Saturday, November 24, 2012

​ចិញ្ចឹម​អង្ក្រង​យក​ពង​លក់​

 កសិកម្ម

អង្ក្រង



អង្ក្រង​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ចេញពី​ដំណាំ      អស់កាល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ នៅក្នុង​ប្រទេស​ចិន​។       ដោយ​បង្កើត​ឲ្យ​មាន​សំបុក​អង្ក្រង​នៅតាម​      ដើមឈើ​យក​ផ្លែ តាមរយៈ​ការ​ចងខ្សែ​បន្ត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត​សម្រាប់​ឲ្យ​អង្ក្រង​វា​បង្កើត​សំបុក​ថ្មី​នៅលើ​ដើមឈើ​ថ្មី​។​
​​ក្រៅពី​ត្រូវបាន​ប្រើ​ធ្វើជា​គ្រឿង ​កំចាត់​សត្វល្អិត​ក្នុង​ចំការ​ដំណាំ​លាង​អង្ក្រង       គឺជា​អាហារ​ពិសេស​ម្យ៉ាង​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ    ត្រូវបាន​ពលរដ្ឋ​នៅក្នុង​តំបន់​ត្រូ​ពិ​ក​និយម​ចូលចិត្ត      សូម្បី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​។​
​ពងអង្ក្រង​នៅក្នុង​ទីផ្សារ​សព្វថ្ងៃ �​ពងអង្ក្រង​ថ្មី​� មានតម្លៃ​រហូតដល់​មួយ​គីឡូ​ជាង​មួយ​ម៉ឺន​រៀល​។ ឯ​ពងអង្ក្រង​ជ្រក់​រួច មានតម្លៃ​ច្រើនជាង​នេះ​។​
​​សូម​យកទៅ​ពិចារណា​ចុះ​ថា   តើ​វា​អាច​ឲ្យ​យើង​រកចំណូលបាន​ដែរ​ឬទេ​?    បើសិនជា​មួយថ្ងៃ​អាចរ​កពង​បាន​ទៅ​ដប់​គូ​ឡូ​..!!
​ដើម្បី​ចិញ្ចឹម​អង្ក្រង​យក​ពង   គឺជា​រឿង​មួយ​ងាយស្រួល​បំផុត     ទោះបី​មាន​ចំការ​ខ្លួនឯង​ក្តី    គ្មាន​ក្តី មិនមែនជា​បញ្ហា​ឡើយ     ព្រោះ​នៅតាម​ព្រៃ​ជាយៗ    ​ភូមិ​តែងមាន​ដើមឈើ​មាន​សម្បុក​អង្ក្រង​នៅ​ទីនោះ​ស្រាប់ បើ​នៅតាម​ចំការ​តែងមាន​ដើម​ស្វាយ ឬ​ដើមឈើ​ផ្សេងៗ    យើង​គ្រាន់តែ​យក​ខ្សែ​មក​ចង​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត គឺជា​ការ​ស្រេច​។​
​ ​ចំពោះ​ចំណី​របស់​វា​វិញ យើង​អាច​យក​កាកសំណល់​ត្រី​សាច់​ពី​ផ្ទះបាយ​ដាក់​លើ​អ្វីមួយ ទៅ​ចង​ព្យួរ​លើ​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម នោះ​ការពង្រីក​សម្បុក​របស់​វា​ក៏មាន​ច្រើន​តាម​នោះដែរ​។​
​ ​បើ​ដើមឈើ​ណា​គ្មាន​អង្ក្រង​ចូល​យក​ចំណី​ទៅ​ដាក់​ព្យួរ​នៅលើ​ដើមឈើ​នោះ រួច​យក​សំបុក​អង្ក្រង​មួយ​ទៅ​ដាក់​ត្រង់​ទី​ដែល​បានដាក់​ចំណី​នោះ វា​នឹង​បង្កើត​សំបុក​នៅលើ​ដើមឈើ​នោះ​មិន​ខាន​។​
​ ​យើង​អាចដាក់​ចំណី​រាល់ថ្ងៃ ឬ​រៀងរាល់​៥​ថ្ងៃ​ម្តង​ក៏បាន ដោយ​ចង​ចំណី​នៅលើ​ខ្សែ ដែល​បាន​ចង​បន្ត​ពី​ដើម​មួយ​ទៅ​ដើមឈើ​មួយទៀត​។​
​ ​អង្ក្រង​វា​បង្កើត​ពង​លឿន​ណាស់   ក្នុង​មួយ​សំបុក​ជួនកាល​អាច​ប្រមូល​ពង​បាន​រហូត​មួយ​គីឡូក្រាម​ក៏មាន ក្នុង​រង្វង់ ២០​ថ្ងៃ​ម្តង​។   ការផ្តល់​ចំណី​ឲ្យ​បាន​ទៀងទាត់​ធ្វើ​ឲ្យ​វា​ពង្រីក​សំបុក​បាន​លឿន   និង​បង្កើត​សំបុក​ថ្មី​ក៏​ច្រើន​ដែរ​។​
​ ​ការយក​ពងអង្ក្រង​មិនចាំបាច់​បំផ្លាញ​សំបុក​វា​ទាំងមូល​ឡើយ   គឺ​ទុក​ពីក្រោម​សំបុក    យកតែ​ពង​វា​បាន​ហើយ​។​
​ ​ពងអង្ក្រង​ដែល​យកបាន អាច​លក់​ឲ្យ​គេ​ឆៅ ឬ​ជ្រក់​លក់​ខ្លួនឯង​ក៏បាន វា​អាចជា​ការរកចំណូល​មួយ​ជា​បន្ថែម​ក្រោយពី​ទំនេរ​ពី​ការងារ​ធម្មតា​៕

No comments:

Post a Comment