កសិកម្ម ថ្ងៃនេះ



ប្រទាល​កន្ទុយក្រពើ​ជម្រុញ​ការលូតលាស់​របស់ មាន់ ទា
តាម​ការស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន   គេ​បាន​រកឃើញថា   សា​ច់សៗ​នៅក្នុង​ធាង​របស់​ប្រទាល​កន្ទុយក្រពើ   ​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការលូតលាស់​របស់​មាន់
ជាធម្មតា​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​យកមកប្រើ​ធ្វើជា​ថ្នាំកែរោគ និង​ព្យាបាល​រោគ​ដំបៅ គ្រឿង​រំលាយ​អាហារ និង​រោគ​ជាច្រើន​មុខ​ទៀត ក្រៅពីនេះ​វា​ក៏ត្រូវ​បាន​គេ​យកមក​ផលិត​ជា​ភេសជ្ជៈ និង​គ្រឿងសំអាង​ស្បែក​ផងដែរ
ដោយហេតុថា​ចំណី​មាន់​កាន់តែ​មានតម្លៃ​ថ្លៃ វត្ថុធាតុដើម​សម្រាប់​យកមក​ផ្សំ​ជា​ចំណី​មាន់​ក៏​កាន់តែ​ថ្លៃ ថែម​ពីលើ​នេះ​ទៀត​ការដឹកជញ្ជូន​ក៏មាន​តម្លៃ​ថ្លៃ​ជាង​មុន​ វាបានធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន និង​សិប្បកម្ម​ផលិត​សាច់​ពីស​ត្វ​ស្លាប ងាក​ទៅរក​វិធី​ផ្សេង​ក្រៅពី​ចំណី    ដើម្បី​ជម្រុញ​ឲ្យ​ការលូតលាស់​របស់​មាន់​មាន​សន្ទុះ​លឿន​ជាង​ធម្មតា ដោយ​មិន​ប្រើ​បច្ចេកទេស​វិទ្យាសាស្ត្រ ឬ​ថ្នាំពេទ្យ​ជា​ជំនួស​ឡើយ, ប៉ុន្តែ​ប្រើប្រាស់​របៀប​មួយ​យ៉ាង​សាមញ្ញ​បំផុត គឺ​សាច់​របស់​ដើម​ប្រទាល​កន្ទុយក្រពើ
មុនពេល​សាកល្បង​គេ​បាន​បញ្ជូន​សា​ច់សៗ របស់​ប្រទាល​កន្ទុយក្រពើ ដែល​គេ​ប្រមូល​បានមកពី​ច្រើន​ភូមិសាស្ត្រ ដើម្បី​ពិនិត្យ​រក​សារធាតុពុល ឬ​ការប៉ះពាល់​ណាមួយ​ដល់​សុខភាព​មាន់ មន្ទីរពិសោធន៍​ផ្នែក​ដំណាំ​យក​មើម      និង​ស្លឹក​នៃ​ប្រទេស​ហ្វីលីពីន​បាន​ឆ្លើយតប​មកវិញ   និង​បាន​បញ្ជាក់ថា សាច់​របស់​ប្រទាល​កន្ទុយក្រពើ​ពុំមាន​សារធាតុពុល​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មាន់ ឬ​អាចឲ្យ​វា​ស្លាប់​បាន​នោះឡើយ ។​
បន្ទាប់ពី​ទទួលបាន​ចម្លើយ​ច្បាស់លាស់​បែបនេះ​ ម្ចាស់​កសិដ្ឋាន​បាន​យក​សាច់​ប្រទាល​កន្ទុយក្រពើ​ចិត​យកតែ​សាច់​សៗ កិន​ឲ្យ​ម៉ដ្ឋ​ច្រោះ​យក​ទឹក​របស់​វា​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ផឹក
ដើម្បី​រក​ឲ្យ​ឃើញថា តើ​វា​មានការ​ប្រែប្រួល​ដែរឬទេ ចំពោះ​ការលូតលាស់​របស់​មាន់ បើសិនជា​គេ​ឲ្យ​វា​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយ​ទឹក​ធម្មតា
នៅក្នុង​ការពិសោធន៍​នេះ, គេ​បាន​យក​មាន់ (មាន់​សាច់​) ចំនួន ៩  ០​ក្បាល   មក​ចិញ្ចឹម​ក្នុង​រយៈវេលា​ចំនួន ៤២​ថ្ងៃ ដោយ​ឲ្យ​ស៊ី​ចំណី​ក្នុង​បរិមាន​ដូចគ្នា  ប៉ុន្តែ​ទឹក​សម្រាប់​វា​ផឹក   ​ គឺមាន​ទឹក​លាយ​ប្រទាល​កន្ទុយក្រពើ​ចម្រាញ់​រួច ចាប់ពី   5ml,    10ml,​  20ml     លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ក្រុមទី​១    ផឹក ដែលមាន​ចំនួន ៤៥​ក្បាល ចំណែក​មាន់​ក្រុមទី​២ មិនមាន​លាយ​ទឹក​ចម្រាញ់​ប្រទាល​កន្ទុយក្រពើ​ឲ្យ​ទេ គឺ​ឲ្យ​វា​ផឹក​តែ​ទឹក​ធម្មតា​ប៉ុណ្ណោះ
នៅ​ទីបញ្ចប់​នៃ​ការពិសោធន៍​គេ​បាន​រកឃើញថា    មាន់​ដែល​បានផ្តល់   ​ទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មានការ​លូតលាស់​ច្រើនជាង​មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​នោះ
* មាន់​ដែល​បាន​ផឹកទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មាន​ទម្ងន់ :
- ៣១៤៨.៨៩​ក្រាម ទៅ ៣៣៨៧.៧៨​ក្រាម (ផ្តល់ 15ml, ទៅ 20ml នៃ​ប្រទាល​)
* មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​ជា​ក្រុមទី​២ មាន​ទម្ងន់​ត្រឹមតែ ២២៣៧.២២​ក្រាម និង​ទាប​ជាង​នេះ
យោងតាម​ការពិសោធន៍​នេះ​គេ​បាន​រកឃើញថា មាន់​ដែ​ល​បានផ្តល់​ប្រទាល​កន្ទុយក្រពើ​ចំនួន 15ml, ទៅ 20ml មានការ​លូតលាស់​ច្រើនជាងគេ​គឺមាន​ការលូតលាស់​លឿន​ខុសពី​ការលូតលាស់​បែប​ធម្មតា​រហូតដល់ 30%
នៅក្នុង​ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​ដោយ​វិ​តា​មីន​, ជាតិ​រ៉ែ និង​សារធាតុ​ដទៃទៀត​រហូត​ដល់ ៧៥​មុខ, អាច​ថា​នេះ​គឺជា​មូលហេតុ​មួយ​ដែល​បាន​ជួយ​ជំ​រុញ​ឲ្យ​មាន់​មានការ​លូតលាស់​បានលឿន​បែបនេះ
ក្នុងពេល​ថ្មីៗ​នេះដែរ​ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​អេស្បាញ​បាន​បង្កើន​សារធាតុ​អន្ធិលៗនេះ​ពី​ប្រទាល​កន្ទុយ​ក្រ​ពើ​សម្រាប់​ជួយ​រក្សា​គុណភាព​បន្លែ និង​ផ្លែឈើ​កុំ​ឲ្យ​ងាយ​ឆាប់​ខូច និង​រក្សាទុក​បាន​ក្នុង​រយៈពេល​យូរ
អ្នក​ដែលមាន​ចិញ្ចឹម​មាន់ ទា តាម​ផ្ទះ​តិចតួច​ក្តី​ច្រើនក្តី គួរ​ដាំ​ប្រទាល​កន្ទុយក្រពើ​នេះ ហើយ​ប្រើវា​សម្រាប់​លាយ​ជាមួយ​ទឹក​ឲ្យ​មាន់​ផឹក អាច​នឹង​ជួយ​ឲ្យ​មាន់ ទា ធំ​លូតលាស់​បាន​លឿន​ជាង​ធម្មតា ....

No comments:

Post a Comment