សុខភាពថ្ងៃនេះ

  ការរួមភេទអាចធ្វើឲ្យក្មេងជាងវ័យ


ការរួមភេទ​យ៉ាងហោច​ ណាស់ឱ្យ​បាន៣ដងក្នុងមួយសបា្ដហ៍ នឹងអាច​ធ្វើឱ្យក្មេង​ជាងវ័យ​ដល់ទៅ១០ឆ្នាំ។ នេះជា​លទ្ធផល​ដែលទទួល​បានពីការ​ធ្វើអង្កេត​ស្រាវជ្រាវ​មួយ របស់អ្នក​
ចិត្ដសាស្ដ្រ​ជាតិស្កុដឡែន ទៅលើ​មនុស្ស​ដែលសាច់​ចាំនៅ​វ័យក្មេង​បានយូរ ប្រមាណ​ជា៣៥០០នាក់។
នៅក្នុង​ពិធី​ជប់លៀង​អតីតសិស្ស​រួមជំនាន់​នៃសាលារៀន​មួយ មានមនុស្ស​ខ្លះ ហាក់​ដូចជា​មានវ័យ​ក្មេងជាង​អ្នកខ្លះ​ទៀតដល់​ទៅ ១០ឆ្នាំ។ លោកវេជ្ជបណ្ឌិត ដាវីដ វ៉ិច ជាអ្នក​ចិត្ដសាស្ដ្រ​នៅមន្ទីរពេទ្យ​រ៉ូយ៉ាល់​អ៊ីឌីមប៉ើក នៅស្កុដឡែន (ចក្រភពអង់គ្លេស) មានចម្ងល់​អំពី មូលហេតុនេះ។ នៅឆ្នាំ១៩៨៨ លោកវេជ្ជបណ្ឌិត​រូបនេះ បានប្រកាស​ក្នុងសារព័ត៌មាន “អ្នកវិទ្យាសាស្ដ្រ​ថ្មី ” ទីបំផុត​គាត់បាន​ទាក់ទង​ជាមួយ មនុស្ស​ប្រមាណ​ជា៣៥០០នាក់ ដែលមាន​អាយុចន្លោះ​ពី១៨ ទៅ១០២ឆ្នាំ។ អ្នកទាំង​នោះសុទ្ធ​តែមាន​លក្ខណៈ​ពិសេស មានរូបរាង​កាយក្មេង ជាងឆ្នាំ​កំណើត ដែលដាក់​នៅក្នុង​សំបុត្រ​កំណើត និងអត្ដសញ្ញាណ​ប័ណ្ណ។ ដើម្បីរក​ឱ្យឃើញ​ការពិត អ្នកវិទ្យាសាស្ដ្រ​រូបនេះ​បានដក​ចេញពី​បញ្ជី ដែលចូល​រួមអង្កេត នូវមនុស្ស​ដែលធ្លាប់​មានការ​កែសម្ផស្ស។ លោកបាន​ផ្ដល់កម្រង​សំណួរទៅ​ឱ្យអ្នកចូល​រួមអង្កេត ដើម្បីដឹង​អំពី​ជីវិតរស់ នៅជា​ប្រចាំ​របស់ពួកគេ។ លទ្ធផល​ដែលទទួលបាន លោកបាន​សរសេរ​នៅក្នុង​សៀវភៅ​មួយក្បាល​មានចំណង​ជើងថា អាថ៌កំបាំង​របស់មនុស្ស ក្មេងជាងវ័យ។
ដើម្បីជូន​ជាបទ​ពិសោធន៍​សម្រាប់​បងប្អូន​ជនរួម​ជាតិខ្មែរ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើ​ការដក​ស្រង់ចំណុច​ខ្លះ នៃការអង្កេត របស់អ្នក​វិទ្យាសាស្ដ្រ​រូបនេះ។
៣ដងក្នុង១សបា្ដហ៍ ក្មេងជាង​វ័យ១០ឆ្នាំ
ដើម្បីឱ្យ​រូបរាង​កាយនៅ​ក្មេងជាងវ័យ សាច់ចាំ មិនតម្រូវ​ឱ្យរស់​នៅតម​ផ្លូវភេទ និងតមសព្វ​បែបសព្វ​យ៉ាងដូច​អ្នកបួស​នោះទេ។ សិចឬ​ជីវភាព​ផ្លូវភេទ ប្រៀបបាន​នឹងសារ​ធាតុមួយ​ក្នុងចំណោម​សារធាតុ​ផ្សំជាច្រើន ដែលជួយ​យើងឱ្យ​ក្មេង​ជាងវ័យ ប្រមាណជា​១០ឆ្នាំយ៉ាង តិច។ ពីព្រោះថា ក្នុងចំណោម​មនុស្សដែល​សម្ភាសន៍​ទាំងអស់ សុទ្ធតែ​មាន​ទំនាក់ទំនង​ផ្លូវភេទ យ៉ាងតិច​បំផុត៣ដង​ក្នុង១សបា្ដហ៍។ ឥទ្ធិពល​ជា ផ្លែផ្កា​ទាំងនេះ ត្រូវបាន​អះអាង​ឡើងដោយ​ការស្រាវជ្រាវ​ជាច្រើន។ ពិតហើយ ការរួមភេទ ឬរួមរ័ក​ស្នេហា ប្រៀបបាន​ទៅនឹង​លំហាត់ប្រាណ មួយ ដូចលំហាត់​ដ៏ទៃ​ទៀតដែរ ដែលជួយ​ទ្រទ្រង់​រាងកាយ​បាន។ រីឯសម្ព័ន្ធ​ផ្លូវភេទ​សុខដុម អាចជា​សទិសន័យ​ជាមួយ​នឹងជីវិត​រីករាយ។ ហើយ ដែលមនុស្ស​រីករាយ ពិតជា​មានទឹក​មុខក្មេង​ជាងពេល​ណាៗ​ទាំងអស់។
ឥទ្ធិពលផ្សេង​ទៀតជួយ​ឱ្យក្មេង​ជាងវ័យ
អ្នកស្រាវជ្រាវ​ក៏បានគិត​ផងដែរ អំពីទម្លាប់​ដ៏ទៃទៀត ដែលជួយ​ឱ្យក្មេង​ជាងអាយុ។ ជាអាទិ អ្នកដែល​ក្មេងជាង​វ័យភាគ​ច្រើនជា អ្នកដែល​មិនជក់បារី។ ម្យ៉ាងទៀត​ពួកគាត់ ជាមនុស្ស​ដែលគិត​គូរយក​ចិត្ដទុកដាក់ ពីរបប​ចំណីអាហារ និងមិនសូវ​មានអារម្មណ៍​តានតឹង (មិន សូវមានអាការ​ស្ដ្រេស្ស)។ ប៉ុន្ដែភាគ​ច្រើនក្នុង​ចំណោម​ពួកគាត់ ជាមនុស្ស​ស្រឡាញ់​ជីវិត​ចេះរស់នៅ។ ព័ត៌មាន​សំខាន់មួយ​ផ្សេងទៀត ពួកគាត់ ច្រើនតែ​មិនទាន់​មានអ្នក​បន្ដពូជពង្ស គឺមាន​ចំនួន១៥% មិនទាន់​មានកូន។ រហូតមក​ដល់សព្វ​ថ្ងៃនេះ មិនទាន់​មានការ​អង្កេតសព្វ​ជ្រុងជ្រោយ អំពីឥទ្ធិពល​នៃរបៀប​របបរស់​នៅឡើយទេ។ ចំពោះមនុស្ស​មានមាឌតូច ឬទាប​ជាងកម្ពស់​មធ្យម មានការ​ពិបាក​វាយតម្លៃ​រកអាយុ​ពិតរបស់ ពួកគាត់ឱ្យ​បានជាក់លាក់​ណាស់។
លោកវេជ្ជបណ្ឌិត វ៉ិច បានបញ្ជាក់ថា មានរូបរាង​កាយក្មេង​ជាងវ័យ មិនប្រាកដ​ថាសុទ្ធតែ​ផ្ដល់អត្ថ​ប្រយោជន៍ ឬគុណសម្បត្ដិ​នោះ ទេ។ អ្នកដែល​ក្មេងជាង​វ័យទាំងនេះ ជាមនុស្ស​មិនសូវ​រវៀសរវៃទេ ជាពិសេស​មិនសូវ​ខ្វល់នឹងជីវិត​វិជ្ជាជីវៈ​ប៉ុន្មានទេ។ លើសពី​នេះទៅ​ទៀត ពួកគាត់​ច្រើនតែមាន​បញ្ហា​ទំនាក់ទំនង​មិនល្អ ជាមួយ​នឹងកូនៗ​របស់គាត់។

ជីវិតមនុស្ស​ចរិកប្លែក

នៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិត វ៉ិច បានចេញ​ផ្សាយសៀវភៅ​មួយក្បាល​ទៀត ដែលអត្ថា​ធិប្បាយ​អំពីមនុស្ស​ចរិកប្លែក។ លោក បានសម្ភាសន៍​មនុស្ស​ចរិកប្លែក ប្រមាណជា​ជាង១០០០នាក់ ទាក់ទង​នឹងទម្លាប់​រស់នៅ​របស់ពួកគាត់។ មនុស្សចរិក​ប្លែក ជាមនុស្ស​មិនគោរព ប្រពៃណី មិនរមទម្យ ឆ្ងល់ច្រើន មនោគតិនិយម និងមានគំនិតច្នៃ​ប្រឌិតខ្ពស់។ មនុស្សជំពូក​នេះចូលចិត្ដ​គិតចង់​ស្រោចស្រង់​ពិភពលោក ឬចង់ ធ្វើនេះ អភិវឌ្ឍន៍​នោះ ដោយមិន​សូវខ្វល់​ពីករណី​ណាមួយ​ឡើយ។
ការសន្និដ្ឋានរួម បានបង្ហាញថា​មនុស្សក្រុម​នេះមាន​សុខភាពល្អ។ ដោយសារ​ពួកគាត់​ទៅជួប​គ្រូពេទ្យ​ព្យាបាលយូរៗ​មួយដង ជា មធ្យម៨​ឆ្នាំមួយដង ហើយមាន​អាយុវែង រស់បាន​ក្មេងយូរ​ជាងក្រុម​មនុស្សដ៏ទៃ ប្រមាណពី៥ ទៅ១០ឆ្នាំ។ អាចពន្យល់​បានថា ដោយសារពួក គាត់មិន​សូវខ្វាយ​ខ្វល់ច្រើន និងមិន​សូវស្ដ្រេស្ស ឬមួម៉ៅ ដូចអ្នក​ដទៃទៀត។
ព័ត៌មាន​មួយចំនួន ដែលសរសេរ​នៅក្នុង​សៀវភៅនេះ ហាក់ដូចជា​មិនស្របទៅ​នឹងសៀវភៅ “ អាថ៌កំបាំង​របស់មនុស្ស​ក្មេងជាង វ័យ ” របស់គាត់ឡើយ។ ព្រោះថាគាត់​បានអង្កេត​ឃើញថា មនុស្សចរិក​ប្លែកភាគច្រើន ជាអ្នកមិន​ទាន់រៀបការ ឬនៅលីវ​ជ្រាលវ័យ។ ពួកគេ ងាយ​ចាប់ចិត្ដ​ស្រឡាញ់ និងមានស្នេហា ប៉ុន្ដែពួកគាត់​ពិបាកសម្ដែង​កាយវិការ​ស្និតស្នាល និងរក្សា​ទំនាក់ទំនង​ស្ថិតស្ថេរ​ជាមួយអ្នក​ណាម្នាក់។ ពោលគឺពួក គាត់ចង់​នៅតែម្នាក់​ឯងជាង។
តាមរយៈកិច្ច​អត្ថាធិប្បាយ​មកនេះ ហាក់ដូចជា​មានសំណួរពីរ ដែលត្រូវគិត​សម្រាប់ជីវិត គឺតើចង់ឱ្យ មានរូបរាង​ក្មេងជាងវ័យ ដោយរួមភេទ​ជាប្រចាំ ឬក៏រស់​នៅលីវ​ចរិកប្លែក​រហូតដល់​វ័យចាស់?
ការរួមភេទ មានគុណសម្បត្ដិ និងមាន​គុណវិបត្ដិ
ការរួមភេទ ដែលយើង​កំពុងលើក​ឡើងនេះ គឺសំដៅទៅ​ការរួមភេទ​មានសុវត្ថិភាព មិនឆ្លង​មេរោគ​កាមរោគ និងជម្ងឺអេដស៍ ពោលជា​ស្នេហាមួយ​ទល់នឹងមួយ។
ពេលរួមភេទ អ្នកប្រព្រឹត្ដ​មានអារម្មណ៍​ពុះកញ្ជ្រោល ឬប្រែប្រួលខ្លាំង។ ជារួមការ​បបោសអង្អែល ថ្នាក់ថ្នមឱ្យគ្នា ពេលរួម​ស្នេហា នឹងគ្នា ផ្ដល់​អត្ថប្រយោជន៍​ដល់សុខភាព​ទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ និងជីវិត​សុភមង្គល​គូស្វាមីភរិយា។ ថ្វីត្បិតតែ​ការរួមភេទ ជួយឱ្យ​មនុស្សមាន រូបរាងកាយ​ក្មេងជាងវ័យ និងមានអាយុវែង ប៉ុន្ដែវាក៏​អាចបង្កើន​ការលេច​ឡើងនូវ​បញ្ហាជម្ងឺ​បេះដូង និងជម្ងឺមហារីក​មួយចំនួន។ ទស្សនាវដ្ដី សុខភាពយើង នឹងណែនាំ​បន្ថែមជូន​លោកអ្នកអាន នូវគុណសម្បត្ដិ និងគុណវិបត្ដិ​នៃការរួមភេទ និងជីវភាព​ផ្លូវភេទ​នៅពេល​ក្រោយទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

ប្រោជន១០យ៉ាងទួលបានពីការួមភេទ

១, បំបាត់ការឈឺចាប់
ក្នុងពេលភ្លាមៗមុន ពេលឈានដល់ចំណុចកំពូល នៃការរួមភេទកម្រិតអ័រម៉ូន របស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើង ខ្ពស់ជាង កម្រិតធម្មតារហូតដល់ ៥ដង។ វាធ្វើអោយចេញអ័រម៉ូនមួយ ប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទី សម្រាប់បំបាត់ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នកមាន អាការៈឈឺក្បាល ឈឺដោយសាររលាក សន្លាក់ឬចង្កោមរោគសញ្ញា ក្រោយពីរាំងរដូវនោះ វាហាក់បីដូចជាមានការធូរស្រាល ច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណនោះ គឺការឡើងខ្ពស់នៃ អ័រម៉ូនអុកស៊ីតូស៊ីន។
២, បង្កើនប្រព័ន្ធភាព ស៊ាំទប់ទលនឹងជំងឺ
ការរួមភេទដែលធ្វើទៅ តែមួយដងឬពីរដង ក្នុងមួយសប្តាហ៍ជួយធ្វើអោយ កម្រិតនៃអង់ទីករ (IgA)ដែលមាននាទីប្រឆាំង នឹងជំងឺកើនឡើង។ ការបញ្ចេញនៃអង់ទីករនេះ ធ្វើអោយកម្រិតនៃកងទព័រ សម្រាប់ការពាររាងកាយ ការពារខ្លួនរបស់យើង ទប់ទលបានទៅនឹង ជំងឺផ្តាសាយ។
៣, បន្ថយអាការស្ត្រេស
ពិតណាស់ ការរីករាយនឹងសកម្មភាពនៃ ការរួមភេទអាចធ្វើអោយ អារម្មណ៍នៅក្នុងចិត្តកាន់តែ រីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទ កាន់តែច្រើនធ្វើអោយពួកគេ មានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀបគ្រប់គ្រង ភាពស្ត្រេសរបស់ខ្លួន អោយបានកាន់តែល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទ ហើយអ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាម តែម្តងដែលវាប្រហែល ជាសញ្ញាមួយធ្វើអោយមាន អារម្មណ៍ទំនាក់ទំនង កាន់តែខ្លាំងរវាងដៃគូរ និងបំបាត់ភាពតានតឹង។
៤, អាយុវែង
ការដល់ចំណុចកំពូលធ្វើ អោយបញ្ចេញអ័រម៉ូន ម្យ៉ាងទៀតឈ្មោះថា Dehydroepiandrosteron (DHEA)  ដែលវាមាននាទីប្រឆាំង នឹងការបាក់ទឹកចិត្ត និងជួយបង្កើនកម្រិតប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ។ អ័រម៉ូន DHEA អាចទៅជួសជុលជា លិការដែលខូចខាត បង្កើនសតិបញ្ញានិងធ្វើអោយ ស្បែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរយោង ទៅតាមការសិក្សាមួយ របស់ប្រទេសអងគ្លេសដែល បានធ្វើទៅលើបុរសចំនួន ១០០០នាក់បានរកឃើញថា បុរសដែលរួមភេទយ៉ាង ហោចណាស់២ដងក្នុង មួយសប្តាហ៍មានអត្រានៃ ការស្លាប់តែពាក់កណ្តាល ប៉ុណ្ណោះបើយើងធ្វើការ ប្រៀបធៀបជាមួយអ្នក រួមភេទតិចជាងម្តងក្នុងមួយខែ។
៥, បង្កើនចរន្តឈាម
ការរួមភេទមានអត្ថប្រយោជន៍ ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាម សម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូង កើនឡើងនិងការដកដង្ហើមជ្រៅៗ។ ជាមួយនឹងការស្រោចស្រព ឈាមស្រស់កោសិកា និងសរីរាង្គរបស់អ្នកត្រូវបាន ទទួលអុកស៊ីសែននិងអ័រម៉ូន គ្រប់គ្រាន់។ ជាមួយគ្នានេះអ្នកក៏ បានបញ្ចេញកាកសំណល់ ដែលធ្វើអោយឈឺក្បាល និងជំងឺផ្សេងៗចេញ ពីរាងកាយរបស់អ្នកដែរ។
៦, ជួយអ្នកដេកបានស្រួល
មិនមែនគ្រាន់តែការ បញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទធ្វើអោយ អ្នកទាំងពីរមានអារម្មណ៍ ស្រួលតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវ បានបង្ហាញថាវា ក៏ជួយអោយអ្នក ដេកលក់ស្រួលដែរ។ ការដេកគ្រប់គ្រាន់ ជាប់ទាក់ទងទៅនឹង រឿងល្អៗជាច្រើនទៀតដូចជា ការរក្សាទម្ងន់និង សម្ពាធឈាមអោយ នៅមានសុខភាពល្អ។
៧, ពង្រឹងដល់សុខភាពបេះដូង-សរសៃឈាម
ការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទជាប់ពាក់ព័ន្ធនឹង ជំងឺដាច់សរសៃឈាមខួរក្បាល។ គេបានតាមដានបុរសចំនួន ៩១៤នាក់រយៈពេល ២០ឆ្នាំ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរួមភេទពីរដងឬច្រើនដង ក្នុងមួយសប្តាហ៍អាចកាត់ បន្ថយការប្រឈមនឹងជំងឺ គាំងបេះដូងឬដាច់សរសៃ ឈាមខួរក្បាលទៅលើបុរស ទាំងនោះបានពាក់កណ្តាលនេះ បើយើងប្រៀបធៀបជាមួយ អ្នកដែលរួមភេទតិចជាង ម្តងក្នុងមួយខែ។
៨, កាត់បន្ថយការប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាត
ភាពមិនប្រក្រតីទាក់ទងនឹង ក្រពេញប្រូស្តាតត្រូវបាន គេស្គាល់ថាបង្កឡើង ដោយកាកសំណល់មិនល្អនៅ ក្នុងទឹករំអិលពីក្រពេញនេះ។ ការរួមភេទជាទៀងទាត់ អាចជួយបញ្ចេញចោល នូវកាកសំណល់ដ៏មាន គ្រោះថ្នាក់ទាំងនេះបាន ហើយក៏ជួយការពារ ក្រពេញប្រូស្តាតពីជំងឺមហារីកដែរ។ យោងទៅតាមអ្នកស្រាវជ្រាវ បានអោយដឹងថា ការបាញ់ទឹកកាមច្រើនដង ជាពិសេសក្នុងចំណោម បុរសអាយុខ្ទង់២០ឆ្នាំប្រហែល ជាកាត់បន្ថយ ការប្រឈមនឹងជំងឺ មហារីកក្រពេញប្រូស្តាត បាននៅថ្ងៃក្រោយ។ ការសិក្សាមួយផ្សេងទៀត បានរកឃើញថា ការដែលឧស្សាហ៍បាញ់ ទឹកកាមបាន២១ដង ឡើងទៅក្នុងមួយខែ ត្រូវបានចាត់ទុកថាបន្ថយការ ប្រឈមនឹងជំងឺមហារីក ក្រពេញប្រូស្តាត លើមនុស្សចាស់ នេះបើយើងប្រៀធៀប ទៅលើមនុស្សដែល បាញ់ទឹកកាមតិចជាង ៤ទៅ៧ដងក្នុងមួយខែ។
៩, ជួយក្នុងការសម្រកទម្ងន់ និងអោយរាងកាយមានភាពសមសួន
ខណៈពេលដែលអ្នក មិនចង់ហាត់ប្រាណដោយ លើកដុំដែកដើម្បីសម្រកទំនង់នោះ ការរួមភេទជាទៀងទាត់ អាចជួយអ្នកបាន។ ការរួមភេទបាន ៣០នាទី អាចដុតកាឡូរីបានចាប់ពី ៨៥ឡើងទៅក្នុងខ្លួនរបស់យើង។ ស្តាប់ទៅវាប្រហែលជា មិនមានអ្វីច្រើនណាស់ណានោះទេ ប៉ុន្តែការរួមភេទ៤២ ដងដោយម្តងៗ ចំនួន ៣០នាទីវិញ វានឹងអាចដុត៣៥៧០កាឡូរី ដែលវាច្រើនគ្រប់គ្រាន់ក្នុង ការសម្រកទម្ងន់បាន ០,៤៥គីឡូក្រាមដែរ។ ការរួមភេទក៏ជួយបង្កើន អោយមានការផលិត អ័រម៉ូនតេសស្តូស្ទើរ៉ូន ដែលវាមានតួរនាទីធ្វើអោយឆ្អឹង និងសាច់ដុំរឹងមាំ។
១០, ជួយបង្កើតអ័រម៉ូន តេសស្តូស្ទើរ៉ូន និងអេសស្ត្រូជេន
ការរួមភេទជាទៀងទាត់ ជួយបង្កើនទាំងអ័រម៉ូនតេស្តូស្តេរ៉ូនផង និងអេសស្ត្រូជេនផង នៅលើមនុស្សទាំង ពីរភេទ។ តេសស្តូស្ទើរ៉ូនគឺជាអ្នកបង្កើត អោយមានចំណង់ផ្លូវភេទ លើបុរសហើយក៏វាកាន់តែ ខ្លាំងណាស់ដែរចំពោះស្ត្រី។ ក្រៅពីបង្កើតចំណង់ផ្លូវភេទ របស់អ្នកហើយនោះតេសស្តូស្តេរ៉ូន ជួយបង្កើនកម្លាំងដល់ឆ្អឹង និងសាច់ដុំ។ វាក៏ជួយធ្វើអោយបេះដូង មានសុខភាពល្អនិងជំរុញ អោយកូឡេស្តេរ៉ុលដែល ល្អឡើងខ្ពស់ដែរ។ ចំពោះស្ត្រីការរួមភេទ ធ្វើអោយកម្រិតនៃអ័រម៉ូនអេសស្ត្រូជេន ឡើងកាន់តែខ្ពស់ដែល វាអាចការពារប្រឆាំងនឹង ជំងឺបេះដូងបាន។ អេស្ត្រូជេនធ្វើអោយស្ត្រីចង់ស្ទាប ចង់ប៉ះនិងចង់មានអារម្មណ៍ រ៉ូមែនទិច ហើយចំណែកឯតេសស្តូស្ទើរ៉ូនវិញ គឺជាអ្នកបង្កើតអោយមាន សម្រើបផ្លូវភេទ។ អេសស្ត្រូជេនក៏មានតួរនាទី ដ៏ធំមួយលើការបង្កើត ក្លិនលើរាងកាយរបស់មនុស្សស្រី។
ការរួមភេទដ៏ល្អនិងប្រកប ដោយសុខភាពជាមួយ មនុស្សដែលអ្នកស្រលាញ់ គឺផ្តល់នូវអត្ថប្រយោជន៍។ ការបរបោសអង្អែល ការអោបនិងការបីត្រកង ជួយបង្កើតអារម្មណ៍ ដល់ក្តីស្រលាញ់ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់។ រាល់ការបង្ហាញនូវសេចក្តី ស្រលាញ់និងអារម្មណ៍នៃ ភាពស្និទ្ធស្នាលទាំងអស់ជួយធ្វើអោយ របួសនានាឆាប់បាន ជាសះស្បើយ។ ដូច្នេះការរួមភេទជាមួយ នឹងការស្ទាប និងការបរបោសអង្អែល ដោយសេចក្តីស្នេហាធ្វើ អោយបានអត្ថប្រយោជន៍ជាសុខភាព៕
www.lookingtoday.com




តាំងពិព័ណ៌ស៊ិច ធំជាងគេលើពិភពលោក 

តាំងពិព័ណ៌ស៊ិចជារៀងរាល់ឆ្នាំនៅទីក្រុង Mexico គឺជាពិព័ណ៍មួយ ក្នុងចំណោមពិព័ណ៌ធំ

ជាងគេ ក្នុងវិស័យនេះ នៅទ្វីបអាមេរិកខាងជើង ហើយក៏ជាពិព័ណ៍ធំជាងគេបង្អស់នៅលើ
ពិភពលោក។

ប៉ុន្តែក៏ជួបនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសមាគមន៍សាសនា និងពីក្រុមអភិរក្សនៅ
ប្រទេសនេះ។

បច្ចុប្បន្ននេះ ពុំមានការប្រឆាំងនឹងពិព័ណ៌ប្រចាំឆ្នាំនេះទៀតឡើយ។ លោក Eusebio Rubio
ប្រធានសមាគមន៍សុខភាពផ្លូវភេទអន្តរជាតិបានឲ្យដឹងថា "ការមិនប្រឆាំងចំពោះការរៀបចំ
បង្កើតឡើងពិព័ណ៌ស៊ិចនៅ Mexico បានបង្ហាញឲ្យឃើញ ពីការអភិវឌ្ឍថ្មីក្នុងគំនិតស្ដីពី
សុខភាពផ្លូវភេទនៅប្រទេសនេះ ប៉ុន្មានឆ្នាំកន្លងមកនេះ។

ពិព័ណ៌ស៊ិច ២០១២ នៅ Mexico ប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈ។
ក្នុងអំឡុងពេលតាំងពិព័ណ៌ អ្នកចូលរួមអាចមានឳកាសទស្សនាការសម្តែងស៊ិច ទិញ
ឧបករណ៍ផ្លូវភេទសិប្បនិម្មិតនិងផលិតផលផ្សេងៗដូចជារឿងវិដេអូ និងទស្សនាវដ្តី អាស
អាភាសបានផងដែរ។

ក្រៅពីនោះ អ្នកទស្សនាទាំងប្រុស ទាំងស្រី អាចសាកល្បងចូលរួមដើរតួក្នុងរឿងស៊ិច។ តាម
ស្ថិតិមិនផ្លូវការមួយបានបង្ហាញថាវិស័យផលិតកម្ម ផលិតរឿងស៊ិចរបស់ Mexico បានទទួល
ប្រាក់ចំណូលឲ្យ​ប្រទេសនេះ រាប់ពាន់លានដុល្លាជារៀងរាល់ឆ្នាំ។

ដោយ៖ មិនា
ប្រភព៖ tintuconline

តើបុរសពិតជាចង់បាន ការក្ដៅខ្លួនមុនការរូមភេទមែនទេ?


យល់ដឹង៖ តាមការអោយដឹងពីទស្សនាដ្ដី lifehealth នៃប្រទេសអង់គ្លេស កាលពីពេលថ្មីៗ
នេះថា មុនការរួមភេទ បុរសភាគច្រើន ពិតជាចង់បាននួវអារម្មណ៍ស្រើបស្រាលមួយ ដែល
អាចផ្ញោចថាមពលសេរីរាង្គរបស់គេ មានកម្លាំងខ្លាំងក្នុងការរួមភេទ។


ការសិក្សាស្រាវជ្រាវមួយ នៃសាកលវិទ្យាល័យរដ្ឋ New York ក៏បានបង្ហាញថា ការធើ្វ​នូវជំ
រឿនមួយនៃសុខភាពផ្លូវភេទបុរស កាលពីខែមុននេះ អាចបង្ហាញថា ​បុរសប្រមាណជា​​ជិត
៨០ភាគរយ ពិតចង់បាននូវអារម្មណ៍ស្រើបស្រាលមែន ពោលគឺគេចង់បាន អោយមានការ
ស្ទាបអង្អែលនូវប្រដាប់ភេទរបស់ពួកគេ ពីសំណាក់ដៃគូរស្នេហា។



ការធ្វើបែបនេះ គឺអាចអោយពួកគេ មានអារម្មណ៍កាន់តែខ្លាំង ក្នុងរូមភេទ ហើយអាចនាំដៃ
គូរស្នេហារបស់គេ ទៅកាន់ឋានសួគ៌ជាមួយគ្នា បានទៀតផង៕
ដោយ៖ វត្ដី
ប្រភព៖ lifehealth

 

 វីធីបង្កើតចំណង់ផ្លូវភេទតាមបែបធម្មជាតិ


តើ​អ្នក​កំពុងតែ​ខ្សត់ខ្សោយ​ខាង​ចំណង់​ផ្លូវភេទ​មែន​ទេ​? សូម​កុំ​បារម្ភ​អី​ព្រោះ​យើង​មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​បង្កើន​ចំណង់​ ផ្លូវភេទ ក៏ដូចជា​ជីវិត​នៃ​សេចក្តីស្នេហា​របស់​អ្នក​អោយ​ត្រឡប់​មក​វិញ​បាន​។ ជីវិត​ផ្លូវភេទ​ដ៏​ទៀងទាត់​មួយ​មិន​ត្រឹមតែ​ផ្តល់​អោយ​អ្នក​នូវ​ការ​ ហាត់ប្រាណ​ដ៏​ល្អ​មួយ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ទប់ស្កាត់​ការបាក់​ទឹកចិត្ត បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ​។​


១, ហាត់ប្រាណ​

​ យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​នឹង​បង្កើត​អោយ​ ជីវិត​មាន​សុខភាព​ល្អ ប៉ុន្តែ​អ្នក​គ្រាន់តែ​ចំនាយពេល ១៥ ទៅ​២០​នាទី​ក្នុង​មួយ​ថ្ងៃ​គួរតែ​ទទួល​បាន​ប្រយោជន៍​ពី ការ​ច្របាច់​ឈាម និង​បង្កើន​លំហូរ​ឈាម​ទៅ​សព្វ​រាងកាយ​ដើម្បី​អោយ​មាន​អារម្មណ៍​កាន់តែ​ល្អ​ បន្តិច​ដែរ​។​

២, ញ៉ាំ​គ្រាប់​ធុញ្ញ​ជាតិ​
​ គ្រាប់​ល្ពៅ គ្រាប់​សណ្តែក និង​គ្រាប់​ផ្លែ​អាល​ម៉ុង សុទ្ធតែ​សម្បូរ​ទៅ​ដោយ​សារធាតុ Arginine និង​អាស៊ីតអាមីណេ​ខ្ពស់ សម្រាប់​ជំនួយ​ដល់​ការបង្កើន​លំហូរ​ឈាម​ទៅក្នុង​ប្រដាប់ភេទ​។ អ្នកឯកទេស​ជាច្រើន​នាក់​បាន​អោយ​រហ័ស​នាម​អាហារ​នេះ​ថា ជា​ថ្នាំសម្រើប​ធម្មជាតិ ហើយ​វា​គួរតែ​បង្កើន​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន​។​
៣, ញ៉ាំ​សូកូឡា​

​ ប្រសិនបើ​អ្នកនឹង​ញ៉ាំ​ស្ករ​សូកូឡា​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​មែន យក​ល្អ​គួរតែ​ជ្រើសរើស​យក​ផលិតផល​ណា​ដែល​មាន​គុណភាព​ខ្ពស់ និង​សម្បូរ​ជាតិ Cocoa Solid (៦០​ទៅ​៧០%)​។ ព្រោះ​សូកូឡា​ប្រភេទ​នេះ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Phenethylamine ដែល​ដូចគ្នា​ទៅ​នឹង​សារធាតុ​គីមី​ដែល​ខួរក្បាល​ផលិត​ចេញ​មក​នៅ​ពេល​ធ្លាក់​ ក្នុង​អន្លង់​ស្នេហ៍​។​

៤, ហាម​មិនអោយ​រួមភេទ​

​ វា​មិន​ខុស​គ្នា​អំពី​ការហាម​កូនក្មេង​កុំ​អោយ​ប៉ះពាល់​អ្វី​មួយ​នោះ​ទេ ព្រោះ​កាលណា​យើង​ហាម​នរណាម្នាក់​កុំ​អោយ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ វារឹតតែ​អោយ​ពួក​គេ​ចង់​ធ្វើ​វា​កាន់តែ​ខ្លាំង​។ ដូច្នេះ​ចូ​រដាក់​កំហិត​ដៃគូរ​របស់​អ្នក​កុំអោយ​រួមភេទ​ជាមួយ​អ្នក ដើម្បី​អោយ​បង្កើត​សម្ពាធ​ចំណង់​ផ្លូវភេទ​ក្នុង​ខ្លួន​គេ​អោយ​កាន់តែខ្លាំង​ ។​

៥, ញ៉ាំ​អាហារ​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​

​ ស្តាប់​មើលទៅ​ដូចជា​យ៉ាប់​ណាស់ ប៉ុន្តែ​ចូរ​ចំនាយ​ពេលវេលា​ដើម្បី​ញ៉ាំ​អាហារ​ពេលយប់​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ​ ក្រោម​ពន្លឺ​ភ្លើងទៀន រួមជាមួយ​នឹង​ការ​ក្រេប​រស់ជាតិ​ស្រាក្រហម​មួយ​ដប់​ជាមួយក្នាទៅ​។ ការ​ដែល​អ្នក​អាច​ចំនាយ​ពេលវេលា​ធម្មតាៗ​នៅ​ជាមួយគ្នា​ដូច្នេះ​នឹង​ពង្រឹង​ ដល់​ចំណង់មិត្តភាព​របស់​អ្នក​ទាំង​ពីរ​ទៀត​ផង​។ ការ​កាន់​ដៃ​គ្នា​ក៏​ជួយ​បង្កើន​អារម្មណ៍​ផ្លូវភេទ​ដែរ​។​

៦, បិទ​ភ្នែក​

​ ការដកចេញ​នូវ​វិញ្ញាណ​ណាមួយ​របស់​អ្នក វា​ពិតជា​ផ្តល់​ឱកាស​ដល់​ដៃគូរ​ច្រើន​ណាស់​ក្នុង​ការធ្វើ​អ្វី​ផ្សេង​ទៀត​។ មិន​ត្រឹមតែ​ការ​បិទ​ភ្នែក​បន្ថែម​អោយមាន​ភាពអាថ៌កំបាំង​ទៅលើ​សកម្មភាព​ ក្នុង​បន្ទប់ដេក​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​អោយប្រើ​ត្រចៀក​ដើម្បី​ផ្ចង់អារម្មណ៍ និង​ស្តាប់​រាល់​សកម្មភាព ក៏ដូចជា​អារម្មណ៍​ដែល​ដៃគូរ​កំពុងតែ​ធ្វើ និង​មាន​មកលើ​អ្នក​ផងដែរ​។​
៧, ត្រូវ​សប្បាយចិត្ត​
ការបាក់​ទឹកចិត្ត​គឺជា​ដើមហេតុ ៣​ក្នុងចំនោម ១០​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយចុះ ដូច្នេះ​ការបន្ថយ​រោគសញ្ញា​អាច​ផ្តល់​ប្រយោជន៍​វិជ្ជមាន​បាន​យ៉ាង​ល្អ​ចំពោះ ​អ្នក​។ លើសពីនេះទៅទៀត ស្ត្រេ​សក៏​បណ្តាល​អោយ​មានប​ញ្ហា​ដល់​ចំណង់​ផ្លូវភេទ​ដែរ ព្រោះ​វា​ធ្វើអោយ​អារម្មណ៍​អ្នកចេញ​ឆ្ងាយ​ពីអ្វី​ដែល​អ្នក​ចង់​មនុស្ស​ គ្រប់រូប​ចង់​ធ្វើ​។ ប៉ុន្តែ​ការប្រើ​សកម្មភាព​ធម្មតាៗ​ដូច​ជា​ការ​ងូតទឹក​ក៏​អាច​ជួយ​ បន្ធូរបន្ថយ​អារម្មណ៍​អ្នក​បាន​ដែរ​។​
៨, ឈប់​ជក់បារី​
​ ស្របពេល​ដែល​មាន​បញ្ហា​ជាច្រើន​ផ្សេងៗ​ទៀត​មក​ជាមួយ ការជក់បារី​ក៏​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​សព្វ​រាងកាយ​បានដែរ​។ និយាយ​អោយ​ស្រួល​ស្តាប់ទៅ គឺ​វា​បណ្តាល​អោយ​សរសៃឈាម​រួម​តូច ជាពិសេស​សរសៃឈាម​ក្នុង​តំបន់​ប្រដាប់ភេទ​។ អ្វី​ដែល​ជា​បញ្ហា​ធំ​របស់​ការជក់បារី គឺ​ធ្វើអោយ​មាន​ក្លិន​មាត់​មិនល្អ និង​ឆាប់​អស់កម្លាំង​៕ ប្រភពព័ត៌មាន ៖ Health.com.kh





 ការរួម​ភេទជួយ​សុខភាព

សុខភាព
ការប្រព្រឹត្ដ ​ផ្លូវភេទ​ផ្ដល់នូវ​អារម្មណ៍​ពុះកញ្ជ្រោល​ជាខ្លាំង អាច​មានអត្ថ​ប្រយោជន៍​ដល់សុខ ភាព។   ការរួមភេទ​អាចបង្កើនអាយុ     អាច​បង្ការបញ្ហា​ជម្ងឺបេះដូង​បានខ្លះ និងជម្ងឺ​មហារីក​មួយចំនួន។  តើ​​​ការ​​​​រួមភេទ​​​​ពិតជាផ្ដល់​អត្ថប្រយោជន៍​ បែបនេះ​មែនឬទេ?

សូមកាត់ ​បន្ថយការ​ពិសាសុរា សូមផ្អាក​ការពិសាបារី ហើយនិង… តែសូម​បង្កើនការ​រួមភេទ! នេះជា​ឃ្លាមួយ  ​ដែលគ្រូពេទ្យ    អាចផ្ដល់​ឱ្យលោក​អ្នកនៅ​ថ្ងៃស្អែក ។​   ពីព្រោះ​ថាជាច្រើន​ឆ្នាំមក      ហើយ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានចាប់​អារម្មណ៍​ទៅលើឥទ្ធិពល របស់ការ​រួមភេទ​   ទៅលើ​សុខភាព។ ជាលទ្ធផល   ស្ទើរតែ​គ្រប់ការ​សិក្សា​ស្រាវជ្រាវ​     បានគូស​បញ្ជាក់អំពី​គុណប្រយោជន៍​   ដែលទទួល​បានពី សកម្មភាព​ផ្លូវភេទនេះ ដូចជាការ​អូសបន្លាយ​អាយុ លទ្ធភាព​បង្ការជម្ងឺ​មួយចំនួន​ជាដើម។
សិចកាត់​បន្ថយអត្រា​មរណភាព
ជាទូទៅ ការមាន​ទំនាក់​ទំនង​ផ្លូវភេទ​ជាប្រចាំកាត់​បន្ថយអត្រា​មរណភាព​របស់បុរស។ ការស្រាវជ្រាវ​ស៊ុយអែដមួយ ដែល ធ្វើឡើងនៅឆ្នាំ១៩៨១    បានគូស​បញ្ជាក់​ថាអត្រា​មរណភាព​ច្រើន  ជាង​មធ្យម នៅលើ​បុរស     អាយុ​៧០ឆ្នាំ​ដែលបាន​ផ្អាក​សកម្មភាពផ្លូវ   ភេទជា​ច្រើនឆ្នាំ​មកហើយ  ។   ប៉ុន្ដែគុណ​ប្រយោជន៍​  នេះផ្ដល់​ឱ្យ  តែ​មនុស្សវ័យ​ចាស់ប៉ុណ្ណោះ ។    តាំងពី​ឆ្នាំ  ១៩៩៧      ការសិក្សា​ស្រាវជ្រាវ អង់គ្លេស​  ក៏បាន​ធ្វើការ​តាមដាន​បុរស ដែលមាន​អាយុពី៤៥ ដល់៥៩ឆ្នាំ ចំនួន​៩១៨នាក់   រយៈពេល​៤ឆ្នាំ។ លទ្ធផល​បានបង្ហាញថា ក្នុង រយៈពេលនេះ  អត្រា​មរណភាព​របស់បុរស​ដែលមាន​ការរួមភេទ យ៉ាងហោច​ណាស់  ២ដង​ក្នុង១សបា្ដហ៍  មានកម្រិត​អត្រា​មរណភាពទាប​    ជាងដល់​ទៅ២ដង ជាង​បុរស​ដែលមាន​ការរួមភេទ​១ដងក្នុង​១ខែ   ឬមាន​ការរួម​ភេទរង្វើល​រាប់ខែ១ដង ។    សូមកុំ​គិតថាការ​រួមភេទ  កាន់តែ​ច្រើនរិតតែ​មាន​អាយុវែង    ពីព្រោះ​ថា     មិន​ទាន់មាន​ការវិភាគ    ឬកម្រិត​ជាក់លាក់​បង្ហាញអំពី​ចំនួននៃ​ការរួមភេទ និងការថយចុះ នៃអត្រា​មរណភាព​ឡើយ។
ការរួម​ភេទផ្ដល់​ផលកម្រៃ​ដល់បេះដូង
គុណធម៌ ​សកម្មភាព​ផ្លូវភេទ អាចជា​ឱសថព្យា​បាលជម្ងឺ ជាពិសេស​ទាក់ទង​នឹងបេះដូង។   ព្រោះថា​ការសិក្សា​ស្រាវជ្រាវ    អង់គ្លេសដែល​បានរៀប​រាប់   ខាងលើមកនេះ    បានគូសបញ្ជាក់   អំពីកម្រិត​ថយចុះនៃ​គ្រោះថ្នាក់​បេះដូង   ដោយការ​បរិមាណ​ញឹកញាប់​នៃសកម្  ម ភាពផ្លូវ​ភេទ ។    តាមរយៈ​ការស្រាវជ្រាវ​របស់អាមេរិក​កាំងដែលបាន​បោះពុម្ពផ្សាយ​នៅឆ្នាំ​  ២០០០ ​ បានបង្ហាញថា  ផល​កម្រៃ ទៅ​លើបេះ ដូង   ទាំងនេះ​កើតមាន​      ចំពោះមនុស្ស​ទាំងពីរភេទ    ទាំងបុរស​ទាំងស្ដ្រី ។ពិតហើយ
ផលកម្រៃ​នេះនៅ​អាចជជែក​វែកញែក​គ្នាបាន    ព្រោះថា​ការរួមភេទ​អាចចាត់ទុក​បានថា​គ្រាន់តែ​ជា ប្រភេទ  លំហាត់​ប្រាណមួយ​តែប៉ុណ្ណោះ     ហើយលទ្ធផល​ល្អទៅលើ​បេះដូងដែល​ទទួលបាន​មកពី​សកម្មភាព​ផ្លូវកាយ​ពិតជាត្រូវ​ បានទទួល​ស្គាល់។  ម្នាក់ៗ​សុទ្ធតែ​មានចំណង់​ចំណូលចិត្ដ​កីឡារៀង​ៗខ្លួន។
ស្លាប់លើ​បង្គ្រង
ជាការ ​ពិតណាស់ មានរឿង​ដំណាល​ជាច្រើនអំពី  “ការស្លាប់​លើបង្គ្រង”    គឺជា​មរណភាព​ដែលកើត​ឡើងពេល​មានសេចក្ដី​សុខ ផ្លូវភេទ​ដល់កំពូល។    ការសិក្សា​ស្រាវជ្រាវ    ​របស់​អាមេរិកកាំង​ដដែល​នោះបាន​លើកឡើង​អំពីគ្រោះ​ ថ្នាក់នៃ​ការកន្ដ្រាក់​របស់បេះដូង​ពេល  ធ្វើលំហាត់​ប្រាណ ជាពិសេស​បែបជា​ការរួម​ភេទនេះ ។  ការស្រាវ​ជ្រាវ    បាន​បង្ហាញថា​គ្រោះថ្នាក់​     ដែលប ង្ក​លើករណី​ជម្ងឺដំបៅ​ សាច់ដុំបេះ ដូង  (ស្ទះ​សរសៃឈាម​បេះដូង)  អាចកើន​ឡើងដល់​ទៅ២ដងកន្លះ  នៅរយៈ​ពេលប្រមា ណ​ ជា២ម៉ោង​ក្រោយមាន​ការរួមភេទ។  ផ្ទុយទៅ   វិញកម្រិត​គ្រោះថ្នាក់​នេះនៅ​មានអត្រា​ទាប ព្រោះ ថា​ការកើន​ឡើងនៃ​គ្រោះថ្នាក់​គាំងបេះដូង​មានកម្រិត​ត្រឹម  ០,០១%  ក្នុងរយៈពេល មួយឆ្នាំ សម្រាប់ ការ​រួមភេទ១ដង​ក្នុង១សបា្ដហ៍។
សេចក្ដីសុខ​ដល់កំពូល​ជួយប្រូស្ដាត?
ក្រៅពី   ​ឥទ្ធិពល​ជាយថា​   ហេតុទៅ​លើបេះដូង  ការរួមភេទ  ​អាចបង្ការ​ការកើត​ឡើងនូវ​ជម្ងឺមហារីក​មួយចំនួន។  ជាអាទិ នៅឆ្នាំ ១៩៩០   ជប៉ុនបាន​ធ្វើការ​សិក្សាស្រាវ​ជ្រាវមួយ​ទៅលើ​បុរស  ១០០នាក់ ក្នុងរយៈ​ពេល៣ឆ្នាំ  ។   លទ្ធផល​បានបង្ហាញ​ថា     ការកើន​ឡើងនៃ   បរិមាណ​   សេចក្ដីសុខ​ផ្លូវភេទ​ដល់កំពូល អាចកាត់​បន្ថយគ្រោះ​ថ្នាក់មហា​រីកដុំ​សាច់ក្រពេញ​ប្រូស្ដាត។    ប៉ុន្ដែការ​សិក្សាស្រាវជ្រាវ​នេះបាន សង្កត់ធ្ងន់​ផងដែរ អំពីការ​កើនឡើង​នៃគ្រោះ​ថ្នាក់នេះ ក្នុងករណី​សកម្មភាព​ផ្លូវភេទ​ធ្វើឡើង​ចន្លោះពី​៣០ ទៅ៥០ឆ្នាំ។    ឥទ្ធិពល ​នៃទំនាក់​ទំនងផ្លូវ​ភេទទៅ​លើក្រពេញ​ប្រូស្ដាតនេះ       ត្រូវបាន​លើក​យកមក​សិក្សាស្រាវ​ជ្រាវផងដែរ ត្រង់ចំណុចតំ ណមរួមភេទ។ ជាអាទិ នៅឆ្នាំ១៩៨១ ការស្រាវ​ជ្រាវអាមេរិក​កាំងបាន​ធ្វើការ​សិក្សាទៅ​លើអត្រា​មរណភាព​ដោយសារ​ ជម្ងឺមហារីក ប្រូស្ដាត ទៅលើ​បុព្វជិត​កាន់សាសនា​កាតូឡិក​ចំនួន  ៦២២៦​នាក់ នៅក្នុង​រដ្ឋញ៉ូវយ៉ក    សហរដ្ឋ​អាមេរិក។  លទ្ធផល​លើកនេះ​មិនបានឱ្យ   តម្លៃទៅ​លើទំនាក់​ទំនងផ្លូវ​ភេទនោះទេ   ព្រោះថា​អត្រាមរណ​ភាពដោយ  ​ជម្ងឺ មហារីក​ប្រូស្ដាត​នៅក្នុង​ចំណោម​បុព្វជិត​     ទាំងនោះ មាន   កម្រិតទាប​ជាងដល់​ទៅ២ដង​ជាងអត្រា ប៉ាន់ស្មាន​នៅក្នុង​ស្ថិតិ។        ចំណែក​ឯអត្រា​មរណ​ភាពដោយ​សារជម្ងឺ​មហារីក​ពោះវៀន និងទ្វារលា មក ឬជម្ងឺម​ហារីកសួត ក៏មានកម្រិត​ទាបផងដែរ។

ការរួម​ភេទទប់​ស្កាត់ជម្ងឺ​មហារីក?
នៅឆ្នាំ ​១៩៩៦  ការសិក្សា​ស្រាវជ្រាវ​អាមេរិកកាំង​  ដោយឡែក​ផ្សេងទៀត​បានធ្វើ​ឡើងទៅ​លើយាយ​ ជីកាតូឡិក​ចំនួន​២៥៧៣ នាក់ ដែលមាន​អាយុពី៥០   ទៅ៨៤​ឆ្នាំ។   លើកនេះ   លទ្ធផល​បានបង្ហាញ​អំពី   ការ​កើនឡើង​នៃអត្រា​មរណភាព   ​ដោយជម្ងឺ​មហារីក​សុដន់   និង  ជម្ងឺ​មហារីក​ប្រដាប់ភេទ​ក្នុង ចំណោម​ដូនជី​ទាំងនោះ។    អ្នកវិទ្យា​សាស្ដ្រ​បានធ្វើ​     ការពន្យល់​ថាបែបនេះ​ពាក់ព័ន្ធ​ទៅនឹង​ការមិន មាន  ផ្ទៃ ពោះ មិនទាក់​ទងទៅ​នឹងការ​គ្មានទំនាក់​ទំនង​ផ្លូវភេទ​នោះទេ។ ក្នុងករណី​ទាំងនេះ  ជីវិត​រស់ នៅ​របស់តាជី និងដូនជី  ខុសពី​ប្រជាពលរដ្ឋទូ ទៅ  ត្រង់ចំណុច​ជាច្រើន​ផ្សេងៗគ្នា។   ការតម​ការរួម ភេទ​មិនអាច​ឱ្យដឹង​ពិតប្រាកដ​តាមរយៈ​ការអង្កេត​ស្ថិតិទាំង​ នេះទេ។   សរុប ​សេចក្ដីមក   លោកអ្នក​មិនត្រូវ​ភ្លេចគិតគូរ  ឬយក​ចិត្ដទុក​ដាក់អំពី​ការបបោស​អង្អែល   និងថ្នាក់ថ្នម​ផ្លូវភេទឡើយ ព្រោះ វាក៏ អាច​ផ្ដល់លទ្ធផល​ល្អដល់​សុខភាព​ផងដែរ។ អ្នកស្រាវជ្រាវ​ជាតិអូស្ដ្រាលី​បានអះអាង​ថាការ​រំញោច  ក្បាល​សុដន់របស់​ ស្ដ្រីបានជម្រុញ ឱ្យស្ដ្រី​បញ្ចេញអ័រម៉ូន​ម្យ៉ាងមាន​ឈ្មោះថា​អុកស៊ីតូស៊ីន ដែលអាច​ជួយបង្ការ​ការកើត​ជម្ងឺមហារីក​សុដន់។ ការសិក្សា​របស់គាត់​បានបន្ដ    ទៀតថា​អុកស៊ីតូស៊ីន​ត្រូវបាន​បញ្ចេញ​ក្នុងបរិមាណ​ច្រើនផងដែរ នៅពេល​ទទួល​សេចក្ដី​សុខដល់កំពូល   ហើយថាសកម្មភាព  ​ផ្លូវ ភេទអាច ដើរតួនាទី​ការពារ​ទប់ទល់​នឹងជម្ងឺ​មហារីកសុន់។
បណ្តាំផ្ញើរបស់អ្នកនិពន្ធ
ការសិក្សា ​ស្រាវជ្រាវ​ដោយឡែក​ពីគ្នា​ទាំងនេះ​ហាក់ដូច​ជាបង្ហាញថា ការរួម​ភេទរិត​តែកើន​ឡើងផ្ដល់​ផលកម្រៃ​ខ្ពស់សម្រាប់ សុខភាព។     បើសិន​ជាលោក​អ្នកនាង​សម្រេច​យកការ​ថែទាំ​សុខភាព​តាម  រ យៈ​ការរួម​ភេទនេះ សូមការ​ពារបង្ការ​ខ្លួនឯង​ពីជម្ងឺ​កាមរោគ ផង។ ព្រោះថាការរួម​ភេទអាច​បង្កការ​ឆ្លងជម្ងឺ​កាមរោគ និងជម្ងឺ​អេដស៍។  បើចង់​ដឹងលម្អិត  សូមអាន​អត្ថបទ“​ការរួមភេទ​បង្កជម្ងឺកាម រោគ” ក្នុងទស្សនាវដ្ដី សុខភាពយើង ច្បាប់ចេញ​ផ្សាយលេខ​ទី២ ខែមីនា ឆ្នាំ២០០៦។


ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦






ហេតុអ្វីនារីអស់អារម្មណ៍ផ្លូវភេទ 

ក្នុងជីវិត​មនុស្ស រឿង​ប្រុសស្រី​ស្រឡាញ់​គ្នាជា​រឿងដែល​មិនចាំ​បាច់រៀន​សូត្រ។ អ័រម៉ូន​ក្នុងខ្លួន​មនុស្សតម្រូវ​ឱ្យមាន​តម្រេក កាមតណ្ហា។ ការរួម​ភេទបាន​រួមចំណែក​ធ្វើឱ្យ​គ្រឹះសុភ​មង្គល​រឹងមាំ។ ប៉ុន្ដែ​​​​មួយរយៈ​ក្រោយពី​ការសេព​គប់គ្នា​ក្នុងជីវ​ភាពប្ដី​ប្រពន្ធ មាន ស្ដ្រីមួយ​ចំនួនបាន​ជួបបញ្ហា​ចំណង់ និងអារម្មណ៍​ក្នុងការ​រួមភេទ​ថយចុះ ឬក៏​ត្រូវបាត់​បង់ទាំង​ស្រុងតែម្ដង។ តើបណ្ដាល​មកពីហេតុ​អ្វី? ធ្វើបែប​ណាទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង
សុខភាព​ផ្លូវភេទ​រួមមាន​កត្ដាពីរ​យ៉ាងសំខាន់   គឺការ​កើតមាន​ចំណង់    ឫអារម្មណ៍​រួមភេទ   និងការ​អនុវត្ដឱ្យ​បានសម្រេចនូវ ចំណង់រួម​ភេទនេះ។    បើម្នាក់​ណាក្នុង​ចំណោម​ទាំងពីរ​នាក់នេះ  ​មានការ​ប្រែប្រួល ច្បាស់ជា​កើតមាន​បញ្ហាក្នុង​ទំនាក់​ទំនងផ្លូវភេទ។   សម្រាប់​ទំព័រសុខ​ភាពស្ដ្រី   ទស្សនាវដ្ដី សុខភាពយើង    បានជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជ​បណ្ឌិត   លៀង ច័ន្ទរិទ្ធ   អ្នកឯក​ទេសរោគស្ដ្រី និងសម្ភព​នៅមន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត ដើម្បី​បកស្រាយ​អំពីការ​ថយចុះ   ​  ឫបាត់​បង់អារម្មណ៍​ផ្លូវភេទ​របស់ស្ដ្រី។
មូលហេតុ​អស់អារម្មណ៍​ផ្លូវភេទ
ការកើត​មានចំណង់   ឬអារម្មណ៍​ក្នុងការ​រួមភេទ    អាស្រ័យ​យ៉ាងសំខាន់​ទៅលើ   ​សុខភាព​ផ្លូវកាយ និងផ្លូវចិត្ដ។ ចំណង់នៃការ រួមភេទ​អាចបាត់​បង់បណ្ដាល​មកពី​វ័យរបស់​ស្ដ្រីផ្ទាល់    ការឈឺ​ចាប់ក្នុង​ពេលរួមភេទ ខ្វះការ​ថ្នាក់ថ្នម​ពីដៃគូ​ស្នេហា     ភ័យខ្លាច​ការឆ្លង​ជម្ងឺ   ឆ្លងតាម​ផ្លូវភេទ​ពីដៃគូ​ជាដើម។
- មូលហេតុ​ធ្វើឱ្យ​ស្ដ្រីប្រែ​    ប្រួលអារម្មណ៍​អាចបណ្ដាល​មកពី​វ័យអស់​រដូវរបស់​ពួកគាត់​តែម្ដង ។ ពេលអស់រដូវ    រាងកាយរបស់   ស្ដ្រី​តែងតែ​បាត់បង់​អ័រម៉ូន​អ៊ឺស​ដ្រូសែន​      ដែលជា​អ័រម៉ូន​មាន    តួ​ នាទីសំខាន់​ក្នុងតម្រេក​ផ្លូវភេទ។ ក្នុងដំណាក់​កាលនេះ ការជ្រាប​ទឹករំអិល  នៅ​ទ្វារមាស​របស់ស្ដ្រី ក៏លែង​សូវមាន​ធ្វើឱ្យ​ទ្វារមាស​ស្ងួត ដែលជា​ដើមហេតុ​បង្កឱ្យ​មានការ​ឈឺចាប់ ពិបាក​ទ្រាំក្នុង​ពេលរួម​ដំណេក។ ដូចនេះ​ការសប្បាយ​ដែលកើត​មានក្នុង​ពេលរួម​ភេទរបស់​ស្ដ្រីត្រូវ​បាត់បង់   ជំនួស​មកវិញ​នូវការ​ឈឺចាប់ មិនខុស​ពីការ​ទទួលទា​រុណកម្ម យ៉ាងព្រៃ​ផ្សៃនោះ​ទេ។
- ទន្ទឹមនោះ ជម្ងឺនៅ​អវយវៈ​ភេទក៏​ជាមូល​ហេតុដែល​ធ្វើឱ្យ​បាត់បង់​អារម្មណ៍​រួមភេទបាន​ដែរ ដូចជាការរលាក ឬរោគនៅ ទ្វារមាស ធ្លាក់សជាដើម ទើបធ្វើឱ្យ​ការរួមភេទ​ឈឺផ្សា និងរារែក​លែងចង់​រួមភេទ។ ​  ការឆ្លង​រោគនាំ​ឱ្យស្បែកនៅ​ត្រង់បរិវេណ​អវយវៈ ​  ភេទស្ដ្រីរមាស់ ​  និងកើត​មានការឈឺ​ផ្សាខ្លាំង​នៅពេល​រួមភេទ។ ក្រៅពីនេះ​​   ការឆ្លងរោគ​ពីការរួមភេទ   ដូចជា​ជម្ងឺស្វាយ​ប្រមេះ  ការដុះ សាច់ក្នុង​ស្បូនជាដើម     អាចបណ្ដាល​ឱ្យរលាក​មាត់ស្បូន​ដំបៅក្លាយ​ជាខ្ទុះបែក​ក្នុងអវយវ​ភេទ។ ហេតុដូច្នេះ​ពេលរួមភេទ​ធ្វើឱ្យឈឺចាប់ ខ្លាំង រហូតដល់​ខ្លាចរអារ​ក្នុងពេលរួមភេទ​លើកក្រោយ​ទៀត។
- បាតុភូត​លែងមាន​អារម្មណ៍រួមភេទ ក៏អាចបណ្ដាល​មកពីជម្ងឺផ្សេងៗ​ទៀត ដូចជា​ជម្ងឺទឹក​នោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺបេះ ដូង ជម្ងឺ​ស្ដ្រេស្ស​ជាដើម។ ការឈឺ​សន្លាក់​អាចធ្វើឱ្យ​ឈឺចាប់ក្នុង​ពេលបញ្ចេញ​កាយវិការ​រួមភេទ។
- មូលហេតុ​ធ្វើឱ្យស្ដ្រី​ បាត់បង់អារម្មណ៍​ផ្លូវភេទដែរនោះ គឺទាក់ទង​ដោយផ្ទាល់​ទៅនឹងបុរស​ជាដៃគូតែ​ម្ដង។ ការរួមភេទ​មិន មានលក្ខណៈ​រលូន ខ្វះការយក​ចិត្ដទុកដាក់ ការប្រើសម្ដី​គម្រោះគម្រើយ ខ្វះការ​ថ្នាក់ថ្នម​បបោស​អង្អែល បំពេញ​សេចក្ដីសុខ​តែម្នាក់ឯង ដៃគូបុរស​ឆាប់ចេញទឹកកាម ជាហេតុធ្វើឱ្យ​ស្ដ្រីមិនមាន​សេចក្ដីសុខ​គ្រប់គ្រាន់​ពីការ​រួមភេទ។ ពេលនោះ​ស្ដ្រីចាប់គិត​ថាការ​រួមភេទជា រឿងដែលគួរ​ឱ្យធុញទ្រាន់​ទៅវិញ។
- ដៃគូ ឬស្វាមីជា​មនុស្សចូលចិត្ដ​ស្វែងរកការ​រួមភេទ​ក្រៅផ្ទះ ស្ដ្រីជាភរិយា​ខ្លាចឆ្លង​ជម្ងឺឆ្លងតាម​ផ្លូវភេទ អំពើផិត​ក្បត់របស់ ស្វាមី ឬដៃគូស្នេហា និងអំពើហឹង្សា​ក្នុងគ្រួសារ ដែលស្រមោល​នៃអំពើ​ទាំងនេះ​បានដក់ជាប់​ក្នុងអារម្មណ៍ អាចធ្វើឱ្យ​ការត្រេក​ត្រអាល ខាងផ្លូវភេទ​ត្រូវបាត់បង់។
- ម្យ៉ាងទៀត​ភាពគ្មាន​ផ្លែផ្កា​ (គ្មានកូន)​នៃការរួមភេទ ក៏អាចធ្វើ​ឱ្យស្ដ្រី​បាត់បង់​អារម្មណ៍ដែរ ដោយគាត់​អាចគិតថា​គ្មានប្រយោជន៍​ដែលបានមក​ពីការរួមភេទ។
- ការនឿយហត់​ក្នុងការ​បំពេញ​ការងារ​ ក្រៅផ្ទះ ការខិតខំ​រកប្រាក់ចំណូល​ដើម្បីទ្រទ្រង់​ជីវភាព កិច្ចការ​ផ្ទះសម្បែង និងការ ថែទាំកូនៗ ក៏ជាហេតុធ្វើ​ឱ្យស្ដ្រីចង់​សម្រាកច្រើន​ជាងចង់​រួមភេទ។
- ការជួបប្រទះ​ការសម្រាល​កូនលំបាក​ខ្លាំង អាចធ្វើឱ្យ​ស្ដ្រីខ្លាចរអា​មានកូនជាថ្មី នាំឱ្យរារែក​ក្នុងការ​រួមភេទដែរ។
- ការជក់បារី ឬផឹកស្រា​ក្នុងរយៈ​ពេលវែង និងការ​ប្រើប្រាស់​ថ្នាំប្រភេទ​ខ្លះ ក៏អាចធ្វើ​ឱ្យមានការ​ប្រែប្រួល​ក្នុងអារម្មណ៍ផ្លូវ ភេទផងដែរ។
ការព្យាបាលអាការ​អស់អារម្មណ៍​រួមភេទ
ការដោះស្រាយ​បញ្ហានេះ​មិនមានអ្វីជាការ​លំបាកណាស់​ណាទេ គ្រាន់តែគ្រប់​ស្ដ្រីទាំងអស់​ត្រូវរិះរកមូល​ហេតុឱ្យ​បានច្បាស់ លាស់ជា​មុនសិន។ ប្រសិនបើ​ការបាត់បង់​បណ្ដាលមកពី​អារម្មណ៍ផ្លូវចិត្ដ ត្រូវពិគ្រោះ​យោបល់​ជាមួយ​ដៃគូ ឬស្វាមី ដើម្បីរក​មូលហេតុ ឱ្យត្រឹមត្រូវ ជួយគ្នា​ដើម្បីរកចំណុច​ប្រសព្វមួយ​មានសេចក្ដីសុខ។ ប៉ុន្ដែប្រសិន​បើហេតុផល​នៃការថយចុះ ឬបាត់បង់​អារម្មណ៍​ផ្លូវភេទ ដោយសារ​ការឈឺចាប់​នៅពេលរួមភេទ ឬក៏ទាក់ទង​ទៅនឹងជម្ងឺ​ផ្លូវភេទនោះ គួរតែទៅ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី ទទួលការ​ពិនិត្យ និងព្យាបាល​ឱ្យបាន​ត្រឹមត្រូវ។
បើគូស្វាមីភរិយា​ទាំងទ្បាយ​នៅតែ​បណ្ដែត​បណ្ដោយ ឬក៏ធ្វេស​ប្រហែស ព្រោះយល់ថា​វាគ្មានសារៈសំខាន់ ហើយទម្លាក់កំហុ សឱ្យគ្នាទៅវិញ​ទៅមកនោះ ចំណុចខ្វះខាត​ទាំងនេះ​ជះឥទ្ធិពល​មិនល្អ។ ផលចុងក្រោយ គឺបង្កើតឱ្យ​មានការឃ្នើស​ចិត្ដគ្នា និងឈានទៅ រកការបែក​បាក់លែងលះ​គ្នាជាមិនខាន។
ដំបូន្មានរបស់អ្នកជំនាញ
គ្រប់ស្ដ្រី​ទាំងអស់​ដែលជួប​បញ្ហាថយចុះ ឬបាត់បង់​អារម្មណ៍​ក្នុងការ​រួមភេទ សូមក្លាហាន​ក្នុងការនិយាយ​ដោយចំហ​ទៅកាន់ គូស្នេហ៍ ឬស្វាមីអំពី​អ្វីដែលខ្លួន​ចង់បាន។ សូមក្លាហាន​ក្នុងការទៅរក​ការព្យាបាល​ដ៏ត្រឹមត្រូវពី​សំណាក់​គ្រូពេទ្យ​ ជំនាញ។ សូមចងចាំ​ថា មិនត្រូវបណ្ដោយ​ឱ្យជីវិត​ផ្លូវភេទ​របស់លោក​ស្រីអ្នកនាង​ក្លាយជា​សត្រូវ​ ស្នេហា​របស់លោកស្រី​អ្នកនាង​នោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

No comments:

Post a Comment