ការរួមភេទអាចធ្វើឲ្យក្មេងជាងវ័យ
ការរួមភេទយ៉ាងហោច ណាស់ឱ្យបាន៣ដងក្នុងមួយសបា្ដហ៍ នឹងអាចធ្វើឱ្យក្មេងជាងវ័យដល់ទៅ១០ឆ្នាំ។ នេះជាលទ្ធផលដែលទទួលបានពីការធ្វើអង្កេតស្រាវជ្រាវមួយ របស់អ្នក
ចិត្ដសាស្ដ្រជាតិស្កុដឡែន ទៅលើមនុស្សដែលសាច់ចាំនៅវ័យក្មេងបានយូរ ប្រមាណជា៣៥០០នាក់។
នៅក្នុងពិធីជប់លៀងអតីតសិស្សរួមជំនាន់នៃសាលារៀនមួយ មានមនុស្សខ្លះ ហាក់ដូចជាមានវ័យក្មេងជាងអ្នកខ្លះទៀតដល់ទៅ ១០ឆ្នាំ។ លោកវេជ្ជបណ្ឌិត ដាវីដ វ៉ិច ជាអ្នកចិត្ដសាស្ដ្រនៅមន្ទីរពេទ្យរ៉ូយ៉ាល់អ៊ីឌីមប៉ើក នៅស្កុដឡែន (ចក្រភពអង់គ្លេស) មានចម្ងល់អំពី មូលហេតុនេះ។ នៅឆ្នាំ១៩៨៨ លោកវេជ្ជបណ្ឌិតរូបនេះ បានប្រកាសក្នុងសារព័ត៌មាន “អ្នកវិទ្យាសាស្ដ្រថ្មី ” ទីបំផុតគាត់បានទាក់ទងជាមួយ មនុស្សប្រមាណជា៣៥០០នាក់ ដែលមានអាយុចន្លោះពី១៨ ទៅ១០២ឆ្នាំ។ អ្នកទាំងនោះសុទ្ធតែមានលក្ខណៈពិសេស មានរូបរាងកាយក្មេង ជាងឆ្នាំកំណើត ដែលដាក់នៅក្នុងសំបុត្រកំណើត និងអត្ដសញ្ញាណប័ណ្ណ។ ដើម្បីរកឱ្យឃើញការពិត អ្នកវិទ្យាសាស្ដ្ររូបនេះបានដកចេញពីបញ្ជី ដែលចូលរួមអង្កេត នូវមនុស្សដែលធ្លាប់មានការកែសម្ផស្ស។ លោកបានផ្ដល់កម្រងសំណួរទៅឱ្យអ្នកចូលរួមអង្កេត ដើម្បីដឹងអំពីជីវិតរស់ នៅជាប្រចាំរបស់ពួកគេ។ លទ្ធផលដែលទទួលបាន លោកបានសរសេរនៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា អាថ៌កំបាំងរបស់មនុស្ស ក្មេងជាងវ័យ។
ដើម្បីជូនជាបទពិសោធន៍សម្រាប់បងប្អូនជនរួមជាតិខ្មែរ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការដកស្រង់ចំណុចខ្លះ នៃការអង្កេត របស់អ្នកវិទ្យាសាស្ដ្ររូបនេះ។
៣ដងក្នុង១សបា្ដហ៍ ក្មេងជាងវ័យ១០ឆ្នាំ
ដើម្បីឱ្យរូបរាងកាយនៅក្មេងជាងវ័យ សាច់ចាំ មិនតម្រូវឱ្យរស់នៅតមផ្លូវភេទ និងតមសព្វបែបសព្វយ៉ាងដូចអ្នកបួសនោះទេ។ សិចឬជីវភាពផ្លូវភេទ ប្រៀបបាននឹងសារធាតុមួយក្នុងចំណោមសារធាតុផ្សំជាច្រើន ដែលជួយយើងឱ្យក្មេងជាងវ័យ ប្រមាណជា១០ឆ្នាំយ៉ាង តិច។ ពីព្រោះថា ក្នុងចំណោមមនុស្សដែលសម្ភាសន៍ទាំងអស់ សុទ្ធតែមានទំនាក់ទំនងផ្លូវភេទ យ៉ាងតិចបំផុត៣ដងក្នុង១សបា្ដហ៍។ ឥទ្ធិពលជា ផ្លែផ្កាទាំងនេះ ត្រូវបានអះអាងឡើងដោយការស្រាវជ្រាវជាច្រើន។ ពិតហើយ ការរួមភេទ ឬរួមរ័កស្នេហា ប្រៀបបានទៅនឹងលំហាត់ប្រាណ មួយ ដូចលំហាត់ដ៏ទៃទៀតដែរ ដែលជួយទ្រទ្រង់រាងកាយបាន។ រីឯសម្ព័ន្ធផ្លូវភេទសុខដុម អាចជាសទិសន័យជាមួយនឹងជីវិតរីករាយ។ ហើយ ដែលមនុស្សរីករាយ ពិតជាមានទឹកមុខក្មេងជាងពេលណាៗទាំងអស់។
ឥទ្ធិពលផ្សេងទៀតជួយឱ្យក្មេងជាងវ័យ
អ្នកស្រាវជ្រាវក៏បានគិតផងដែរ អំពីទម្លាប់ដ៏ទៃទៀត ដែលជួយឱ្យក្មេងជាងអាយុ។ ជាអាទិ អ្នកដែលក្មេងជាងវ័យភាគច្រើនជា អ្នកដែលមិនជក់បារី។ ម្យ៉ាងទៀតពួកគាត់ ជាមនុស្សដែលគិតគូរយកចិត្ដទុកដាក់ ពីរបបចំណីអាហារ និងមិនសូវមានអារម្មណ៍តានតឹង (មិន សូវមានអាការស្ដ្រេស្ស)។ ប៉ុន្ដែភាគច្រើនក្នុងចំណោមពួកគាត់ ជាមនុស្សស្រឡាញ់ជីវិតចេះរស់នៅ។ ព័ត៌មានសំខាន់មួយផ្សេងទៀត ពួកគាត់ ច្រើនតែមិនទាន់មានអ្នកបន្ដពូជពង្ស គឺមានចំនួន១៥% មិនទាន់មានកូន។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការអង្កេតសព្វជ្រុងជ្រោយ អំពីឥទ្ធិពលនៃរបៀបរបបរស់នៅឡើយទេ។ ចំពោះមនុស្សមានមាឌតូច ឬទាបជាងកម្ពស់មធ្យម មានការពិបាកវាយតម្លៃរកអាយុពិតរបស់ ពួកគាត់ឱ្យបានជាក់លាក់ណាស់។
លោកវេជ្ជបណ្ឌិត វ៉ិច បានបញ្ជាក់ថា មានរូបរាងកាយក្មេងជាងវ័យ មិនប្រាកដថាសុទ្ធតែផ្ដល់អត្ថប្រយោជន៍ ឬគុណសម្បត្ដិនោះ ទេ។ អ្នកដែលក្មេងជាងវ័យទាំងនេះ ជាមនុស្សមិនសូវរវៀសរវៃទេ ជាពិសេសមិនសូវខ្វល់នឹងជីវិតវិជ្ជាជីវៈប៉ុន្មានទេ។ លើសពីនេះទៅទៀត ពួកគាត់ច្រើនតែមានបញ្ហាទំនាក់ទំនងមិនល្អ ជាមួយនឹងកូនៗរបស់គាត់។
ជីវិតមនុស្សចរិកប្លែក
នៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិត វ៉ិច បានចេញផ្សាយសៀវភៅមួយក្បាលទៀត ដែលអត្ថាធិប្បាយអំពីមនុស្សចរិកប្លែក។ លោក បានសម្ភាសន៍មនុស្សចរិកប្លែក ប្រមាណជាជាង១០០០នាក់ ទាក់ទងនឹងទម្លាប់រស់នៅរបស់ពួកគាត់។ មនុស្សចរិកប្លែក ជាមនុស្សមិនគោរព ប្រពៃណី មិនរមទម្យ ឆ្ងល់ច្រើន មនោគតិនិយម និងមានគំនិតច្នៃប្រឌិតខ្ពស់។ មនុស្សជំពូកនេះចូលចិត្ដគិតចង់ស្រោចស្រង់ពិភពលោក ឬចង់ ធ្វើនេះ អភិវឌ្ឍន៍នោះ ដោយមិនសូវខ្វល់ពីករណីណាមួយឡើយ។
ការសន្និដ្ឋានរួម បានបង្ហាញថាមនុស្សក្រុមនេះមានសុខភាពល្អ។ ដោយសារពួកគាត់ទៅជួបគ្រូពេទ្យព្យាបាលយូរៗមួយដង ជា មធ្យម៨ឆ្នាំមួយដង ហើយមានអាយុវែង រស់បានក្មេងយូរជាងក្រុមមនុស្សដ៏ទៃ ប្រមាណពី៥ ទៅ១០ឆ្នាំ។ អាចពន្យល់បានថា ដោយសារពួក គាត់មិនសូវខ្វាយខ្វល់ច្រើន និងមិនសូវស្ដ្រេស្ស ឬមួម៉ៅ ដូចអ្នកដទៃទៀត។
ព័ត៌មានមួយចំនួន ដែលសរសេរនៅក្នុងសៀវភៅនេះ ហាក់ដូចជាមិនស្របទៅនឹងសៀវភៅ “ អាថ៌កំបាំងរបស់មនុស្សក្មេងជាង វ័យ ” របស់គាត់ឡើយ។ ព្រោះថាគាត់បានអង្កេតឃើញថា មនុស្សចរិកប្លែកភាគច្រើន ជាអ្នកមិនទាន់រៀបការ ឬនៅលីវជ្រាលវ័យ។ ពួកគេ ងាយចាប់ចិត្ដស្រឡាញ់ និងមានស្នេហា ប៉ុន្ដែពួកគាត់ពិបាកសម្ដែងកាយវិការស្និតស្នាល និងរក្សាទំនាក់ទំនងស្ថិតស្ថេរជាមួយអ្នកណាម្នាក់។ ពោលគឺពួក គាត់ចង់នៅតែម្នាក់ឯងជាង។
តាមរយៈកិច្ចអត្ថាធិប្បាយមកនេះ ហាក់ដូចជាមានសំណួរពីរ ដែលត្រូវគិតសម្រាប់ជីវិត គឺតើចង់ឱ្យ មានរូបរាងក្មេងជាងវ័យ ដោយរួមភេទជាប្រចាំ ឬក៏រស់នៅលីវចរិកប្លែករហូតដល់វ័យចាស់?
ការរួមភេទ មានគុណសម្បត្ដិ និងមានគុណវិបត្ដិ
ការរួមភេទ ដែលយើងកំពុងលើកឡើងនេះ គឺសំដៅទៅការរួមភេទមានសុវត្ថិភាព មិនឆ្លងមេរោគកាមរោគ និងជម្ងឺអេដស៍ ពោលជាស្នេហាមួយទល់នឹងមួយ។
ពេលរួមភេទ អ្នកប្រព្រឹត្ដមានអារម្មណ៍ពុះកញ្ជ្រោល ឬប្រែប្រួលខ្លាំង។ ជារួមការបបោសអង្អែល ថ្នាក់ថ្នមឱ្យគ្នា ពេលរួមស្នេហា នឹងគ្នា ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ និងជីវិតសុភមង្គលគូស្វាមីភរិយា។ ថ្វីត្បិតតែការរួមភេទ ជួយឱ្យមនុស្សមាន រូបរាងកាយក្មេងជាងវ័យ និងមានអាយុវែង ប៉ុន្ដែវាក៏អាចបង្កើនការលេចឡើងនូវបញ្ហាជម្ងឺបេះដូង និងជម្ងឺមហារីកមួយចំនួន។ ទស្សនាវដ្ដី សុខភាពយើង នឹងណែនាំបន្ថែមជូនលោកអ្នកអាន នូវគុណសម្បត្ដិ និងគុណវិបត្ដិនៃការរួមភេទ និងជីវភាពផ្លូវភេទនៅពេលក្រោយទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
ប្រយោជន៍១០យ៉ាងទទួលបានពីការរួមភេទ
១, បំបាត់ការឈឺចាប់ក្នុងពេលភ្លាមៗមុន ពេលឈានដល់ចំណុចកំពូល នៃការរួមភេទកម្រិតអ័រម៉ូន របស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើង ខ្ពស់ជាង កម្រិតធម្មតារហូតដល់ ៥ដង។ វាធ្វើអោយចេញអ័រម៉ូនមួយ ប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទី សម្រាប់បំបាត់ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នកមាន អាការៈឈឺក្បាល ឈឺដោយសាររលាក សន្លាក់ឬចង្កោមរោគសញ្ញា ក្រោយពីរាំងរដូវនោះ វាហាក់បីដូចជាមានការធូរស្រាល ច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណនោះ គឺការឡើងខ្ពស់នៃ អ័រម៉ូនអុកស៊ីតូស៊ីន។
២, បង្កើនប្រព័ន្ធភាព ស៊ាំទប់ទលនឹងជំងឺ
ការរួមភេទដែលធ្វើទៅ តែមួយដងឬពីរដង ក្នុងមួយសប្តាហ៍ជួយធ្វើអោយ កម្រិតនៃអង់ទីករ (IgA)ដែលមាននាទីប្រឆាំង នឹងជំងឺកើនឡើង។ ការបញ្ចេញនៃអង់ទីករនេះ ធ្វើអោយកម្រិតនៃកងទព័រ សម្រាប់ការពាររាងកាយ ការពារខ្លួនរបស់យើង ទប់ទលបានទៅនឹង ជំងឺផ្តាសាយ។
៣, បន្ថយអាការស្ត្រេស
ពិតណាស់ ការរីករាយនឹងសកម្មភាពនៃ ការរួមភេទអាចធ្វើអោយ អារម្មណ៍នៅក្នុងចិត្តកាន់តែ រីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទ កាន់តែច្រើនធ្វើអោយពួកគេ មានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀបគ្រប់គ្រង ភាពស្ត្រេសរបស់ខ្លួន អោយបានកាន់តែល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទ ហើយអ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាម តែម្តងដែលវាប្រហែល ជាសញ្ញាមួយធ្វើអោយមាន អារម្មណ៍ទំនាក់ទំនង កាន់តែខ្លាំងរវាងដៃគូរ និងបំបាត់ភាពតានតឹង។
៤, អាយុវែង
ការដល់ចំណុចកំពូលធ្វើ អោយបញ្ចេញអ័រម៉ូន ម្យ៉ាងទៀតឈ្មោះថា Dehydroepiandrosteron (DHEA) ដែលវាមាននាទីប្រឆាំង នឹងការបាក់ទឹកចិត្ត និងជួយបង្កើនកម្រិតប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ។ អ័រម៉ូន DHEA អាចទៅជួសជុលជា លិការដែលខូចខាត បង្កើនសតិបញ្ញានិងធ្វើអោយ ស្បែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរយោង ទៅតាមការសិក្សាមួយ របស់ប្រទេសអងគ្លេសដែល បានធ្វើទៅលើបុរសចំនួន ១០០០នាក់បានរកឃើញថា បុរសដែលរួមភេទយ៉ាង ហោចណាស់២ដងក្នុង មួយសប្តាហ៍មានអត្រានៃ ការស្លាប់តែពាក់កណ្តាល ប៉ុណ្ណោះបើយើងធ្វើការ ប្រៀបធៀបជាមួយអ្នក រួមភេទតិចជាងម្តងក្នុងមួយខែ។
៥, បង្កើនចរន្តឈាម
ការរួមភេទមានអត្ថប្រយោជន៍ ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាម សម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូង កើនឡើងនិងការដកដង្ហើមជ្រៅៗ។ ជាមួយនឹងការស្រោចស្រព ឈាមស្រស់កោសិកា និងសរីរាង្គរបស់អ្នកត្រូវបាន ទទួលអុកស៊ីសែននិងអ័រម៉ូន គ្រប់គ្រាន់។ ជាមួយគ្នានេះអ្នកក៏ បានបញ្ចេញកាកសំណល់ ដែលធ្វើអោយឈឺក្បាល និងជំងឺផ្សេងៗចេញ ពីរាងកាយរបស់អ្នកដែរ។
៦, ជួយអ្នកដេកបានស្រួល
មិនមែនគ្រាន់តែការ បញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទធ្វើអោយ អ្នកទាំងពីរមានអារម្មណ៍ ស្រួលតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវ បានបង្ហាញថាវា ក៏ជួយអោយអ្នក ដេកលក់ស្រួលដែរ។ ការដេកគ្រប់គ្រាន់ ជាប់ទាក់ទងទៅនឹង រឿងល្អៗជាច្រើនទៀតដូចជា ការរក្សាទម្ងន់និង សម្ពាធឈាមអោយ នៅមានសុខភាពល្អ។
៧, ពង្រឹងដល់សុខភាពបេះដូង-សរសៃឈាម
ការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទជាប់ពាក់ព័ន្ធនឹង ជំងឺដាច់សរសៃឈាមខួរក្បាល។ គេបានតាមដានបុរសចំនួន ៩១៤នាក់រយៈពេល ២០ឆ្នាំ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរួមភេទពីរដងឬច្រើនដង ក្នុងមួយសប្តាហ៍អាចកាត់ បន្ថយការប្រឈមនឹងជំងឺ គាំងបេះដូងឬដាច់សរសៃ ឈាមខួរក្បាលទៅលើបុរស ទាំងនោះបានពាក់កណ្តាលនេះ បើយើងប្រៀបធៀបជាមួយ អ្នកដែលរួមភេទតិចជាង ម្តងក្នុងមួយខែ។
៨, កាត់បន្ថយការប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាត
ភាពមិនប្រក្រតីទាក់ទងនឹង ក្រពេញប្រូស្តាតត្រូវបាន គេស្គាល់ថាបង្កឡើង ដោយកាកសំណល់មិនល្អនៅ ក្នុងទឹករំអិលពីក្រពេញនេះ។ ការរួមភេទជាទៀងទាត់ អាចជួយបញ្ចេញចោល នូវកាកសំណល់ដ៏មាន គ្រោះថ្នាក់ទាំងនេះបាន ហើយក៏ជួយការពារ ក្រពេញប្រូស្តាតពីជំងឺមហារីកដែរ។ យោងទៅតាមអ្នកស្រាវជ្រាវ បានអោយដឹងថា ការបាញ់ទឹកកាមច្រើនដង ជាពិសេសក្នុងចំណោម បុរសអាយុខ្ទង់២០ឆ្នាំប្រហែល ជាកាត់បន្ថយ ការប្រឈមនឹងជំងឺ មហារីកក្រពេញប្រូស្តាត បាននៅថ្ងៃក្រោយ។ ការសិក្សាមួយផ្សេងទៀត បានរកឃើញថា ការដែលឧស្សាហ៍បាញ់ ទឹកកាមបាន២១ដង ឡើងទៅក្នុងមួយខែ ត្រូវបានចាត់ទុកថាបន្ថយការ ប្រឈមនឹងជំងឺមហារីក ក្រពេញប្រូស្តាត លើមនុស្សចាស់ នេះបើយើងប្រៀធៀប ទៅលើមនុស្សដែល បាញ់ទឹកកាមតិចជាង ៤ទៅ៧ដងក្នុងមួយខែ។
៩, ជួយក្នុងការសម្រកទម្ងន់ និងអោយរាងកាយមានភាពសមសួន
ខណៈពេលដែលអ្នក មិនចង់ហាត់ប្រាណដោយ លើកដុំដែកដើម្បីសម្រកទំនង់នោះ ការរួមភេទជាទៀងទាត់ អាចជួយអ្នកបាន។ ការរួមភេទបាន ៣០នាទី អាចដុតកាឡូរីបានចាប់ពី ៨៥ឡើងទៅក្នុងខ្លួនរបស់យើង។ ស្តាប់ទៅវាប្រហែលជា មិនមានអ្វីច្រើនណាស់ណានោះទេ ប៉ុន្តែការរួមភេទ៤២ ដងដោយម្តងៗ ចំនួន ៣០នាទីវិញ វានឹងអាចដុត៣៥៧០កាឡូរី ដែលវាច្រើនគ្រប់គ្រាន់ក្នុង ការសម្រកទម្ងន់បាន ០,៤៥គីឡូក្រាមដែរ។ ការរួមភេទក៏ជួយបង្កើន អោយមានការផលិត អ័រម៉ូនតេសស្តូស្ទើរ៉ូន ដែលវាមានតួរនាទីធ្វើអោយឆ្អឹង និងសាច់ដុំរឹងមាំ។
១០, ជួយបង្កើតអ័រម៉ូន តេសស្តូស្ទើរ៉ូន និងអេសស្ត្រូជេន
ការរួមភេទជាទៀងទាត់ ជួយបង្កើនទាំងអ័រម៉ូនតេស្តូស្តេរ៉ូនផង និងអេសស្ត្រូជេនផង នៅលើមនុស្សទាំង ពីរភេទ។ តេសស្តូស្ទើរ៉ូនគឺជាអ្នកបង្កើត អោយមានចំណង់ផ្លូវភេទ លើបុរសហើយក៏វាកាន់តែ ខ្លាំងណាស់ដែរចំពោះស្ត្រី។ ក្រៅពីបង្កើតចំណង់ផ្លូវភេទ របស់អ្នកហើយនោះតេសស្តូស្តេរ៉ូន ជួយបង្កើនកម្លាំងដល់ឆ្អឹង និងសាច់ដុំ។ វាក៏ជួយធ្វើអោយបេះដូង មានសុខភាពល្អនិងជំរុញ អោយកូឡេស្តេរ៉ុលដែល ល្អឡើងខ្ពស់ដែរ។ ចំពោះស្ត្រីការរួមភេទ ធ្វើអោយកម្រិតនៃអ័រម៉ូនអេសស្ត្រូជេន ឡើងកាន់តែខ្ពស់ដែល វាអាចការពារប្រឆាំងនឹង ជំងឺបេះដូងបាន។ អេស្ត្រូជេនធ្វើអោយស្ត្រីចង់ស្ទាប ចង់ប៉ះនិងចង់មានអារម្មណ៍ រ៉ូមែនទិច ហើយចំណែកឯតេសស្តូស្ទើរ៉ូនវិញ គឺជាអ្នកបង្កើតអោយមាន សម្រើបផ្លូវភេទ។ អេសស្ត្រូជេនក៏មានតួរនាទី ដ៏ធំមួយលើការបង្កើត ក្លិនលើរាងកាយរបស់មនុស្សស្រី។
ការរួមភេទដ៏ល្អនិងប្រកប ដោយសុខភាពជាមួយ មនុស្សដែលអ្នកស្រលាញ់ គឺផ្តល់នូវអត្ថប្រយោជន៍។ ការបរបោសអង្អែល ការអោបនិងការបីត្រកង ជួយបង្កើតអារម្មណ៍ ដល់ក្តីស្រលាញ់ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់។ រាល់ការបង្ហាញនូវសេចក្តី ស្រលាញ់និងអារម្មណ៍នៃ ភាពស្និទ្ធស្នាលទាំងអស់ជួយធ្វើអោយ របួសនានាឆាប់បាន ជាសះស្បើយ។ ដូច្នេះការរួមភេទជាមួយ នឹងការស្ទាប និងការបរបោសអង្អែល ដោយសេចក្តីស្នេហាធ្វើ អោយបានអត្ថប្រយោជន៍ជាសុខភាព៕
តាំងពិព័ណ៌ស៊ិច ធំជាងគេលើពិភពលោក
តាំងពិព័ណ៌ស៊ិចជារៀងរាល់ឆ្នាំនៅទីក្រុង Mexico គឺជាពិព័ណ៍មួយ ក្នុងចំណោមពិព័ណ៌ធំ
ជាងគេ ក្នុងវិស័យនេះ នៅទ្វីបអាមេរិកខាងជើង ហើយក៏ជាពិព័ណ៍ធំជាងគេបង្អស់នៅលើពិភពលោក។
ប្រទេសនេះ។
ប្រធានសមាគមន៍សុខភាពផ្លូវភេទអន្តរជាតិបានឲ្យដឹងថា "ការមិនប្រឆាំងចំពោះការរៀបចំ
បង្កើតឡើងពិព័ណ៌ស៊ិចនៅ Mexico បានបង្ហាញឲ្យឃើញ ពីការអភិវឌ្ឍថ្មីក្នុងគំនិតស្ដីពី
សុខភាពផ្លូវភេទនៅប្រទេសនេះ ប៉ុន្មានឆ្នាំកន្លងមកនេះ។
ក្នុងអំឡុងពេលតាំងពិព័ណ៌ អ្នកចូលរួមអាចមានឳកាសទស្សនាការសម្តែងស៊ិច ទិញ
ឧបករណ៍ផ្លូវភេទសិប្បនិម្មិតនិងផលិតផលផ្សេងៗដូចជារឿងវិដេអូ និងទស្សនាវដ្តី អាស
អាភាសបានផងដែរ។
ស្ថិតិមិនផ្លូវការមួយបានបង្ហាញថាវិស័យផលិតកម្ម ផលិតរឿងស៊ិចរបស់ Mexico បានទទួល
ប្រាក់ចំណូលឲ្យប្រទេសនេះ រាប់ពាន់លានដុល្លាជារៀងរាល់ឆ្នាំ។
ដោយ៖ មិនា
ប្រភព៖ tintuconline
តើបុរសពិតជាចង់បាន ការក្ដៅខ្លួនមុនការរូមភេទមែនទេ?
យល់ដឹង៖ តាមការអោយដឹងពីទស្សនាដ្ដី lifehealth នៃប្រទេសអង់គ្លេស កាលពីពេលថ្មីៗ
នេះថា មុនការរួមភេទ បុរសភាគច្រើន ពិតជាចង់បាននួវអារម្មណ៍ស្រើបស្រាលមួយ ដែល
អាចផ្ញោចថាមពលសេរីរាង្គរបស់គេ មានកម្លាំងខ្លាំងក្នុងការរួមភេទ។
ការសិក្សាស្រាវជ្រាវមួយ នៃសាកលវិទ្យាល័យរដ្ឋ New York ក៏បានបង្ហាញថា ការធើ្វនូវជំ
រឿនមួយនៃសុខភាពផ្លូវភេទបុរស កាលពីខែមុននេះ អាចបង្ហាញថា បុរសប្រមាណជាជិត
៨០ភាគរយ ពិតចង់បាននូវអារម្មណ៍ស្រើបស្រាលមែន ពោលគឺគេចង់បាន អោយមានការ
ស្ទាបអង្អែលនូវប្រដាប់ភេទរបស់ពួកគេ ពីសំណាក់ដៃគូរស្នេហា។
ការធ្វើបែបនេះ គឺអាចអោយពួកគេ មានអារម្មណ៍កាន់តែខ្លាំង ក្នុងរូមភេទ ហើយអាចនាំដៃ
គូរស្នេហារបស់គេ ទៅកាន់ឋានសួគ៌ជាមួយគ្នា បានទៀតផង៕
ដោយ៖ វត្ដី
ប្រភព៖ lifehealth
ប្រភព៖ lifehealth
វីធីបង្កើតចំណង់ផ្លូវភេទតាមបែបធម្មជាតិ
តើអ្នកកំពុងតែខ្សត់ខ្សោយខាងចំណង់ផ្លូវភេទមែនទេ? សូមកុំបារម្ភអីព្រោះយើងមានមធ្យោបាយមួយចំនួនដើម្បីបង្កើនចំណង់ ផ្លូវភេទ ក៏ដូចជាជីវិតនៃសេចក្តីស្នេហារបស់អ្នកអោយត្រឡប់មកវិញបាន។ ជីវិតផ្លូវភេទដ៏ទៀងទាត់មួយមិនត្រឹមតែផ្តល់អោយអ្នកនូវការ ហាត់ប្រាណដ៏ល្អមួយនោះទេ ប៉ុន្តែវាក៏ជួយទប់ស្កាត់ការបាក់ទឹកចិត្ត បន្ថយសម្ពាធឈាម និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំផងដែរ។
១, ហាត់ប្រាណ
យើងទាំងអស់គ្នាសុទ្ធតែដឹងថាការហាត់ប្រាណជាទៀងទាត់នឹងបង្កើតអោយ ជីវិតមានសុខភាពល្អ ប៉ុន្តែអ្នកគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទីក្នុងមួយថ្ងៃគួរតែទទួលបានប្រយោជន៍ពី ការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅសព្វរាងកាយដើម្បីអោយមានអារម្មណ៍កាន់តែល្អ បន្តិចដែរ។
២, ញ៉ាំគ្រាប់ធុញ្ញជាតិ
គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើនលំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់បានអោយរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើនដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។
យើងទាំងអស់គ្នាសុទ្ធតែដឹងថាការហាត់ប្រាណជាទៀងទាត់នឹងបង្កើតអោយ ជីវិតមានសុខភាពល្អ ប៉ុន្តែអ្នកគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទីក្នុងមួយថ្ងៃគួរតែទទួលបានប្រយោជន៍ពី ការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅសព្វរាងកាយដើម្បីអោយមានអារម្មណ៍កាន់តែល្អ បន្តិចដែរ។
២, ញ៉ាំគ្រាប់ធុញ្ញជាតិ
គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើនលំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់បានអោយរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើនដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។
៣, ញ៉ាំសូកូឡា
ប្រសិនបើអ្នកនឹងញ៉ាំស្ករសូកូឡាដើម្បីបង្កើនចំណង់ផ្លូវភេទមែន យកល្អគួរតែជ្រើសរើសយកផលិតផលណាដែលមានគុណភាពខ្ពស់ និងសម្បូរជាតិ Cocoa Solid (៦០ទៅ៧០%)។ ព្រោះសូកូឡាប្រភេទនេះមានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹងសារធាតុគីមីដែលខួរក្បាលផលិតចេញមកនៅពេលធ្លាក់ ក្នុងអន្លង់ស្នេហ៍។
៤, ហាមមិនអោយរួមភេទ
វាមិនខុសគ្នាអំពីការហាមកូនក្មេងកុំអោយប៉ះពាល់អ្វីមួយនោះទេ ព្រោះកាលណាយើងហាមនរណាម្នាក់កុំអោយធ្វើអ្វីដែលពួកគេចង់ធ្វើ វារឹតតែអោយពួកគេចង់ធ្វើវាកាន់តែខ្លាំង។ ដូច្នេះចូរដាក់កំហិតដៃគូររបស់អ្នកកុំអោយរួមភេទជាមួយអ្នក ដើម្បីអោយបង្កើតសម្ពាធចំណង់ផ្លូវភេទក្នុងខ្លួនគេអោយកាន់តែខ្លាំង ។
៥, ញ៉ាំអាហារដ៏រ៉ូម៉ែនទិចមួយ
ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារពេលយប់ដ៏រ៉ូម៉ែនទិចមួយ ក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិស្រាក្រហមមួយដប់ជាមួយក្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗនៅជាមួយគ្នាដូច្នេះនឹងពង្រឹង ដល់ចំណង់មិត្តភាពរបស់អ្នកទាំងពីរទៀតផង។ ការកាន់ដៃគ្នាក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទដែរ។
៦, បិទភ្នែក
ការដកចេញនូវវិញ្ញាណណាមួយរបស់អ្នក វាពិតជាផ្តល់ឱកាសដល់ដៃគូរច្រើនណាស់ក្នុងការធ្វើអ្វីផ្សេងទៀត។ មិនត្រឹមតែការបិទភ្នែកបន្ថែមអោយមានភាពអាថ៌កំបាំងទៅលើសកម្មភាព ក្នុងបន្ទប់ដេកនោះទេ ប៉ុន្តែវាក៏ជួយអោយប្រើត្រចៀកដើម្បីផ្ចង់អារម្មណ៍ និងស្តាប់រាល់សកម្មភាព ក៏ដូចជាអារម្មណ៍ដែលដៃគូរកំពុងតែធ្វើ និងមានមកលើអ្នកផងដែរ។
ប្រសិនបើអ្នកនឹងញ៉ាំស្ករសូកូឡាដើម្បីបង្កើនចំណង់ផ្លូវភេទមែន យកល្អគួរតែជ្រើសរើសយកផលិតផលណាដែលមានគុណភាពខ្ពស់ និងសម្បូរជាតិ Cocoa Solid (៦០ទៅ៧០%)។ ព្រោះសូកូឡាប្រភេទនេះមានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹងសារធាតុគីមីដែលខួរក្បាលផលិតចេញមកនៅពេលធ្លាក់ ក្នុងអន្លង់ស្នេហ៍។
៤, ហាមមិនអោយរួមភេទ
វាមិនខុសគ្នាអំពីការហាមកូនក្មេងកុំអោយប៉ះពាល់អ្វីមួយនោះទេ ព្រោះកាលណាយើងហាមនរណាម្នាក់កុំអោយធ្វើអ្វីដែលពួកគេចង់ធ្វើ វារឹតតែអោយពួកគេចង់ធ្វើវាកាន់តែខ្លាំង។ ដូច្នេះចូរដាក់កំហិតដៃគូររបស់អ្នកកុំអោយរួមភេទជាមួយអ្នក ដើម្បីអោយបង្កើតសម្ពាធចំណង់ផ្លូវភេទក្នុងខ្លួនគេអោយកាន់តែខ្លាំង ។
៥, ញ៉ាំអាហារដ៏រ៉ូម៉ែនទិចមួយ
ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារពេលយប់ដ៏រ៉ូម៉ែនទិចមួយ ក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិស្រាក្រហមមួយដប់ជាមួយក្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗនៅជាមួយគ្នាដូច្នេះនឹងពង្រឹង ដល់ចំណង់មិត្តភាពរបស់អ្នកទាំងពីរទៀតផង។ ការកាន់ដៃគ្នាក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទដែរ។
៦, បិទភ្នែក
ការដកចេញនូវវិញ្ញាណណាមួយរបស់អ្នក វាពិតជាផ្តល់ឱកាសដល់ដៃគូរច្រើនណាស់ក្នុងការធ្វើអ្វីផ្សេងទៀត។ មិនត្រឹមតែការបិទភ្នែកបន្ថែមអោយមានភាពអាថ៌កំបាំងទៅលើសកម្មភាព ក្នុងបន្ទប់ដេកនោះទេ ប៉ុន្តែវាក៏ជួយអោយប្រើត្រចៀកដើម្បីផ្ចង់អារម្មណ៍ និងស្តាប់រាល់សកម្មភាព ក៏ដូចជាអារម្មណ៍ដែលដៃគូរកំពុងតែធ្វើ និងមានមកលើអ្នកផងដែរ។
៧, ត្រូវសប្បាយចិត្ត
ការបាក់ទឹកចិត្តគឺជាដើមហេតុ
៣ក្នុងចំនោម ១០ដែលធ្វើអោយចំណង់ផ្លូវភេទថយចុះ
ដូច្នេះការបន្ថយរោគសញ្ញាអាចផ្តល់ប្រយោជន៍វិជ្ជមានបានយ៉ាងល្អចំពោះ
អ្នក។ លើសពីនេះទៅទៀត
ស្ត្រេសក៏បណ្តាលអោយមានបញ្ហាដល់ចំណង់ផ្លូវភេទដែរ
ព្រោះវាធ្វើអោយអារម្មណ៍អ្នកចេញឆ្ងាយពីអ្វីដែលអ្នកចង់មនុស្ស
គ្រប់រូបចង់ធ្វើ។
ប៉ុន្តែការប្រើសកម្មភាពធម្មតាៗដូចជាការងូតទឹកក៏អាចជួយ
បន្ធូរបន្ថយអារម្មណ៍អ្នកបានដែរ។
៨, ឈប់ជក់បារី
ស្របពេលដែលមានបញ្ហាជាច្រើនផ្សេងៗទៀតមកជាមួយ
ការជក់បារីក៏ជួយកាត់បន្ថយលំហូរឈាមទៅសព្វរាងកាយបានដែរ។
និយាយអោយស្រួលស្តាប់ទៅ គឺវាបណ្តាលអោយសរសៃឈាមរួមតូច
ជាពិសេសសរសៃឈាមក្នុងតំបន់ប្រដាប់ភេទ។
អ្វីដែលជាបញ្ហាធំរបស់ការជក់បារី គឺធ្វើអោយមានក្លិនមាត់មិនល្អ
និងឆាប់អស់កម្លាំង៕ ប្រភពព័ត៌មាន ៖ Health.com.khការរួមភេទជួយសុខភាព
ការប្រព្រឹត្ដ
ផ្លូវភេទផ្ដល់នូវអារម្មណ៍ពុះកញ្ជ្រោលជាខ្លាំង
អាចមានអត្ថប្រយោជន៍ដល់សុខ ភាព។ ការរួមភេទអាចបង្កើនអាយុ
អាចបង្ការបញ្ហាជម្ងឺបេះដូងបានខ្លះ
និងជម្ងឺមហារីកមួយចំនួន។ តើការរួមភេទពិតជាផ្ដល់អត្ថប្រយោជន៍
បែបនេះមែនឬទេ?
សូមកាត់
បន្ថយការពិសាសុរា សូមផ្អាកការពិសាបារី ហើយនិង… តែសូមបង្កើនការរួមភេទ!
នេះជាឃ្លាមួយ ដែលគ្រូពេទ្យ អាចផ្ដល់ឱ្យលោកអ្នកនៅថ្ងៃស្អែក ។
ពីព្រោះថាជាច្រើនឆ្នាំមក ហើយ
ការសិក្សាស្រាវជ្រាវជាច្រើនបានចាប់អារម្មណ៍ទៅលើឥទ្ធិពល
របស់ការរួមភេទ ទៅលើសុខភាព។ ជាលទ្ធផល
ស្ទើរតែគ្រប់ការសិក្សាស្រាវជ្រាវ បានគូសបញ្ជាក់អំពីគុណប្រយោជន៍
ដែលទទួលបានពី សកម្មភាពផ្លូវភេទនេះ ដូចជាការអូសបន្លាយអាយុ
លទ្ធភាពបង្ការជម្ងឺមួយចំនួនជាដើម។
សិចកាត់បន្ថយអត្រាមរណភាព
ជាទូទៅ
ការមានទំនាក់ទំនងផ្លូវភេទជាប្រចាំកាត់បន្ថយអត្រាមរណភាពរបស់បុរស។
ការស្រាវជ្រាវស៊ុយអែដមួយ ដែល ធ្វើឡើងនៅឆ្នាំ១៩៨១
បានគូសបញ្ជាក់ថាអត្រាមរណភាពច្រើន ជាងមធ្យម
នៅលើបុរស អាយុ៧០ឆ្នាំដែលបានផ្អាកសកម្មភាពផ្លូវ ភេទជាច្រើនឆ្នាំមកហើយ ។
ប៉ុន្ដែគុណប្រយោជន៍ នេះផ្ដល់ឱ្យ តែមនុស្សវ័យចាស់ប៉ុណ្ណោះ ។
តាំងពីឆ្នាំ ១៩៩៧ ការសិក្សាស្រាវជ្រាវ អង់គ្លេស ក៏បានធ្វើការតាមដានបុរស
ដែលមានអាយុពី៤៥ ដល់៥៩ឆ្នាំ ចំនួន៩១៨នាក់ រយៈពេល៤ឆ្នាំ។
លទ្ធផលបានបង្ហាញថា ក្នុង រយៈពេលនេះ
អត្រាមរណភាពរបស់បុរសដែលមានការរួមភេទ យ៉ាងហោចណាស់ ២ដងក្នុង១សបា្ដហ៍
មានកម្រិតអត្រាមរណភាពទាប ជាងដល់ទៅ២ដង
ជាងបុរសដែលមានការរួមភេទ១ដងក្នុង១ខែ ឬមានការរួមភេទរង្វើលរាប់ខែ១ដង ។
សូមកុំគិតថាការរួមភេទ កាន់តែច្រើនរិតតែមានអាយុវែង
ពីព្រោះថា មិនទាន់មានការវិភាគ
ឬកម្រិតជាក់លាក់បង្ហាញអំពីចំនួននៃការរួមភេទ និងការថយចុះ
នៃអត្រាមរណភាពឡើយ។
ការរួមភេទផ្ដល់ផលកម្រៃដល់បេះដូង
គុណធម៌
សកម្មភាពផ្លូវភេទ អាចជាឱសថព្យាបាលជម្ងឺ ជាពិសេសទាក់ទងនឹងបេះដូង។
ព្រោះថាការសិក្សាស្រាវជ្រាវ អង់គ្លេសដែលបានរៀបរាប់ ខាងលើមកនេះ
បានគូសបញ្ជាក់ អំពីកម្រិតថយចុះនៃគ្រោះថ្នាក់បេះដូង
ដោយការបរិមាណញឹកញាប់នៃសកម្ ម ភាពផ្លូវភេទ ។
តាមរយៈការស្រាវជ្រាវរបស់អាមេរិកកាំងដែលបានបោះពុម្ពផ្សាយនៅឆ្នាំ ២០០០
បានបង្ហាញថា ផលកម្រៃ ទៅលើបេះ ដូង ទាំងនេះកើតមាន ចំពោះមនុស្សទាំងពីរភេទ
ទាំងបុរសទាំងស្ដ្រី ។ពិតហើយ
ផលកម្រៃនេះនៅអាចជជែកវែកញែកគ្នាបាន ព្រោះថាការរួមភេទអាចចាត់ទុកបានថាគ្រាន់តែជា ប្រភេទ លំហាត់ប្រាណមួយតែប៉ុណ្ណោះ ហើយលទ្ធផលល្អទៅលើបេះដូងដែលទទួលបានមកពីសកម្មភាពផ្លូវកាយពិតជាត្រូវ បានទទួលស្គាល់។ ម្នាក់ៗសុទ្ធតែមានចំណង់ចំណូលចិត្ដកីឡារៀងៗខ្លួន។
ផលកម្រៃនេះនៅអាចជជែកវែកញែកគ្នាបាន ព្រោះថាការរួមភេទអាចចាត់ទុកបានថាគ្រាន់តែជា ប្រភេទ លំហាត់ប្រាណមួយតែប៉ុណ្ណោះ ហើយលទ្ធផលល្អទៅលើបេះដូងដែលទទួលបានមកពីសកម្មភាពផ្លូវកាយពិតជាត្រូវ បានទទួលស្គាល់។ ម្នាក់ៗសុទ្ធតែមានចំណង់ចំណូលចិត្ដកីឡារៀងៗខ្លួន។
ស្លាប់លើបង្គ្រង
ជាការ
ពិតណាស់ មានរឿងដំណាលជាច្រើនអំពី “ការស្លាប់លើបង្គ្រង”
គឺជាមរណភាពដែលកើតឡើងពេលមានសេចក្ដីសុខ ផ្លូវភេទដល់កំពូល។ ការសិក្សាស្រាវជ្រាវ របស់អាមេរិកកាំងដដែលនោះបានលើកឡើងអំពីគ្រោះ
ថ្នាក់នៃការកន្ដ្រាក់របស់បេះដូងពេល ធ្វើលំហាត់ប្រាណ
ជាពិសេសបែបជាការរួមភេទនេះ ។
ការស្រាវជ្រាវ បានបង្ហាញថាគ្រោះថ្នាក់ ដែលប ង្កលើករណីជម្ងឺដំបៅ
សាច់ដុំបេះ ដូង (ស្ទះសរសៃឈាមបេះដូង) អាចកើនឡើងដល់ទៅ២ដងកន្លះ
នៅរយៈពេលប្រមា ណ ជា២ម៉ោងក្រោយមានការរួមភេទ។ ផ្ទុយទៅ
វិញកម្រិតគ្រោះថ្នាក់នេះនៅមានអត្រាទាប
ព្រោះ ថាការកើនឡើងនៃគ្រោះថ្នាក់គាំងបេះដូងមានកម្រិតត្រឹម ០,០១%
ក្នុងរយៈពេល មួយឆ្នាំ សម្រាប់ ការរួមភេទ១ដងក្នុង១សបា្ដហ៍។
សេចក្ដីសុខដល់កំពូលជួយប្រូស្ដាត?
ក្រៅពី
ឥទ្ធិពលជាយថា ហេតុទៅលើបេះដូង
ការរួមភេទ អាចបង្ការការកើតឡើងនូវជម្ងឺមហារីកមួយចំនួន។ ជាអាទិ នៅឆ្នាំ
១៩៩០ ជប៉ុនបានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើបុរស ១០០នាក់
ក្នុងរយៈពេល៣ឆ្នាំ ។ លទ្ធផលបានបង្ហាញថា ការកើនឡើងនៃ
បរិមាណ សេចក្ដីសុខផ្លូវភេទដល់កំពូល
អាចកាត់បន្ថយគ្រោះថ្នាក់មហារីកដុំសាច់ក្រពេញប្រូស្ដាត។
ប៉ុន្ដែការសិក្សាស្រាវជ្រាវនេះបាន សង្កត់ធ្ងន់ផងដែរ
អំពីការកើនឡើងនៃគ្រោះថ្នាក់នេះ
ក្នុងករណីសកម្មភាពផ្លូវភេទធ្វើឡើងចន្លោះពី៣០ ទៅ៥០ឆ្នាំ។ ឥទ្ធិពល
នៃទំនាក់ទំនងផ្លូវភេទទៅលើក្រពេញប្រូស្ដាតនេះ
ត្រូវបានលើកយកមកសិក្សាស្រាវជ្រាវផងដែរ ត្រង់ចំណុចតំ ណមរួមភេទ។ ជាអាទិ
នៅឆ្នាំ១៩៨១
ការស្រាវជ្រាវអាមេរិកកាំងបានធ្វើការសិក្សាទៅលើអត្រាមរណភាពដោយសារ
ជម្ងឺមហារីក ប្រូស្ដាត ទៅលើបុព្វជិតកាន់សាសនាកាតូឡិកចំនួន ៦២២៦នាក់
នៅក្នុងរដ្ឋញ៉ូវយ៉ក សហរដ្ឋអាមេរិក។ លទ្ធផលលើកនេះមិនបានឱ្យ
តម្លៃទៅលើទំនាក់ទំនងផ្លូវភេទនោះទេ
ព្រោះថាអត្រាមរណភាពដោយ ជម្ងឺ មហារីកប្រូស្ដាតនៅក្នុងចំណោមបុព្វជិត
ទាំងនោះ មាន កម្រិតទាបជាងដល់ទៅ២ដងជាងអត្រា ប៉ាន់ស្មាននៅក្នុងស្ថិតិ។
ចំណែកឯអត្រាមរណភាពដោយសារជម្ងឺមហារីកពោះវៀន និងទ្វារលា មក
ឬជម្ងឺមហារីកសួត ក៏មានកម្រិតទាបផងដែរ។
ការរួមភេទទប់ស្កាត់ជម្ងឺមហារីក?
នៅឆ្នាំ
១៩៩៦
ការសិក្សាស្រាវជ្រាវអាមេរិកកាំង ដោយឡែកផ្សេងទៀតបានធ្វើឡើងទៅលើយាយ
ជីកាតូឡិកចំនួន២៥៧៣ នាក់ ដែលមានអាយុពី៥០ ទៅ៨៤ឆ្នាំ។ លើកនេះ
លទ្ធផលបានបង្ហាញអំពី ការកើនឡើងនៃអត្រាមរណភាព ដោយជម្ងឺមហារីកសុដន់
និង ជម្ងឺមហារីកប្រដាប់ភេទក្នុង ចំណោមដូនជីទាំងនោះ។
អ្នកវិទ្យាសាស្ដ្របានធ្វើ ការពន្យល់ថាបែបនេះពាក់ព័ន្ធទៅនឹងការមិន មាន ផ្ទៃ ពោះ មិនទាក់ទងទៅនឹងការគ្មានទំនាក់ទំនងផ្លូវភេទនោះទេ។
ក្នុងករណីទាំងនេះ ជីវិតរស់ នៅរបស់តាជី និងដូនជី ខុសពីប្រជាពលរដ្ឋទូ ទៅ
ត្រង់ចំណុចជាច្រើនផ្សេងៗគ្នា។
ការតមការរួម ភេទមិនអាចឱ្យដឹងពិតប្រាកដតាមរយៈការអង្កេតស្ថិតិទាំង
នេះទេ។ សរុប
សេចក្ដីមក លោកអ្នកមិនត្រូវភ្លេចគិតគូរ
ឬយកចិត្ដទុកដាក់អំពីការបបោសអង្អែល និងថ្នាក់ថ្នមផ្លូវភេទឡើយ ព្រោះ
វាក៏ អាចផ្ដល់លទ្ធផលល្អដល់សុខភាពផងដែរ។
អ្នកស្រាវជ្រាវជាតិអូស្ដ្រាលីបានអះអាងថាការរំញោច ក្បាលសុដន់របស់
ស្ដ្រីបានជម្រុញ ឱ្យស្ដ្រីបញ្ចេញអ័រម៉ូនម្យ៉ាងមានឈ្មោះថាអុកស៊ីតូស៊ីន
ដែលអាចជួយបង្ការការកើតជម្ងឺមហារីកសុដន់។ ការសិក្សារបស់គាត់បានបន្ដ
ទៀតថាអុកស៊ីតូស៊ីនត្រូវបានបញ្ចេញក្នុងបរិមាណច្រើនផងដែរ
នៅពេលទទួលសេចក្ដីសុខដល់កំពូល ហើយថាសកម្មភាព ផ្លូវ ភេទអាច
ដើរតួនាទីការពារទប់ទល់នឹងជម្ងឺមហារីកសុន់។
បណ្តាំផ្ញើរបស់អ្នកនិពន្ធ
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦ហេតុអ្វីនារីអស់អារម្មណ៍ផ្លូវភេទ
ក្នុងជីវិតមនុស្ស
រឿងប្រុសស្រីស្រឡាញ់គ្នាជារឿងដែលមិនចាំបាច់រៀនសូត្រ។
អ័រម៉ូនក្នុងខ្លួនមនុស្សតម្រូវឱ្យមានតម្រេក កាមតណ្ហា។
ការរួមភេទបានរួមចំណែកធ្វើឱ្យគ្រឹះសុភមង្គលរឹងមាំ។
ប៉ុន្ដែមួយរយៈក្រោយពីការសេពគប់គ្នាក្នុងជីវភាពប្ដីប្រពន្ធ មាន
ស្ដ្រីមួយចំនួនបានជួបបញ្ហាចំណង់ និងអារម្មណ៍ក្នុងការរួមភេទថយចុះ
ឬក៏ត្រូវបាត់បង់ទាំងស្រុងតែម្ដង។ តើបណ្ដាលមកពីហេតុអ្វី? ធ្វើបែបណាទៅ?
រូបភាពទស្សនាវដ្តីសុខភាពយើង
មូលហេតុអស់អារម្មណ៍ផ្លូវភេទ
ការកើតមានចំណង់ ឬអារម្មណ៍ក្នុងការរួមភេទ អាស្រ័យយ៉ាងសំខាន់ទៅលើ សុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ចំណង់នៃការ រួមភេទអាចបាត់បង់បណ្ដាលមកពីវ័យរបស់ស្ដ្រីផ្ទាល់ ការឈឺចាប់ក្នុងពេលរួមភេទ ខ្វះការថ្នាក់ថ្នមពីដៃគូស្នេហា ភ័យខ្លាចការឆ្លងជម្ងឺ ឆ្លងតាមផ្លូវភេទពីដៃគូជាដើម។
- មូលហេតុធ្វើឱ្យស្ដ្រីប្រែ ប្រួលអារម្មណ៍អាចបណ្ដាលមកពីវ័យអស់រដូវរបស់ពួកគាត់តែម្ដង ។ ពេលអស់រដូវ រាងកាយរបស់ ស្ដ្រីតែងតែបាត់បង់អ័រម៉ូនអ៊ឺសដ្រូសែន ដែលជាអ័រម៉ូនមាន តួ នាទីសំខាន់ក្នុងតម្រេកផ្លូវភេទ។ ក្នុងដំណាក់កាលនេះ ការជ្រាបទឹករំអិល នៅទ្វារមាសរបស់ស្ដ្រី ក៏លែងសូវមានធ្វើឱ្យទ្វារមាសស្ងួត ដែលជាដើមហេតុបង្កឱ្យមានការឈឺចាប់ ពិបាកទ្រាំក្នុងពេលរួមដំណេក។ ដូចនេះការសប្បាយដែលកើតមានក្នុងពេលរួមភេទរបស់ស្ដ្រីត្រូវបាត់បង់ ជំនួសមកវិញនូវការឈឺចាប់ មិនខុសពីការទទួលទារុណកម្ម យ៉ាងព្រៃផ្សៃនោះទេ។
- ទន្ទឹមនោះ ជម្ងឺនៅអវយវៈភេទក៏ជាមូលហេតុដែលធ្វើឱ្យបាត់បង់អារម្មណ៍រួមភេទបានដែរ ដូចជាការរលាក ឬរោគនៅ ទ្វារមាស ធ្លាក់សជាដើម ទើបធ្វើឱ្យការរួមភេទឈឺផ្សា និងរារែកលែងចង់រួមភេទ។ ការឆ្លងរោគនាំឱ្យស្បែកនៅត្រង់បរិវេណអវយវៈ ភេទស្ដ្រីរមាស់ និងកើតមានការឈឺផ្សាខ្លាំងនៅពេលរួមភេទ។ ក្រៅពីនេះ ការឆ្លងរោគពីការរួមភេទ ដូចជាជម្ងឺស្វាយប្រមេះ ការដុះ សាច់ក្នុងស្បូនជាដើម អាចបណ្ដាលឱ្យរលាកមាត់ស្បូនដំបៅក្លាយជាខ្ទុះបែកក្នុងអវយវភេទ។ ហេតុដូច្នេះពេលរួមភេទធ្វើឱ្យឈឺចាប់ ខ្លាំង រហូតដល់ខ្លាចរអារក្នុងពេលរួមភេទលើកក្រោយទៀត។
- បាតុភូតលែងមានអារម្មណ៍រួមភេទ ក៏អាចបណ្ដាលមកពីជម្ងឺផ្សេងៗទៀត ដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះ ដូង ជម្ងឺស្ដ្រេស្សជាដើម។ ការឈឺសន្លាក់អាចធ្វើឱ្យឈឺចាប់ក្នុងពេលបញ្ចេញកាយវិការរួមភេទ។
- មូលហេតុធ្វើឱ្យស្ដ្រី បាត់បង់អារម្មណ៍ផ្លូវភេទដែរនោះ គឺទាក់ទងដោយផ្ទាល់ទៅនឹងបុរសជាដៃគូតែម្ដង។ ការរួមភេទមិន មានលក្ខណៈរលូន ខ្វះការយកចិត្ដទុកដាក់ ការប្រើសម្ដីគម្រោះគម្រើយ ខ្វះការថ្នាក់ថ្នមបបោសអង្អែល បំពេញសេចក្ដីសុខតែម្នាក់ឯង ដៃគូបុរសឆាប់ចេញទឹកកាម ជាហេតុធ្វើឱ្យស្ដ្រីមិនមានសេចក្ដីសុខគ្រប់គ្រាន់ពីការរួមភេទ។ ពេលនោះស្ដ្រីចាប់គិតថាការរួមភេទជា រឿងដែលគួរឱ្យធុញទ្រាន់ទៅវិញ។
- ដៃគូ ឬស្វាមីជាមនុស្សចូលចិត្ដស្វែងរកការរួមភេទក្រៅផ្ទះ ស្ដ្រីជាភរិយាខ្លាចឆ្លងជម្ងឺឆ្លងតាមផ្លូវភេទ អំពើផិតក្បត់របស់ ស្វាមី ឬដៃគូស្នេហា និងអំពើហឹង្សាក្នុងគ្រួសារ ដែលស្រមោលនៃអំពើទាំងនេះបានដក់ជាប់ក្នុងអារម្មណ៍ អាចធ្វើឱ្យការត្រេកត្រអាល ខាងផ្លូវភេទត្រូវបាត់បង់។
- ម្យ៉ាងទៀតភាពគ្មានផ្លែផ្កា (គ្មានកូន)នៃការរួមភេទ ក៏អាចធ្វើឱ្យស្ដ្រីបាត់បង់អារម្មណ៍ដែរ ដោយគាត់អាចគិតថាគ្មានប្រយោជន៍ដែលបានមកពីការរួមភេទ។
- ការនឿយហត់ក្នុងការបំពេញការងារ ក្រៅផ្ទះ ការខិតខំរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាព កិច្ចការផ្ទះសម្បែង និងការ ថែទាំកូនៗ ក៏ជាហេតុធ្វើឱ្យស្ដ្រីចង់សម្រាកច្រើនជាងចង់រួមភេទ។
- ការជួបប្រទះការសម្រាលកូនលំបាកខ្លាំង អាចធ្វើឱ្យស្ដ្រីខ្លាចរអាមានកូនជាថ្មី នាំឱ្យរារែកក្នុងការរួមភេទដែរ។
- ការជក់បារី ឬផឹកស្រាក្នុងរយៈពេលវែង និងការប្រើប្រាស់ថ្នាំប្រភេទខ្លះ ក៏អាចធ្វើឱ្យមានការប្រែប្រួលក្នុងអារម្មណ៍ផ្លូវ ភេទផងដែរ។
ការព្យាបាលអាការអស់អារម្មណ៍រួមភេទ
ការដោះស្រាយបញ្ហានេះមិនមានអ្វីជាការលំបាកណាស់ណាទេ គ្រាន់តែគ្រប់ស្ដ្រីទាំងអស់ត្រូវរិះរកមូលហេតុឱ្យបានច្បាស់ លាស់ជាមុនសិន។ ប្រសិនបើការបាត់បង់បណ្ដាលមកពីអារម្មណ៍ផ្លូវចិត្ដ ត្រូវពិគ្រោះយោបល់ជាមួយដៃគូ ឬស្វាមី ដើម្បីរកមូលហេតុ ឱ្យត្រឹមត្រូវ ជួយគ្នាដើម្បីរកចំណុចប្រសព្វមួយមានសេចក្ដីសុខ។ ប៉ុន្ដែប្រសិនបើហេតុផលនៃការថយចុះ ឬបាត់បង់អារម្មណ៍ផ្លូវភេទ ដោយសារការឈឺចាប់នៅពេលរួមភេទ ឬក៏ទាក់ទងទៅនឹងជម្ងឺផ្លូវភេទនោះ គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បី ទទួលការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ។
បើគូស្វាមីភរិយាទាំងទ្បាយនៅតែបណ្ដែតបណ្ដោយ ឬក៏ធ្វេសប្រហែស ព្រោះយល់ថាវាគ្មានសារៈសំខាន់ ហើយទម្លាក់កំហុ សឱ្យគ្នាទៅវិញទៅមកនោះ ចំណុចខ្វះខាតទាំងនេះជះឥទ្ធិពលមិនល្អ។ ផលចុងក្រោយ គឺបង្កើតឱ្យមានការឃ្នើសចិត្ដគ្នា និងឈានទៅ រកការបែកបាក់លែងលះគ្នាជាមិនខាន។
ដំបូន្មានរបស់អ្នកជំនាញ
គ្រប់ស្ដ្រីទាំងអស់ដែលជួបបញ្ហាថយចុះ ឬបាត់បង់អារម្មណ៍ក្នុងការរួមភេទ សូមក្លាហានក្នុងការនិយាយដោយចំហទៅកាន់ គូស្នេហ៍ ឬស្វាមីអំពីអ្វីដែលខ្លួនចង់បាន។ សូមក្លាហានក្នុងការទៅរកការព្យាបាលដ៏ត្រឹមត្រូវពីសំណាក់គ្រូពេទ្យ ជំនាញ។ សូមចងចាំថា មិនត្រូវបណ្ដោយឱ្យជីវិតផ្លូវភេទរបស់លោកស្រីអ្នកនាងក្លាយជាសត្រូវ ស្នេហារបស់លោកស្រីអ្នកនាងនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
No comments:
Post a Comment