​វេជ្ជសាស្ត្រ​សម័យ​ទៀត។ តើ​វេជ្ជសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច ?   សារធាតុ​សរសៃ    ដែល​ផ្លែ​ចេក​មាន​ផ្ទុក​យ៉ាង​ច្រើន​នោះ ជា​អ្នក​សម្រួល​ការ​ទល់​លាមក និង​ជា​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​បញ្ហា​ពោះវៀន​មួយ​ចំនួន។  បើ​ពោះវៀន​មាន​សុខភាព​មិន​ល្អ​ហើយ គឺ​មាន​តែ​ចេក​ទុំ​ ដែល​ជា​ផ្លែឈើ​អាច​បរិភោគ​បាន​ដោយ​មិន​បាច់​ចម្អិន។ ថ្វីដ្បិត​តែ​ពេលនៅ​ខ្ចី​ ចេក​សម្បូរ​ដោយ​សារធាតុ​អាស៊ីត​បន្តិច​មែន ប៉ុន្តែ​អាស៊ីត​នេះ នឹង​រលាយ​បាត់​បន្តិច​ម្តងៗ ទៅ​តាម​ភាព​ទុំ​ជោរ​នៃ​ចេក   ក្លាយ​ជា​ផ្លែឈើ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អាស៊ីត​ដោយ​ធម្មជាតិ។ ដូច្នេះ​បើ​មាន​អាការៈ​ឈឺក្រពះ​    ចេក​ទុំ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន។

ក្នុង​ទម្លាប់ប្រពៃណី​ខ្មែរ និងបណ្តាជន​រស់​នៅ​តំបន់​ត្រូពិក ទាំង​ដើម ទាំង​ស្លឹក ត្រយូង  និង​ផ្លែ​ សុទ្ធ​តែ​ត្រូវ​បាន​យក​កែ​ច្នៃ ប្រើ​ប្រាស់​ និង​ធ្វើ​ជា​ម្ហូប ជា​បង្ហែម ឬ​ជា​ផ្លែឈើ ...  ចំណែក​សម្បក​ចេក ដែល​អាច​ធ្វើ​មនុស្ស​រអិល​ដួល​ដោយ​ងាយ​មែន តែ​វា​អាច​ជួយ​បន្សាប​ការ​ឈឺចាប់ រោល   ឬ​ហើម   ពេល​មាន​សត្វ​ល្អិត​ទិច​ឬ​ខាំ ដោយ​គាន់​តែយក​​សម្បក​ចេក​មក​ញី​​ពី​លើ។

ជា​ចុង​ក្រោយ ការ​ជ្រើសរើស​ចេកប្រភេទ​ផ្សេងៗ​គ្នា​​ យក​មក​បរិភោគ  ​ ឆៅ ស្ងោរ ឬ​ធ្វើ​បង្អែម   (ឧ. ចេក​ពង​មាន់ ឬ អំបូង​ ចេកណាំវ៉ា ញ៉ាំ​ឆៅ - ចេក​ស្នាប់​មុខ​យ​កទៅ​ស្ងោរ ។ល។ និង។ល។) មិន​មែន​ជា​ការ​ចៃដន្យ​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា មាន​ប្រភេទ​ចេក​ខ្លះ មិន​សូវ​មាន​សារធាតុ​ស្ករ​ច្រើន​ទេ តែ​មាន​ផ្ទុក​ច្រើន​សារធាតុ​អាមីដុង។ ពពួក​​ចេក​ប្រភេទ​នេះ គេ​ហៅ​ថា ផ្លង់តាំង និង​ត្រូវ​តែ​ធ្វើ​ឱ្យ​ឆ្អិន​សិន​ទើប​បរិភោគ​ឆ្ងាញ់។ ប្រទេស​នៅ​តំបន់​ត្រូពិច និង​អាហ្វ្រិក​ខ្លះ​ទទួល​ទាន​ចេក​ប្រភេទនេះ​ ជំនួស​បាយ​ ឬ ដំឡូង។ នៅ​អឺរ៉ុប ទោះ​មិន​មែន​ជាទឹកដី ​ដាំដុះ​ចេក​ក៏​ពិត​មែន តែ​ចេក​គឺ​ជា​ផ្លែឈើ​​ដែល​​គេ​បរិភោគ​ជា​បង្ហែម​លាង​មាត់​ក្រោយ​បាយ ច្រើន​ជា​ទី​បំផុត៕

​ចិញ្ចឹម​អង្ក្រង​យក​ពង​លក់​

 កសិកម្ម

អង្ក្រង



អង្ក្រង​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ចេញពី​ដំណាំ      អស់កាល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ នៅក្នុង​ប្រទេស​ចិន​។       ដោយ​បង្កើត​ឲ្យ​មាន​សំបុក​អង្ក្រង​នៅតាម​      ដើមឈើ​យក​ផ្លែ តាមរយៈ​ការ​ចងខ្សែ​បន្ត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត​សម្រាប់​ឲ្យ​អង្ក្រង​វា​បង្កើត​សំបុក​ថ្មី​នៅលើ​ដើមឈើ​ថ្មី​។​
​​ក្រៅពី​ត្រូវបាន​ប្រើ​ធ្វើជា​គ្រឿង ​កំចាត់​សត្វល្អិត​ក្នុង​ចំការ​ដំណាំ​លាង​អង្ក្រង       គឺជា​អាហារ​ពិសេស​ម្យ៉ាង​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ    ត្រូវបាន​ពលរដ្ឋ​នៅក្នុង​តំបន់​ត្រូ​ពិ​ក​និយម​ចូលចិត្ត      សូម្បី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​។​
​ពងអង្ក្រង​នៅក្នុង​ទីផ្សារ​សព្វថ្ងៃ �​ពងអង្ក្រង​ថ្មី​� មានតម្លៃ​រហូតដល់​មួយ​គីឡូ​ជាង​មួយ​ម៉ឺន​រៀល​។ ឯ​ពងអង្ក្រង​ជ្រក់​រួច មានតម្លៃ​ច្រើនជាង​នេះ​។​
​​សូម​យកទៅ​ពិចារណា​ចុះ​ថា   តើ​វា​អាច​ឲ្យ​យើង​រកចំណូលបាន​ដែរ​ឬទេ​?    បើសិនជា​មួយថ្ងៃ​អាចរ​កពង​បាន​ទៅ​ដប់​គូ​ឡូ​..!!
​ដើម្បី​ចិញ្ចឹម​អង្ក្រង​យក​ពង   គឺជា​រឿង​មួយ​ងាយស្រួល​បំផុត     ទោះបី​មាន​ចំការ​ខ្លួនឯង​ក្តី    គ្មាន​ក្តី មិនមែនជា​បញ្ហា​ឡើយ     ព្រោះ​នៅតាម​ព្រៃ​ជាយៗ    ​ភូមិ​តែងមាន​ដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ស្រាប់ បើ​នៅតាម​ចំការ​តែងមាន​ដើម​ស្វាយ ឬ​ដើមឈើ​ផ្សេងៗ    យើង​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។​
​ ​ចំពោះ​ចំណី​របស់​វា​វិញ យើង​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។​
​ ​បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង​ចូល​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​
​ ​យើង​អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។​
​ ​អង្ក្រង​វា​បង្កើត​ពង​លឿន​ណាស់   ក្នុង​មួយ​សំបុក​ជួនកាល​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។   ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន   និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។​
​ ​ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ   គឺ​ទុក​ពីក្រោម​សំបុក    យកតែ​ពង​វា​បាន​ហើយ​។​
​ ​ពងអង្ក្រង​ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕

កន្ធុំ​ថេត​រុក្ខជាតិដ៏​មាន​ប្រយោជ​ន៍​



កសិកម្ម



រុក្ខជាតិកន្ធំថេត


កន្ធុំ​ថេត ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Leucaena Glaucr ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា លី​ដ​ទ្រី (Lead tree)
នៅ​ប្រទេស​កម្ពុជា​យើង '' កន្ធុំ​ថេត ''  ត្រូវបាន​គេ​ហៅ​ដោយ​ឈ្មោះ​ជា​ច្រើន​ដូចជា សំបួរ​កន្ទុំ​ទេស​, កន្ធុំ​ថេត ជាដើម
រុក្ខជាតិ​នេះ​     មាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ដោយ​ការដាំ     ត្រូវ​បាន​ដុះ​ដោយ​ប្រការ​ណាមួយ
ខ្មែរ​យើង​      និយម​ដាំ​វា​ធ្វើ​នៅរ​បងរស់     ដាំ​លាយ​ជាមួយ​ដំណាំ​ផ្សេងៗ    ឯ​ការប្រើ​ការ​វិញ​នោះ​គឺ​ភាគច្រើន​និយម​នាំ​គ្នា​បេះ​យក​ត្រួយខ្ចីៗ  ​មក​ធ្វើជា​ល្បោយ​នំ​បញ្ចុក     និង​ជួនកាល​យក​ធ្វើ​ជា​អន្លក់​ក៏មាន
ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​មាន​ការ​លូតលាស់់​យ៉ាង​ឆាប់រហ័ស​ដើម​និង​មែក​របស់​វា​អាច​យកមក​ធ្វើ​ជា​អុស​ដុត​សម្រាប់​ចំអិន​អាហារ    សំបក​របស់​វា​គេ​យក​ធ្វើ​ជា​លក្ខ​ពណ៌​លឿង   ឯ​ផ្លែ​ខ្ចីៗ​របស់​វា
កូនក្មេង​ចូលចិត្ត​បេះ​យក​មក​ប្រឡេះ​គ្រាប់​បរិភោគ​លេង   ចំណែក​ស្លឹក​របស់​វា​វិញ   គឺជា​ចំណី​សត្វ​យ៉ាង​ល្អ​បំផុត  ពីព្រោះ​វា​សម្បូរណ៌​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន
វា​អាច​ដុះ​លូតលាស់​រហូត​ដល់​កំពស់ ៨​ម៉ែត្រ តែ​ជួនកាល​មាន​កំពស់​ទាប​ជាង​នេះ​បើសិន​វា​ស្ថិត​នៅ​កន្លែង​មាន​អាកាសធាតុក្តៅ​ខ្លាំង
ការប្រើប្រាស់ៈ
កន្ធុំ​ថេ​ត​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ផ្នែក​សិកម្ម      ពីព្រោះ​វា​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​អាច​ជួយ​រក្សា​ដី​ឲ្យមាន​លំនឹង​មិន​បាត់បង់​ជីជាតិ      ​បើសិន​វា​ត្រូវ​បាន​ដាំ​នៅលើ​ដី​ដែល​ទុក​ទំនេរ​ចោល
ស្លឹក​របស់​វា បើ​ត្រូវបាន​បេះ និង​បូត​ដាក់​សំដិល​ក្នុង​ម្លប់​ចំនួន ២​ថ្ងៃ អាច​យក​មក​លាយ​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ស៊ីបាន ដោយ​លាយ​ក្នុង​អត្រា ២០ ទៅ  ៣០   ភាគរយ​នៃ​ចំនួន​ចំណី​សរុប    យើង​មិន​អាច​យក​ស្លឹក​កន្ធុំ​ថេត​         មក​អោយ​សត្វ​ស៊ីពេល​នៅ​ស្រស់ៗ​បានឡើយ   គឺ​ចាំបាច់​ត្រូវ​ហាល​ក្នុង​ម្លប់​ជាមុនសិន បើ​មិន​ដូច្នេះ​ទេ   ​ត្រូវ​យក​វា​មក​ត្រាំ​លាយ​ជាមួយ​ទឹក​ស្ករ​កាក​អំពៅ​  ទុកចោល​មួយ​យប់​សិន​មុន​នឹង​ឲ្យ​ស​ត្វវា    ​ស៊ី យើង​អាច​ផ្តល់​ស្លឹក​នេះ​ឲ្យ​មាន់ ទា ជ្រូក ពពែ ត្រី ទន្សាយ​ស៊ី  អាច​ជំនួស​ពោត​ឬ សណ្តែក បាន​មួយរយ​ភាគ​ដែរ ចំណែក​ស្លឹក​តូចៗ​របស់​វា​ដែល​ជ្រុះ​ក្រោម​ដើម យើង​អាច​បោស​ប្រមូល​កើប​យកមក​ដាក់​ក្នុង​រណ្តៅ​ដាំ​ដំណាំ     យក​មក​លាយ​ជាមួយ​ដី​សម្រាប់​ដាក់​បណ្តុះ​គ្រាប់​ដំណាំ​ផ្សេង ឬ​អាច​យកមក​ដាក់​គ្រប​លើ​គល់​ដំណាំ​ក៏បាន
នៅ​ប្រទេស​ឥណ្ឌា​គេ​បាន​ផលិត​ម៉ាស៊ីន​ម្យ៉ាង អាច​ដំណើរការ​ដោយ​ដុត​អុស​យក​ចំហេះ​មក​ផ្តល់ឲ្យ​ម៉ាស៊ីនជា​ជំនួស​ប្រេង ដោយ​ប្រើប្រាស់​ដើម និង​មែ​ក​កន្ធុំ​ថេត​សម្រាប់​វត្ថុធាតុដើម
ដី​នៅក្នុង​ចំការ ដែល​ពុំសូវល្អ​គួរ​ដាំ​ដើម​កន្ធុំ​ថេត​នេះ​ចោល ​ដើម្បី​ឲ្យ​វា​ជួយ​បង្កើន​ជីជាតិ​ឲ្យ​ដី​ត្រឡប់​មក​វិញ ប្រសើរ​ជាង​ដាំ​ដំណាំ​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍
វិធី​មួយ​នៃ​ការប្រើប្រាស់​កន្ធុំ​ថេត គឺ​ត្រូវ​ដាំ​វា​ជា​ជួរៗ   តែ​ត្រូវ​កាត់​តម្រឹម​វា​នៅ​ពេល​វា​មានកំ​ពស់​បាន ១​ម៉ែត្រ​កន្លះ    ដោយ​ចងខ្សែ​ពី​ចុង​ជួរ​ម្ខាង​មក​ចុង​ជួរ​ម្ខាង​ទៀត          ដើម្បី​ងាយស្រួល​កាត់​តម្រឹម​វា
នៅពេលដែល​មាន​ត្រួយ​ថ្មី​លា​ស់មក​យើង​អាច​កាត់​ត្រួយ​នោះ​យកមក​ធ្វើ​ជា​ដំណាំ​សត្វ​បាន យើង​អាច​ប្រមូល​ត្រួយ​នេះ​បាន​២ ទៅ ៣​ដង​ក្នុង ១​សបា្តហ៍ បើសិនជា​យើង​មាន​ដាំ​ច្រើន
សម្រាប់​នៅ​ទីកន្លែង​ដែល​គ្មាន​អុស​ដុត​យើង​អាច​ដាំ​កន្ធុំ​ថេត អង្គារ​ដី អង្កាញ់​ឲ្យបាន​ច្រើន​ពី​ព្រោះ​វាសឹង​ជា​ដំណាំ​ដែល​ដុះ​លូតលាស់​លឿន​អាច​ឲ្យ​យើង​យកមកប្រើ​ការ​ធ្វើ​អុស​ដុត​បាន
ទោះបី​កន្ធុំ​ថេត​ជា​រុក្ខជាតិ​មួយ​យ៉ាង​សាមញ្ញ​ក៏ពិតមែន តែ​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កសិករ​ដែល​មាន​ចិញ្ចឹមសត្វ
នៅ​ប្រទេស​ខ្លះ​គេ​បាន​ដាំ​កន្ធុំ​ថេត​នៅ​ក្នុង​ចំការ​ធំៗ ដើម្បី​យក​ស្លឹក​វា​ធ្វើចំណី​សត្វ និង​យក​ដើម​វា​ធ្វើ​ថាមពល​ផ្គត់ផ្គង់​ឲ្យ​ម៉ាស៊ីនភ្លើង
ចំពោះ​តំបន់​ណា​ដែល​គ្មាន​អុស​ព្រៃ គេ​បាន​ដាំ​កន្ធុំ​ថេត​នៅលើ​ដី​ទំនេរ​គ្រប់​ទីកន្លែង ក្រោយ​មក​វា​បាន​ក្លាយជា​ព្រៃ​អុស ជំនួស​ឲ្យ​ការលំបាក​គ្មាន​អុស​ដុត កាត់បន្ថយ​បាន​ពេលវេលា​ដើររក​អុស កាត់បន្ថយ​បាន​ការបំផ្លាញ​ព្រៃ និង​ជួយ​ធ្វើឲ្យ​ដី​រក្សាបាន​នូវ​លំនឹង​របស់​វា​មិន​បាត់បង់​ជីជាតិ

មុខរបរ​ចិញ្ចឹម​ក្រួច


កសិកម្ម

ពងក្រួច
 
មាន​អ្នក​ចិញ្ចឹម​ក្រួច  ​មួយចំនួន    បាន​លះបង់​មុខរបរ​នេះ  ​ដោយសារតែ ​ មិនអាច​រក​ចំណេញ​បាន តែមាន​អ្នកផ្សេង​   ដែល​ចិញ្ចឹម​ទៅ​កាក់កប   អា​ចរក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ប្រសើរ
ហេតុអ្វី​អ្នកខ្លះ​អាច​ចិញ្ចឹម​បាន​ផល   ឯ​អ្នក​ផ្សេងទៀត​ចិញ្ចឹម​មិនបាន​ផល​    ដូច​ការ​ប្រាថ្នា​ចង់បាន​?
ខាងក្រោម​អាចជា​ហេតុផល​មួយចំនួន​ដែល អ្នក​ចិញ្ចឹម​មិន​កប​ហើយ​លះបង់​ចោល​មុខរបរ​នេះ​វិញ
) មាន​ចំនួន​ក្រួច​តិច មិន​គ្រប់​ល្មម​អាចឱ្យ​លក់​រក​ចំណេញ​បាន
) មាន​ទុន​តិចពេក​និង​មិនមាន​លទ្ធភាព​អាច​ពង្រីក​បាន
) មិនបាន​ដើររក​ទីផ្សារ ចិញ្ចឹម​បាន​ហើយ​រំពឹង​រង់ចាំ​គេ​មក​ទិញ​ដល់​កន្លែង
) មិនមាន​ចំណី​ឱ្យ​ក្រួច​ស៊ី​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា
) មិនមាន​បច្ចេកទេស​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ បណ្ដាលឱ្យ​ក្រួច​ងាប់​ដោយ​ខ្វះ​ចំណី
) មិនមាន​ពេលវេលា​សមស្រប​ដើម្បី​មើលថែរក្សា​ក្រួច​ដែល​ខ្លួន​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ
) មិនបាន​ធ្វើ​អ្វីៗ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន
នៅមាន​កត្ដា​ច្រើន​ទៀត  ដែលនាំឱ្យ​ការចិញ្ចឹម​ក្រួច​ទទួល​បរាជ័យ  មិនអាច​ទាញយក​ចំណេញ​បាន ។​  វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យទទួល​បាន​ជោគជ័យ​ទៅបាន   នោះ​គឺ​អាស្រ័យ​ច្រើន​ទៅលើ​ទុន​ដែលយើង​មាន​និង​បំណង​ដើម្បី​ពង្រីក​មុខរប​នេះ
បើសិនជា​យើង  ​មិនបាន​រក​ទីផ្សារ​ឱ្យ​ល្អ​ទេនោះ  យើង​នឹង   ​ជួប​ការលំបាក​ច្រើន​ដើម្បី​លក់​វា​ចេញ ព្រោះ​  មិនមែន​មានតែ​ក្រួច​ដែល​យើង​ចិញ្ចឹម​នោះទេ មាន​ក្រួច​នាំ​ចូល​មកពី​ប្រទេសជិតខាង មាន​ក្រួច​ចិញ្ចឹម​នៅក្នុង​ស្រុក ឯ​តម្លៃ​នោះ​វិញ ទៀតសោត​ក៏​ជា​បញ្ហា​មួយ​ធំ​ផងដែរ​បើសិនជា   ​យើងមិន បាន  ​គិតគូរ​ទេនោះ យើង​មិនអាច​ប្រកួត​ជាមួយ​គេ​បានឡើយ
ខាងលើនេះ​ជាដើម​ចម​មួយចំនួន​ដែល​យើង​ត្រូវ​គិត​ឱ្យបាន​ច្បាស់​មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម  ព្រោះ​វា​ជា​បញ្ហា​ដែល​យើង​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឈម​ជាមួយ
មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម​ត្រូវ​គិតដល់​បញ្ហា​ទីផ្សារ​,   តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​,   អ្នក​ដែល​យើង​អាច​លក់​ឱ្យ ជា​ម៉ូយ​ដែល​អាច​ទទួលយក​ពី​យើង​បាន​, ចំនួន​ក្រួច​ចិញ្ចឹម​អាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​ទៀងទាត់​ដែរឬទេ ?
តើ​ការចំណាយ​លើ​ចំណី​យើង​មាន​ធនធាន​ល្មម​អាច​ទប់ទល់​បានដែរ​ឬទេ ?   តើ​យើង​នឹង​ភ្ញាស់​កូន​ក្រួច​ដោយ​ខ្លួនឯង ?       បើសិនជា​ដូច្នេះ​យើង​ចាំបាច់​ត្រូវមាន​ទូ​ភ្ញាស់   ដែល​អាច​ភ្ញាស់​ពង​ក្រួច​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ
ឱ្យ​សេចក្ដីត្រូវការ​របស់​អ្នកទិញ (ទូ​ភ្ញាស់​មាន​ពីរ​យ៉ាង​, ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត និង​ទូ​ភ្ញាស់​ដោយ​ភ្លើង​អគ្គិសនី​អាច​ប្រើការ​បាន​ដូចគ្នា
បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ   គឺ​ទីផ្សារ   ត្រូវ​ដើរ​ទាក់ទង​សួរ​ពី​អ្នក​ដែល​ត្រូវ​ការ    ទិញ​ក្រួច​យក ទៅលក់​និង​តម្លៃ​ដែល​គេ​អាច​ទិញ​ពី​យើង រួមទាំង​ការតម្រូវ​នានា​ដែល​គេ​ចង់បាន បន្ទាប់ពី​ទីផ្សារ​រកបាន​ហើយ យើងបានដឹង​ពី​តម្លៃ​ដែល​យើង​អាច​លក់​ឱ្យគេ​បាន​ហើយ អ្វីដែល​យើង​ត្រូវ​ធ្វើ     ជា​បន្ទាប់ គឺ​គណនា​លើ​ការចិញ្ចឹម​និង​ការចំណាយ និង​រកមើល​ពី​ចំណេញ​ដែល​យើង​នឹង​ទទួលបាន    ដើមទុន​សម្រាប់​ចំណាយ​ជាបឋម       និង​លុយ​ខ្លះទៀត​សម្រាប់​ចំណាយ​ទៅលើ​ចំណី​របស់​វា  និង​ការថែទាំ​​សូមកុំ​បារម្ភ​ពី​ជម្ងឺ ក្រួច​មិនមាន​ជម្ងឺ​ដូច​មាន់​ទា​ទេ ។​  ទីកន្លែង​ចិញ្ចឹមក្រួច​ត្រូវការ  ​ទីក ន្លែងតូច   យើង​មិនចាំបាច់​ត្រូវមាន​ទី​ធំ​ដូចជា​មាន់​ទា​ឡើយ     ទី​ទំហំ​ចំនួន​មួយ​ម៉ែត្រក្រឡា​អាចឱ្យ​យើង​ដាក់​ក្រួច​បាន​ចំនួន  ១០០​ក្បាល    ដូច្នេះ   យើង​ត្រូវ​ជ្រើសរើស​ទីកន្លែង​ណាមួយ​ដែលសម ស្របបំផុត នៅក្នុង​បរិវេណ​ដី​របស់​យើង
ទីទួល ទី​ស្រឡះ មាន​ខ្យល់​ចេញចូល​បានល្អ មាន​ពន្លឺ​ថ្ងៃ​ចូលដល់​និង​មាន​ប្រភព​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វា ទំហំ​ដី​ដែល​យើង​ត្រូវការ ទាក់ទង​ច្រើន​ទៅ​និង​ចំនួន​ក្រួច​ដែល​យើង​ត្រៀម​ចិញ្ចឹម បើ​យើង​មានបំណង​ធ្វើជា​កន្លែង​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ធំ     យើង​ចាំបាច់​ត្រូវមាន​ទី​កន្លែង​មួយ​ធំ​គួរសម និង​នៅ​ដាច់​ឆ្ងាយ​ពី​គេ
បើសិនជា​យើង​ត្រៀម​ចិញ្ចឹម​  ដើម្បី​ផ្គត់ផ្គង់​សាច់​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​និង​លក់​ចែកចាយ​ឱ្យ​អ្នក​ក្បែរ​ខាងក្នុង​ភូមិ​ទេនោះ យើង​មិនចាំបាច់​ត្រូវមាន​ទី​ធ​ម​ពេក​នោះឡើយ​​ត្រឹមតែ   បី​ម៉ែត្រ​គុណ​និង​ប្រាំ​ម៉ែត្រ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ក្រួច​បាន​ជាង ១០០០​ក្បាល​ដែរ
រោង​សម្រាប់​ចិញ្ចឹម​ក្រួច
រោង​សម្រាប់​ចិញ្ចឹម​ក្រួច អាច​សង់​ឡើង​ដោយ​វិធី​ណាមួយ​ក៏បាន  យើង​អាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់​ឬ​អាច​ធ្វើជា​កម្រាល​ក្រាល​ដោយ​សំណាញ់​ភ្នែកក្រួច ទៅតាម​លទ្ធភាព​ដែល​យើង​មាន
ដំបូល​គួរ​ប្រក់​ស្លឹក​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅ បើ​ប្រើ​ស័ង្កសី​សម្រាប់​ប្រក់ គួរតែ ធ្វើ​ដំបូល​នោះ​ឱ្យ​ខ្ពស់​បន្ដិច ដើម្បី​កាត់បន្ថយ​​កំដៅ​នៅ​ខែប្រាំង
បើ​យើង​សម្រេច​ចិ​ត្ដ    ​យក​ការចិញ្ចឹម​នៅលើ​ដី       ផ្ទៃដី​ក្នុង​រោង​ទាំងមូល​ត្រូវ​រៀបចំ​ធ្វើឱ្យ​បាន​ស្អាត បន្ទាប់មក​ត្រូវ​បាច​កំបោរ​ស     ដើម្បី​សម្លាប់​មេរោគ     បន្ទាប់ពីនោះ     យើង​ត្រូវដាក់​អង្កាម​ឬ​អាចម៍​​រណា ក្រាល​លើដី បើ​គ្មាន​វត្ថុ​ទាំងពីរ​នេះ​ទេ យើង​អាច​ប្រើ​ចំបើង​កាត់​ខ្លីៗ​ដាក់​ក្រាល​ក៏បាន  កម្រាល​នេះ​ធ្វើ​ដើម្បី​កាត់បន្ថយ​     សំណើម​ពី​លាមក​របស់​វា   និង​ដើម្បី​កាត់បន្ថយ    ការសំអាត​ទ្រុង​របស់​វា​,   ដោយ​យើង​គ្រាន់​តែ​កើប​ប្រមូលយក​កម្រាល​នោះ​ចេញ រួច​ដាក់  ​កម្រាល​ថ្មី​ជា​ជំនួស​វិញ​ជាការ​ស្រេច
ជញ្ជាំង​របស់​ទ្រុង យើង​អាចធ្វើ​ពី​សំណាញ់​យ៉ាំង​កាវ    សំណាញ់​ភ្នែកក្រួច​ក៏បាន​បើ​មានលទ្ធភាព តែបើ​មិន​​មានលទ្ធភាព​ទេ យើង​អាច​ត្បោ​ញ​ជា​ព្រួល​ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏បាន         ឮ​នៅក្នុង​ទ្រុង​នេះ យើង​ចាំបាច់​ត្រូវ​សំអាត​វា​ឱ្យ​ស្អាត​ជានិច្ច មិនត្រូវ​ឱ្យ​សត្វ​ឆ្កែ​ឆ្មា​កណ្ដុរ​ចូល​បានឡើយ ព្រោះ​សត្វ​ទាំងនេះ​វា​អាចជា​អ្នកចម្លង​មេរោគ​ទៅ​សត្វ​ក្រួច​បាន
ទ្រុង​មួយចំនួន​ផ្សេង​ត្រូវ​ធ្វើជា​ចាំបាច់​ដើម្បី​ដាក់​កូន​ក្រួច​ដែល​នៅ​តូច​ឬ​ទើប​ភ្ញាស់    រូបរាង​របស់​ទ្រុង​មិន​សំខាន់​ទេ   តែ​ត្រូវធ្វើ​គម្រប​ដើម្បី​បើក​បិទ​ពី​ខាងលើ   គម្រប​ទ្រុង​នេះ​ត្រូវធ្វើ​ប្រហោង​ដើម្បី​យើង​អាចដាក់​ចង្កៀង​ដើម្បីកំដៅ​កូន​ក្រួច​នៅពេល​វា​នៅ​តូច​ដើម្បី​ផ្ដល់​កំដៅ​ឱ្យ​វា   មួយវិញទៀត​នោះ    ចង្កៀង​នេះ     អាចជួយ​បណ្ដេញ​មូស   និង​  សត្វល្អិត​នានា​កុំ​ឱ្យមក​ទិច​ឬ​ខាំ​កូន​ក្រួច​នោះ​ផងដែរ
- ក្រួច​ជាស​ត្វ​ដែល​ឈ្នះ​ជម្ងឺ   យើង​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ឱ្យ​វា​ទេ     តែ​ត្រូវមាន​ការថែទាំ​ដិតដល់
- ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ  បើ​ពុំ​នោះទេ   កូន​ដែល​ញាស់​មកវា​ទន់​ជើង នេះ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់
ចំណី​និង​ទឹក​សម្រាប់​ក្រួច
យើង​អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ ឬ​ចំណី​មាន់​ធំ​ធម្មតា​ដើម្បី​ផ្ដល់ឱ្យ​ក្រួច   ដោយ​ប្រើ​គ្រឿង​ដាក់​ចំណី​​កូន​មាន់​សម្រាប់​ដាក់​ចំណី​ឱ្យ​វា​ស៊ី ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក​វិញ​នោះ   យើង​អាច​ប្រើ​ប្រដាប់​ដាក់ទឹក​ឱ្យ​កូន    មាន់​ឱ្យ​វា​ផឹក​បាន    តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ    និង​ដាក់​បន្ថែម​ទឹក​ថ្មី​ឱ្យ​វា​ឱ្យបាន   ​គ្រប់គ្រាន់​ជាប់​ជាប្រចាំ នៅក្នុង​ទឹក​ដែល​ដាក់ឱ្យ​វា​ផឹក​នោះ ត្រូវ​ប្រើ​ទឹកស្អាត​ជានិច្ច   ជា​ទឹក​ដែល​បាន​សំអាត​ហើយ មិនត្រូវ​យក​ទឹក​កខ្វក់​ដែលមាន​ប្រភព​មិ​ច្បាស់លាស់​ឡើយ បើ​ប្រើ​ទឹក​អណ្ដូង​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ​ឱ្យបាន​មួយ  ​ចំហរ​វា​មិនបាច់​គ្រប​ឱ្យបាន   ​មួយថ្ងៃ​ជាមុនសិន មុន​យក​វា​ទៅឱ្យ​ក្រួច​ផឹក
យើង​អាច​លាយ​កន្ទក់​ម៉ត់​លេខ​មួយ ឬ​ប្រើ​ពោតក្រហម​ដើម្បី​លាយ​បន្ថែម​ជាមួយ​ចំណី​មាន់​ទិញ​មក​ស្រាប់​នោះ ក្នុង​អត្រា​ដប់​ប្រាំ​ភាគរយ
កន្ទក់​ជួយ​បង្កើន​សាច់​ឱ្យ​វា​ឆាប់​ធាត់​, ពោត​ជួយ​បង្កើន​ការលូតលាស់ លាយ​ក្នុង​អត្រា​ដប់​ភាគរយ
ក្នុង​មួយថ្ងៃ​ត្រូវដាក់​ចំណី​ឱ្យ​វា​ស៊ី​ចំនួន​បី​ដង ពេល​នៅ​តូច និង​បន្ថយ​មក​នៅត្រឹម​ពីរដង​ពេល​វា​អាយុ​បាន​​ចំនួន ២០​ថ្ងៃ
- ក្រួច​មួយ​ក្បាល​អាយុ​ប្រាំ​សប្ដាហ៍​ស៊ី​ចំណី​អស់​ប្រមាណ​ជា ៥០០​ក្រាម
- ក្រួច​អាយុ​៦​ខែ ស៊ី​ចំណី​ប្រហែលជា ៣០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ
- ដើម្បីឱ្យ​ក្រួច​ពង​បាន​ចំនួន​១២ ពង យើង​ត្រូវ​ផ្ដល់​ចំណី​ឱ្យ​វា​ចំនួន ៤០០​ក្រាម
- ក្រួច​ញី​មាន​អាយុ ៦​សប្ដាហ៍​មាន​ទម្ងន់​ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯ​ក្រួច​ឈ្មោល​វិញ​មាន​ទម្ងន់​តែ ១២៥ ទៅ ១៥០​ក្រាម​តែប៉ុណ្ណោះ
បើ​ធ្វើ​ចំណី​ឱ្យ​ក្រួច​ដោយ​ខ្លួនឯង យើង​ត្រូវ​ផ្សំ​ដោយ​រូបមន្ដ​ន
ពី​ពេល​វា​ញាស់​រហូតដល់​២១​ថ្ងៃ ៖​
ពោតក្រហម​ ២៧
សណ្ដែកសៀង​ ជំនួស​ដោយ​ម្សៅដំឡូង​ប​ត្រាវ ថោក​ជាង
កន្ទក់​ធុន​ល្អ​
ពោត​សាឡី​ ១៥ ជំនួស​ដោយ​ចុងអង្ករ​ទាំងស្រុង​បាន
ម្សៅ​ត្រី​ស្ងួត​ ១០​
ព្រី​ម៉ិច​ .
ម្សៅ​សំបក​ងាវ​ -
លាយ​ចំណី​មាន់កូន​ ២៧.
ចាប់ពី​អាយុ​៤​ទៅ​៦​សប្ដាហ៍ ៖​
ពោតក្រហម​ ៣១
សណ្ដែកសៀង​ -
កន្ទក់​ធុន​ល្អ​
ពោត​សាឡី​ ១៤ ជំនួស​ដោយ​ចុងអង្ករ​បាន
ម្សៅ​ត្រី​ស្ងួត​ ១០​
ព្រី​ម៉ិច​ .
ម្សៅ​សំបក​ងាវ​ ៥​
លាយ​ចំណី​មាន់​ធំ​ ២៧.
ពេល​ក្រួច​ចាប់ផ្ដើម​ផ្ដល់​ផល
ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​ចំនួន   ៧​សប្ដាហ៍   (៤៩​ថ្ងៃ​)     វា​អា​ចពង​បាន​រហូត ​២៨០ ក្នុង​មួយ​រដូវ​កាល​នៃ​អាយុ​របស់​វា         នៅពេល​វា​មាន​អាយុ   ​ ៨​សប្ដាហ៍​ចំនួន​ពង​រប​ស់វា​នៅ​រក្សា​ត្រឹម​កម្រិត​​ហាសិប​ភាគរយ     ​និង​បន្ដ​បែបនេះ​រហូត​ទៅ     ដើម្បី​បង្កាត់​ពង​នោះ​ឱ្យ​អាច​ភ្ញាស់​បាន យើង​ចាំបាច់​ត្រូវ​មាន​ក្រួច​ឈ្មោល មាន​អាយុ​ពី ៦០ ទៅ ៧០​ថ្ងៃ  ដាក់​លាយ​ដោយឡែក​ជាមួយ​ក្រួច​ញី​ដែល​បាន​រើស​សម្រាំង​ទុក​សម្រាប់​បង្កាត់​ពូជ និ​ដាក់ពួកវា​ឱ្យនៅ​ដាច់     ដោយឡែក​ពី​គេ   ក្នុង​ក្រួច​ឈ្មោល​មួយ​ក្បាល​យើង​ដាក់​មេ​ក្រួច​ញី​ចំនួន​ប្រាំ​ក្បាល​លាយ​ជាមួយ ក្នុង​អត្រា  មួយ​ទៅ​ប្រាំ ពង​ក្រួច​ត្រូវការ​ពេល​ចំនួន​១៨​ថ្ងៃ​ដើម្បីឱ្យ​វា​ញាស់ ក្នុង​មេ​ក្រួច​ចំនួន ៥០០​ក្បាល យើង​អាច​ផលិត​កូន​ក្រួច​បាន​ចំនួន ១៥០០ក្បាល​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ក្នុង​ចំនួន​មេ​ប្រាំ​រយ​ក្បាល​នេះ     យើង​អាច​បានកូន​ក្រួច​សរុប​ចំនួន ប្រាំមួយ​ពាន់​កូន​ក្នុង​មួយខែ      ពងដែល​យើង​រើស​យកមក​ភ្ញាស់​គឺជា​ពង​ដែលមាន​ទំហំ​ធំជាងគេ តែ​ពងមាន​ទំហំ​ធម្មតា​ក៏​យើង​ដាក់ឱ្យ​ភ្ញាស់​ដែរ តែ​ដាក់​ដោយឡែក ដោយ​ការធ្វើ​បែបនេះ យើង​នឹង​បានកូន​ក្រួច​​ដែលមាន​ពូជ​ធំ​ល្អ​ជាង​ធម្មតា ។​
- ក្រួច​កាលណា​យើង​     ដាក់​វា​លាយ​គ្នា​មាន​ឈ្មោល​មាន​ញី     វា​ច្រើន​ចឹកគ្នា​ឱ្យ​ខ្វាក់ភ្នែក​យើង​នឹង​បានឃើញ​ក្រួច​ងាប់​ជារឿយៗ នោះ​គឺ​បណ្ដាលមកពី​វា​ចឹក​ភ្នែក​គ្នា​នោះឯង
- ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​៧​សប្ដាហ៍ និង​បន្ដ​ផ្ដល់​ពង​រហូតដល់​ចំនួន ២២​សប្ដាហ៍​(១៥៤ ថ្ងៃ​)
- ពង​របស់​ក្រួច​មាន​ទម្ងន់​ប្រមាណ ទៅ ១០​ក្រាម​តែប៉ុណ្ណោះ
- នៅពេល​កូន​ក្រួច​មាន​អាយុ មួយខែ ក្រួច​ឈ្មោល​និង​ក្រួច​ញី​ត្រូវតែ​បំបែកចេញ​ពីគ្នា
- ក្រួច​ញី​ត្រូវការ​ពន្លឺ​ចំនួន ១៦​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​វា​បន្ដ​ពង​បានល្អ
- ក្រួច​វា​ច្រើនតែ​ពង​នៅពេល​រសៀល​និង​ល្ងាច
- យើង​អាច​ប្រមូល​ពង​បាន​ចំនួន​ពីរដងក្នុង​មួយថ្ងៃ
- ក្រួច​ឈ្មោល មាន​ពណ៌​ត្នោត និង​ស លាយ​គ្នា​នៅត្រង់​ទ្រូង​របស់​វា​, ឯ​ក្រួច​ញី​វិញ មានតែ​ពណ៌​ត្នោត​និង​មាន​អុច​ខ្មៅៗ​លាយ​ជាមួយ
- កូន​ក្រួច​ដែល​ទើប​ញាស់​មក​ត្រូវការ​កំដៅ​ជាប់​ជាប្រចាំ និង​មិន​អាចឱ្យ​វា​ត្រូវ​ខ្យល់​ត្រជាក់​បានឡើយ
- កូន​ក្រួច​ទើប​ញាស់​មាន​ទម្ងន់​ត្រឹមតែ ទៅ ១០ ក្រាម​តែប៉ុណ្ណោះ ។​
ទីផ្សា​ក្នុងប្រទេស​កម្ពុជា៖
- ពង​ក្រួច​មួយ​អា​លក់បាន​ត្រឹម ១០០ ទៅ ២០០ រៀល​
- ក្រួច​សាច់ ធ្វើ​ស្អាត​រួចហើយ អាច​លក់បាន​តម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃ​ប្រកួត​ក្នុង​ទីផ្សារ គឺ ២២០០ រៀល
- កូន​ក្រួច​អាយុ​១៥​ថ្ងៃ អាច​លក់​បាត​ម្លៃ ១៣០០ ទៅ ១៥០០   រៀល​ក្នុង​មួយ​ក្បាល​សម្រាប់​អ្នកទិញ​ទៅ​ចិញ្ចឹម
- មេ​ក្រួច​ហៀ​ប​ពង​អាយុ ៧​សប្ដាហ៍​អាច​លក់បាន​តម្លៃ ២៥០០ ទៅ     ៣០០០​រៀល​ក្នុង​មួយ​ក្បាល
- តម្លៃ ដែល​ថោក​ជាងគេ អាចធ្វើឱ្យ​យើង​ដណ្ដើម​ទីផ្សារ​បាន   តែបើ​តម្លៃ​យើង​ថ្លៃ​ជាងគេ   ឬ​ស្មើ​គេ​យើង​នឹង​ជួប​ការលំបាក​ក្នុង​ការលក់​ចេញ​មិន​ខាន    ត្រង់នេះ​ត្រូវ​រក​វិធី​លៃ​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​​របស់​យើង​សម្រាប់​ចំណី​អស់​តិច នោះ​ទើប​យើង​អាច​រក​ចំណ​ញ​បាន និង​អាច​លក់​ចេញ ​តម្លៃថោក​ជាងគេ
- យើង​ចាំបាច់​ត្រូវ​រក​ទិញ ប្រដាប់​សម្រាប់​បោចរោម​ក្រួច   បើ​យើង​ពង្រីក​មុខរបរ​នេះ​ឱ្យ​ធំដុំ  តែបើ​វា​មាន​ចំនួន​តិច​ទេ យើង​អាច​បោច​ដោយ​ដៃ​ក៏បាន តែ​ត្រូវ​ប្រើពេល​វេលា​ច្រើន
- ម៉ាស៊ីន​បោច​អាចទាក់ទង​រក​ទិញ​បាន​ពី​ប្រទេស​វៀតណាម
ពេល​ផ្ដើម​ចិញ្ចឹម​ដំបូង  គួរ​ចាប់ផ្ដើម​ចំនួន​ត្រឹម  ១០០  ទៅ  ២៥០​ក្បាល​បាន​ហើយ​,   បន្ទាប់មក​បន្ដ​ពង្រីក​វា​ម្ដង​បន្ដិចៗ រហូត​យើង​មាន​ពិសោធន៍​ខ្លះ​ពី​វា​សិន មិនគួរ​ចាប់ផ្ដើម​ចិញ្ចឹម​ច្រើន​ភ្លាម​ទេ ។​
ប្រភព​ដែល​យើង​អាចទាក់ទង​ទិញ​ពូជ​ក្រួច​មក​ចិញ្ចឹម​បាន​មាន
) ឈ្មោះ រតនា ទូរស័ព្ទលេខ ៖​ ០១២ ៦៦៤៥៨៥ ភ្នំពេញ​ថ្មី
) ឈ្មោះ វាសនា ទូរស័ព្ទ​លេខ ៖​ ០១៦ ២៣៣៣៧៥ ភ្នំពេញ​ថ្មី
- មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
) ឈ្មោះ ពេជ្រ​សុភ​ក្ដិ ទូរស័ព្ទ​លេខ ៖​ ០៨៩ ៩៧៧០៨៨ កំពង់ឆ្នាំង
- ប្រើ​ទូ​ភ្ញាស់​ពង​ក្រួច
- មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
- ទូ​ភ្ញាស់​ខ្សែភ្លើង​ ២០០ ដុល្លារ
- ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត​ ១២០ ដុល្លារ
ខាងក្រោម​នេះ​ជា តារាង​បង្ហាញ​ពី​ការវិវត្ដន៍​របស់​ក្រួច
. ក្រួច​សាច់​ត្រូវការ​ពេលវេលា​ចិញ្ចឹម​ចំនួន​២៨-៣០​ថ្ងៃ
. ក្រួច​ចិញ្ចឹម​យក​ពង​ត្រូវការ​ពេល​ចំនួន​៤១-៤៧​ថ្ងៃ
. ពង​ក្រួច​និង​ញាស់​នៅ​១៦-១៨​ថ្ងៃ​បន្ទាប់ពី​ដាក់​វា​ភ្ញាស់
. ក្រួច​ញី​ដែល​ទុក​សម្រាប់​ឱ្យ​វា​ពង មិនត្រូវ​ដាក់​ឈ្មោល​លាយ​ជាមួយ
. ក្រួច​ទុក​បង្កាត់​ពូជ​ត្រូវ​រើស​ទុក​ដោយឡែក ដាក់​ញី​៧០ ឈ្មោល​៣០
ចំណាំ៖ ដាក់​ឈ្មោល​ច្រើនពេក យើង​នឹង​បានឃើញ​ក្រួច​ញី​ជ្រុះ​រោម​ខ្នង​អស់ ដោយសារ​ឈ្មោល​ដណ្ដើម​គ្នា​ជាន់​មេ​ញី​ដែល​តិចពេក​មិន​គ្រប់​ចំនួន ដាក់​ឈ្មោល​តិចពេក មេ​ញី​ឈ្លោះ​ដណ្ដើម​ឈ្មោល ដែលនាំឱ្យ​វា​ចឹក​គ្នា​សម្លាប់ ជាពិសេស​គឺ​ភ្នែក មេ​ក្រួច​ញី នឹងមិន​ឈ្លោះ ឬ​ចឹក​គ្នា​ទេ បើ​គ្មាន​ក្រួច​ឈ្មោល​នៅ​លាយឡំ​ជាមួយ​វា
. ពង​ក្រួច​ទុក​ធ្វើ​ពូជ ត្រូវ​រើសយក​ពង​ដែល​ធំ​ល្អ
. កូន​ក្រួច​ដែល​ភ្ញាស់​រួច​ត្រូវការ​កំដៅ​ជាប់​ជានិច្ច មិនអាច​ខាន​បាន
. ក្រួច​សាច់​អាច​លក់​ឱ្យគេ​ក្នុង​ទីផ្សារ​បាន​តម្លៃ ២០០០ ទៅ ២៣០០
. ក្រួច​មួយ​ក្បាល​ស៊ី​ចំណី​អស់​ចំនួន ៣៥ ទៅ ៥០ ក្រាម​ក្នុង​១​ថ្ងៃ
១០. ដើម្បី​មាន​ក្រួច​លក់​ឱ្យគេ​រាល់ថ្ងៃ យើង​ត្រូវ​គណនា​ចំនួន​ក្រួច ​ដែល​យើង​ចិញ្ចឹម​យកសា​ច់លក់​នោះ ទៅតាម​ចំនួន​ដែល​ត្រូវ​លក់​ចេញ​រាល់ថ្ងៃ ។    ឧទាហរណ៍​ថា បើ​យើង​ចង់​លក់​ក្រួច​ឱ្យគេក្នុង​មួយ​​ថ្ងៃ​ចំនួន ១០០​ក្បាល ចូរ​គណនា​ដូចខាងក្រោម
ក្រួច​ត្រូវការ​ពេល​ចិញ្ចឹម​ចំនួន​៣០​ថ្ងៃ​
យើង​ត្រូវ​ភ្ញាស់​កូន​ក្រួច​ឱ្យបាន​ចំនួន ១២៥ ក្បាល​ក្នុង​មួយថ្ងៃ​១០០​ក្បាល​ទុក​សម្រាប់​ចិញ្ចឹម​យកសា​ច់លក់ កូន​ក្រួច​សល់​ពី​នោះ​(២៥​ក្បាល​) ត្រូវ​ចិញ្ចឹម​បន្ដដើម្បី​ធ្វើ​មេ​បង្កាត់​ពូជ
១១ចំនួន​ក្រួច​ចិញ្ចឹម    អាស្រ័យទៅលើ​ចំនួន​លុយ    ដែល​យើង​មាន​អាច​ទិញ​ចំណី​ឱ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់​, សម្រាប់​ចំនួន​ក្រួច​ដែល​ចិញ្ចឹម​ដោយ​បូក​រួមទាំង​ក្រួច​មេ​ឱ្យ​ពង​ក្រួច​សាច់​ទុក​លក់​ឱ្យគេ និង​កូន​ក្រួច​​ដែល​កំពុង​ចិញ្ចឹម​បន្ដ​បណ្ដាក់​គ្នា   យើង​អាច​រកចំណូលបាន​ចំនួន ១០០​ក្រួច     បោះ​ឱ្យគេ​បានមួយ​ក្បាល​២៣០០​រៀល គុណ ១០០   ស្មើ ២៣០០០០​រៀល (៥៧ ដុល្លារ​)   មិន​​ទាន់​ផាត់​ថ្លៃ​ចំណាយ​ទៅលើ​ចំណី​នៅឡើយ
១២. ចំណាយ​ទៅលើ​ចំណី​ក្នុង​១០០​ក្បាល    ក្រួច​១០០​ក្បាល    ចិញ្ចឹម​រហូតដល់​ថ្ងៃ​លក់  ចំណី​វា​អស់ ៥០​គីឡូ ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ចំណី និង​រក្សាបាន​ប្រាក់ចំណេញ យើង​ត្រូវ​លាយ​ចំណី​ខ្លួនឯង តាម​រូបមន្ដ​នៅ​ខាងលើ      ចំណី​ផលិត​ដោយ​ខ្លួនឯង   ចំណាយ​ត្រឹម​ប្រហែលជា  ១០០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​ក្រៅពីនេះ យើង​អាច​លាយ​ជាមួយ​ចំណី​ស្រាប់ៗ ក្នុង​អត្រា​មួយ ដែល​យើង​អាច​ទទួលយកបាន