Saturday, November 24, 2012

មុខរបរ​ចិញ្ចឹម​ក្រួច


កសិកម្ម

ពងក្រួច
 
មាន​អ្នក​ចិញ្ចឹម​ក្រួច  ​មួយចំនួន    បាន​លះបង់​មុខរបរ​នេះ  ​ដោយសារតែ ​ មិនអាច​រក​ចំណេញ​បាន តែមាន​អ្នកផ្សេង​   ដែល​ចិញ្ចឹម​ទៅ​កាក់កប   អា​ចរក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ប្រសើរ
ហេតុអ្វី​អ្នកខ្លះ​អាច​ចិញ្ចឹម​បាន​ផល   ឯ​អ្នក​ផ្សេងទៀត​ចិញ្ចឹម​មិនបាន​ផល​    ដូច​ការ​ប្រាថ្នា​ចង់បាន​?
ខាងក្រោម​អាចជា​ហេតុផល​មួយចំនួន​ដែល អ្នក​ចិញ្ចឹម​មិន​កប​ហើយ​លះបង់​ចោល​មុខរបរ​នេះ​វិញ
) មាន​ចំនួន​ក្រួច​តិច មិន​គ្រប់​ល្មម​អាចឱ្យ​លក់​រក​ចំណេញ​បាន
) មាន​ទុន​តិចពេក​និង​មិនមាន​លទ្ធភាព​អាច​ពង្រីក​បាន
) មិនបាន​ដើររក​ទីផ្សារ ចិញ្ចឹម​បាន​ហើយ​រំពឹង​រង់ចាំ​គេ​មក​ទិញ​ដល់​កន្លែង
) មិនមាន​ចំណី​ឱ្យ​ក្រួច​ស៊ី​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា
) មិនមាន​បច្ចេកទេស​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ បណ្ដាលឱ្យ​ក្រួច​ងាប់​ដោយ​ខ្វះ​ចំណី
) មិនមាន​ពេលវេលា​សមស្រប​ដើម្បី​មើលថែរក្សា​ក្រួច​ដែល​ខ្លួន​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ
) មិនបាន​ធ្វើ​អ្វីៗ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន
នៅមាន​កត្ដា​ច្រើន​ទៀត  ដែលនាំឱ្យ​ការចិញ្ចឹម​ក្រួច​ទទួល​បរាជ័យ  មិនអាច​ទាញយក​ចំណេញ​បាន ។​  វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យទទួល​បាន​ជោគជ័យ​ទៅបាន   នោះ​គឺ​អាស្រ័យ​ច្រើន​ទៅលើ​ទុន​ដែលយើង​មាន​និង​បំណង​ដើម្បី​ពង្រីក​មុខរប​នេះ
បើសិនជា​យើង  ​មិនបាន​រក​ទីផ្សារ​ឱ្យ​ល្អ​ទេនោះ  យើង​នឹង   ​ជួប​ការលំបាក​ច្រើន​ដើម្បី​លក់​វា​ចេញ ព្រោះ​  មិនមែន​មានតែ​ក្រួច​ដែល​យើង​ចិញ្ចឹម​នោះទេ មាន​ក្រួច​នាំ​ចូល​មកពី​ប្រទេសជិតខាង មាន​ក្រួច​ចិញ្ចឹម​នៅក្នុង​ស្រុក ឯ​តម្លៃ​នោះ​វិញ ទៀតសោត​ក៏​ជា​បញ្ហា​មួយ​ធំ​ផងដែរ​បើសិនជា   ​យើងមិន បាន  ​គិតគូរ​ទេនោះ យើង​មិនអាច​ប្រកួត​ជាមួយ​គេ​បានឡើយ
ខាងលើនេះ​ជាដើម​ចម​មួយចំនួន​ដែល​យើង​ត្រូវ​គិត​ឱ្យបាន​ច្បាស់​មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម  ព្រោះ​វា​ជា​បញ្ហា​ដែល​យើង​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឈម​ជាមួយ
មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម​ត្រូវ​គិតដល់​បញ្ហា​ទីផ្សារ​,   តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​,   អ្នក​ដែល​យើង​អាច​លក់​ឱ្យ ជា​ម៉ូយ​ដែល​អាច​ទទួលយក​ពី​យើង​បាន​, ចំនួន​ក្រួច​ចិញ្ចឹម​អាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​ទៀងទាត់​ដែរឬទេ ?
តើ​ការចំណាយ​លើ​ចំណី​យើង​មាន​ធនធាន​ល្មម​អាច​ទប់ទល់​បានដែរ​ឬទេ ?   តើ​យើង​នឹង​ភ្ញាស់​កូន​ក្រួច​ដោយ​ខ្លួនឯង ?       បើសិនជា​ដូច្នេះ​យើង​ចាំបាច់​ត្រូវមាន​ទូ​ភ្ញាស់   ដែល​អាច​ភ្ញាស់​ពង​ក្រួច​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ
ឱ្យ​សេចក្ដីត្រូវការ​របស់​អ្នកទិញ (ទូ​ភ្ញាស់​មាន​ពីរ​យ៉ាង​, ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត និង​ទូ​ភ្ញាស់​ដោយ​ភ្លើង​អគ្គិសនី​អាច​ប្រើការ​បាន​ដូចគ្នា
បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ   គឺ​ទីផ្សារ   ត្រូវ​ដើរ​ទាក់ទង​សួរ​ពី​អ្នក​ដែល​ត្រូវ​ការ    ទិញ​ក្រួច​យក ទៅលក់​និង​តម្លៃ​ដែល​គេ​អាច​ទិញ​ពី​យើង រួមទាំង​ការតម្រូវ​នានា​ដែល​គេ​ចង់បាន បន្ទាប់ពី​ទីផ្សារ​រកបាន​ហើយ យើងបានដឹង​ពី​តម្លៃ​ដែល​យើង​អាច​លក់​ឱ្យគេ​បាន​ហើយ អ្វីដែល​យើង​ត្រូវ​ធ្វើ     ជា​បន្ទាប់ គឺ​គណនា​លើ​ការចិញ្ចឹម​និង​ការចំណាយ និង​រកមើល​ពី​ចំណេញ​ដែល​យើង​នឹង​ទទួលបាន    ដើមទុន​សម្រាប់​ចំណាយ​ជាបឋម       និង​លុយ​ខ្លះទៀត​សម្រាប់​ចំណាយ​ទៅលើ​ចំណី​របស់​វា  និង​ការថែទាំ​​សូមកុំ​បារម្ភ​ពី​ជម្ងឺ ក្រួច​មិនមាន​ជម្ងឺ​ដូច​មាន់​ទា​ទេ ។​  ទីកន្លែង​ចិញ្ចឹមក្រួច​ត្រូវការ  ​ទីក ន្លែងតូច   យើង​មិនចាំបាច់​ត្រូវមាន​ទី​ធំ​ដូចជា​មាន់​ទា​ឡើយ     ទី​ទំហំ​ចំនួន​មួយ​ម៉ែត្រក្រឡា​អាចឱ្យ​យើង​ដាក់​ក្រួច​បាន​ចំនួន  ១០០​ក្បាល    ដូច្នេះ   យើង​ត្រូវ​ជ្រើសរើស​ទីកន្លែង​ណាមួយ​ដែលសម ស្របបំផុត នៅក្នុង​បរិវេណ​ដី​របស់​យើង
ទីទួល ទី​ស្រឡះ មាន​ខ្យល់​ចេញចូល​បានល្អ មាន​ពន្លឺ​ថ្ងៃ​ចូលដល់​និង​មាន​ប្រភព​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វា ទំហំ​ដី​ដែល​យើង​ត្រូវការ ទាក់ទង​ច្រើន​ទៅ​និង​ចំនួន​ក្រួច​ដែល​យើង​ត្រៀម​ចិញ្ចឹម បើ​យើង​មានបំណង​ធ្វើជា​កន្លែង​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ធំ     យើង​ចាំបាច់​ត្រូវមាន​ទី​កន្លែង​មួយ​ធំ​គួរសម និង​នៅ​ដាច់​ឆ្ងាយ​ពី​គេ
បើសិនជា​យើង​ត្រៀម​ចិញ្ចឹម​  ដើម្បី​ផ្គត់ផ្គង់​សាច់​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​និង​លក់​ចែកចាយ​ឱ្យ​អ្នក​ក្បែរ​ខាងក្នុង​ភូមិ​ទេនោះ យើង​មិនចាំបាច់​ត្រូវមាន​ទី​ធ​ម​ពេក​នោះឡើយ​​ត្រឹមតែ   បី​ម៉ែត្រ​គុណ​និង​ប្រាំ​ម៉ែត្រ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ក្រួច​បាន​ជាង ១០០០​ក្បាល​ដែរ
រោង​សម្រាប់​ចិញ្ចឹម​ក្រួច
រោង​សម្រាប់​ចិញ្ចឹម​ក្រួច អាច​សង់​ឡើង​ដោយ​វិធី​ណាមួយ​ក៏បាន  យើង​អាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់​ឬ​អាច​ធ្វើជា​កម្រាល​ក្រាល​ដោយ​សំណាញ់​ភ្នែកក្រួច ទៅតាម​លទ្ធភាព​ដែល​យើង​មាន
ដំបូល​គួរ​ប្រក់​ស្លឹក​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅ បើ​ប្រើ​ស័ង្កសី​សម្រាប់​ប្រក់ គួរតែ ធ្វើ​ដំបូល​នោះ​ឱ្យ​ខ្ពស់​បន្ដិច ដើម្បី​កាត់បន្ថយ​​កំដៅ​នៅ​ខែប្រាំង
បើ​យើង​សម្រេច​ចិ​ត្ដ    ​យក​ការចិញ្ចឹម​នៅលើ​ដី       ផ្ទៃដី​ក្នុង​រោង​ទាំងមូល​ត្រូវ​រៀបចំ​ធ្វើឱ្យ​បាន​ស្អាត បន្ទាប់មក​ត្រូវ​បាច​កំបោរ​ស     ដើម្បី​សម្លាប់​មេរោគ     បន្ទាប់ពីនោះ     យើង​ត្រូវដាក់​អង្កាម​ឬ​អាចម៍​​រណា ក្រាល​លើដី បើ​គ្មាន​វត្ថុ​ទាំងពីរ​នេះ​ទេ យើង​អាច​ប្រើ​ចំបើង​កាត់​ខ្លីៗ​ដាក់​ក្រាល​ក៏បាន  កម្រាល​នេះ​ធ្វើ​ដើម្បី​កាត់បន្ថយ​     សំណើម​ពី​លាមក​របស់​វា   និង​ដើម្បី​កាត់បន្ថយ    ការសំអាត​ទ្រុង​របស់​វា​,   ដោយ​យើង​គ្រាន់​តែ​កើប​ប្រមូលយក​កម្រាល​នោះ​ចេញ រួច​ដាក់  ​កម្រាល​ថ្មី​ជា​ជំនួស​វិញ​ជាការ​ស្រេច
ជញ្ជាំង​របស់​ទ្រុង យើង​អាចធ្វើ​ពី​សំណាញ់​យ៉ាំង​កាវ    សំណាញ់​ភ្នែកក្រួច​ក៏បាន​បើ​មានលទ្ធភាព តែបើ​មិន​​មានលទ្ធភាព​ទេ យើង​អាច​ត្បោ​ញ​ជា​ព្រួល​ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏បាន         ឮ​នៅក្នុង​ទ្រុង​នេះ យើង​ចាំបាច់​ត្រូវ​សំអាត​វា​ឱ្យ​ស្អាត​ជានិច្ច មិនត្រូវ​ឱ្យ​សត្វ​ឆ្កែ​ឆ្មា​កណ្ដុរ​ចូល​បានឡើយ ព្រោះ​សត្វ​ទាំងនេះ​វា​អាចជា​អ្នកចម្លង​មេរោគ​ទៅ​សត្វ​ក្រួច​បាន
ទ្រុង​មួយចំនួន​ផ្សេង​ត្រូវ​ធ្វើជា​ចាំបាច់​ដើម្បី​ដាក់​កូន​ក្រួច​ដែល​នៅ​តូច​ឬ​ទើប​ភ្ញាស់    រូបរាង​របស់​ទ្រុង​មិន​សំខាន់​ទេ   តែ​ត្រូវធ្វើ​គម្រប​ដើម្បី​បើក​បិទ​ពី​ខាងលើ   គម្រប​ទ្រុង​នេះ​ត្រូវធ្វើ​ប្រហោង​ដើម្បី​យើង​អាចដាក់​ចង្កៀង​ដើម្បីកំដៅ​កូន​ក្រួច​នៅពេល​វា​នៅ​តូច​ដើម្បី​ផ្ដល់​កំដៅ​ឱ្យ​វា   មួយវិញទៀត​នោះ    ចង្កៀង​នេះ     អាចជួយ​បណ្ដេញ​មូស   និង​  សត្វល្អិត​នានា​កុំ​ឱ្យមក​ទិច​ឬ​ខាំ​កូន​ក្រួច​នោះ​ផងដែរ
- ក្រួច​ជាស​ត្វ​ដែល​ឈ្នះ​ជម្ងឺ   យើង​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ឱ្យ​វា​ទេ     តែ​ត្រូវមាន​ការថែទាំ​ដិតដល់
- ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ  បើ​ពុំ​នោះទេ   កូន​ដែល​ញាស់​មកវា​ទន់​ជើង នេះ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់
ចំណី​និង​ទឹក​សម្រាប់​ក្រួច
យើង​អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ ឬ​ចំណី​មាន់​ធំ​ធម្មតា​ដើម្បី​ផ្ដល់ឱ្យ​ក្រួច   ដោយ​ប្រើ​គ្រឿង​ដាក់​ចំណី​​កូន​មាន់​សម្រាប់​ដាក់​ចំណី​ឱ្យ​វា​ស៊ី ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក​វិញ​នោះ   យើង​អាច​ប្រើ​ប្រដាប់​ដាក់ទឹក​ឱ្យ​កូន    មាន់​ឱ្យ​វា​ផឹក​បាន    តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ    និង​ដាក់​បន្ថែម​ទឹក​ថ្មី​ឱ្យ​វា​ឱ្យបាន   ​គ្រប់គ្រាន់​ជាប់​ជាប្រចាំ នៅក្នុង​ទឹក​ដែល​ដាក់ឱ្យ​វា​ផឹក​នោះ ត្រូវ​ប្រើ​ទឹកស្អាត​ជានិច្ច   ជា​ទឹក​ដែល​បាន​សំអាត​ហើយ មិនត្រូវ​យក​ទឹក​កខ្វក់​ដែលមាន​ប្រភព​មិ​ច្បាស់លាស់​ឡើយ បើ​ប្រើ​ទឹក​អណ្ដូង​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ​ឱ្យបាន​មួយ  ​ចំហរ​វា​មិនបាច់​គ្រប​ឱ្យបាន   ​មួយថ្ងៃ​ជាមុនសិន មុន​យក​វា​ទៅឱ្យ​ក្រួច​ផឹក
យើង​អាច​លាយ​កន្ទក់​ម៉ត់​លេខ​មួយ ឬ​ប្រើ​ពោតក្រហម​ដើម្បី​លាយ​បន្ថែម​ជាមួយ​ចំណី​មាន់​ទិញ​មក​ស្រាប់​នោះ ក្នុង​អត្រា​ដប់​ប្រាំ​ភាគរយ
កន្ទក់​ជួយ​បង្កើន​សាច់​ឱ្យ​វា​ឆាប់​ធាត់​, ពោត​ជួយ​បង្កើន​ការលូតលាស់ លាយ​ក្នុង​អត្រា​ដប់​ភាគរយ
ក្នុង​មួយថ្ងៃ​ត្រូវដាក់​ចំណី​ឱ្យ​វា​ស៊ី​ចំនួន​បី​ដង ពេល​នៅ​តូច និង​បន្ថយ​មក​នៅត្រឹម​ពីរដង​ពេល​វា​អាយុ​បាន​​ចំនួន ២០​ថ្ងៃ
- ក្រួច​មួយ​ក្បាល​អាយុ​ប្រាំ​សប្ដាហ៍​ស៊ី​ចំណី​អស់​ប្រមាណ​ជា ៥០០​ក្រាម
- ក្រួច​អាយុ​៦​ខែ ស៊ី​ចំណី​ប្រហែលជា ៣០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ
- ដើម្បីឱ្យ​ក្រួច​ពង​បាន​ចំនួន​១២ ពង យើង​ត្រូវ​ផ្ដល់​ចំណី​ឱ្យ​វា​ចំនួន ៤០០​ក្រាម
- ក្រួច​ញី​មាន​អាយុ ៦​សប្ដាហ៍​មាន​ទម្ងន់​ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯ​ក្រួច​ឈ្មោល​វិញ​មាន​ទម្ងន់​តែ ១២៥ ទៅ ១៥០​ក្រាម​តែប៉ុណ្ណោះ
បើ​ធ្វើ​ចំណី​ឱ្យ​ក្រួច​ដោយ​ខ្លួនឯង យើង​ត្រូវ​ផ្សំ​ដោយ​រូបមន្ដ​ន
ពី​ពេល​វា​ញាស់​រហូតដល់​២១​ថ្ងៃ ៖​
ពោតក្រហម​ ២៧
សណ្ដែកសៀង​ ជំនួស​ដោយ​ម្សៅដំឡូង​ប​ត្រាវ ថោក​ជាង
កន្ទក់​ធុន​ល្អ​
ពោត​សាឡី​ ១៥ ជំនួស​ដោយ​ចុងអង្ករ​ទាំងស្រុង​បាន
ម្សៅ​ត្រី​ស្ងួត​ ១០​
ព្រី​ម៉ិច​ .
ម្សៅ​សំបក​ងាវ​ -
លាយ​ចំណី​មាន់កូន​ ២៧.
ចាប់ពី​អាយុ​៤​ទៅ​៦​សប្ដាហ៍ ៖​
ពោតក្រហម​ ៣១
សណ្ដែកសៀង​ -
កន្ទក់​ធុន​ល្អ​
ពោត​សាឡី​ ១៤ ជំនួស​ដោយ​ចុងអង្ករ​បាន
ម្សៅ​ត្រី​ស្ងួត​ ១០​
ព្រី​ម៉ិច​ .
ម្សៅ​សំបក​ងាវ​ ៥​
លាយ​ចំណី​មាន់​ធំ​ ២៧.
ពេល​ក្រួច​ចាប់ផ្ដើម​ផ្ដល់​ផល
ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​ចំនួន   ៧​សប្ដាហ៍   (៤៩​ថ្ងៃ​)     វា​អា​ចពង​បាន​រហូត ​២៨០ ក្នុង​មួយ​រដូវ​កាល​នៃ​អាយុ​របស់​វា         នៅពេល​វា​មាន​អាយុ   ​ ៨​សប្ដាហ៍​ចំនួន​ពង​រប​ស់វា​នៅ​រក្សា​ត្រឹម​កម្រិត​​ហាសិប​ភាគរយ     ​និង​បន្ដ​បែបនេះ​រហូត​ទៅ     ដើម្បី​បង្កាត់​ពង​នោះ​ឱ្យ​អាច​ភ្ញាស់​បាន យើង​ចាំបាច់​ត្រូវ​មាន​ក្រួច​ឈ្មោល មាន​អាយុ​ពី ៦០ ទៅ ៧០​ថ្ងៃ  ដាក់​លាយ​ដោយឡែក​ជាមួយ​ក្រួច​ញី​ដែល​បាន​រើស​សម្រាំង​ទុក​សម្រាប់​បង្កាត់​ពូជ និ​ដាក់ពួកវា​ឱ្យនៅ​ដាច់     ដោយឡែក​ពី​គេ   ក្នុង​ក្រួច​ឈ្មោល​មួយ​ក្បាល​យើង​ដាក់​មេ​ក្រួច​ញី​ចំនួន​ប្រាំ​ក្បាល​លាយ​ជាមួយ ក្នុង​អត្រា  មួយ​ទៅ​ប្រាំ ពង​ក្រួច​ត្រូវការ​ពេល​ចំនួន​១៨​ថ្ងៃ​ដើម្បីឱ្យ​វា​ញាស់ ក្នុង​មេ​ក្រួច​ចំនួន ៥០០​ក្បាល យើង​អាច​ផលិត​កូន​ក្រួច​បាន​ចំនួន ១៥០០ក្បាល​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ក្នុង​ចំនួន​មេ​ប្រាំ​រយ​ក្បាល​នេះ     យើង​អាច​បានកូន​ក្រួច​សរុប​ចំនួន ប្រាំមួយ​ពាន់​កូន​ក្នុង​មួយខែ      ពងដែល​យើង​រើស​យកមក​ភ្ញាស់​គឺជា​ពង​ដែលមាន​ទំហំ​ធំជាងគេ តែ​ពងមាន​ទំហំ​ធម្មតា​ក៏​យើង​ដាក់ឱ្យ​ភ្ញាស់​ដែរ តែ​ដាក់​ដោយឡែក ដោយ​ការធ្វើ​បែបនេះ យើង​នឹង​បានកូន​ក្រួច​​ដែលមាន​ពូជ​ធំ​ល្អ​ជាង​ធម្មតា ។​
- ក្រួច​កាលណា​យើង​     ដាក់​វា​លាយ​គ្នា​មាន​ឈ្មោល​មាន​ញី     វា​ច្រើន​ចឹកគ្នា​ឱ្យ​ខ្វាក់ភ្នែក​យើង​នឹង​បានឃើញ​ក្រួច​ងាប់​ជារឿយៗ នោះ​គឺ​បណ្ដាលមកពី​វា​ចឹក​ភ្នែក​គ្នា​នោះឯង
- ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​៧​សប្ដាហ៍ និង​បន្ដ​ផ្ដល់​ពង​រហូតដល់​ចំនួន ២២​សប្ដាហ៍​(១៥៤ ថ្ងៃ​)
- ពង​របស់​ក្រួច​មាន​ទម្ងន់​ប្រមាណ ទៅ ១០​ក្រាម​តែប៉ុណ្ណោះ
- នៅពេល​កូន​ក្រួច​មាន​អាយុ មួយខែ ក្រួច​ឈ្មោល​និង​ក្រួច​ញី​ត្រូវតែ​បំបែកចេញ​ពីគ្នា
- ក្រួច​ញី​ត្រូវការ​ពន្លឺ​ចំនួន ១៦​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បីឱ្យ​វា​បន្ដ​ពង​បានល្អ
- ក្រួច​វា​ច្រើនតែ​ពង​នៅពេល​រសៀល​និង​ល្ងាច
- យើង​អាច​ប្រមូល​ពង​បាន​ចំនួន​ពីរដងក្នុង​មួយថ្ងៃ
- ក្រួច​ឈ្មោល មាន​ពណ៌​ត្នោត និង​ស លាយ​គ្នា​នៅត្រង់​ទ្រូង​របស់​វា​, ឯ​ក្រួច​ញី​វិញ មានតែ​ពណ៌​ត្នោត​និង​មាន​អុច​ខ្មៅៗ​លាយ​ជាមួយ
- កូន​ក្រួច​ដែល​ទើប​ញាស់​មក​ត្រូវការ​កំដៅ​ជាប់​ជាប្រចាំ និង​មិន​អាចឱ្យ​វា​ត្រូវ​ខ្យល់​ត្រជាក់​បានឡើយ
- កូន​ក្រួច​ទើប​ញាស់​មាន​ទម្ងន់​ត្រឹមតែ ទៅ ១០ ក្រាម​តែប៉ុណ្ណោះ ។​
ទីផ្សា​ក្នុងប្រទេស​កម្ពុជា៖
- ពង​ក្រួច​មួយ​អា​លក់បាន​ត្រឹម ១០០ ទៅ ២០០ រៀល​
- ក្រួច​សាច់ ធ្វើ​ស្អាត​រួចហើយ អាច​លក់បាន​តម្លៃ ២៣០០ ទៅ ២៥០០ រៀល តម្លៃ​ប្រកួត​ក្នុង​ទីផ្សារ គឺ ២២០០ រៀល
- កូន​ក្រួច​អាយុ​១៥​ថ្ងៃ អាច​លក់​បាត​ម្លៃ ១៣០០ ទៅ ១៥០០   រៀល​ក្នុង​មួយ​ក្បាល​សម្រាប់​អ្នកទិញ​ទៅ​ចិញ្ចឹម
- មេ​ក្រួច​ហៀ​ប​ពង​អាយុ ៧​សប្ដាហ៍​អាច​លក់បាន​តម្លៃ ២៥០០ ទៅ     ៣០០០​រៀល​ក្នុង​មួយ​ក្បាល
- តម្លៃ ដែល​ថោក​ជាងគេ អាចធ្វើឱ្យ​យើង​ដណ្ដើម​ទីផ្សារ​បាន   តែបើ​តម្លៃ​យើង​ថ្លៃ​ជាងគេ   ឬ​ស្មើ​គេ​យើង​នឹង​ជួប​ការលំបាក​ក្នុង​ការលក់​ចេញ​មិន​ខាន    ត្រង់នេះ​ត្រូវ​រក​វិធី​លៃ​ធ្វើយ៉ាងណា​ឱ្យចំ​ណាយ​​របស់​យើង​សម្រាប់​ចំណី​អស់​តិច នោះ​ទើប​យើង​អាច​រក​ចំណ​ញ​បាន និង​អាច​លក់​ចេញ ​តម្លៃថោក​ជាងគេ
- យើង​ចាំបាច់​ត្រូវ​រក​ទិញ ប្រដាប់​សម្រាប់​បោចរោម​ក្រួច   បើ​យើង​ពង្រីក​មុខរបរ​នេះ​ឱ្យ​ធំដុំ  តែបើ​វា​មាន​ចំនួន​តិច​ទេ យើង​អាច​បោច​ដោយ​ដៃ​ក៏បាន តែ​ត្រូវ​ប្រើពេល​វេលា​ច្រើន
- ម៉ាស៊ីន​បោច​អាចទាក់ទង​រក​ទិញ​បាន​ពី​ប្រទេស​វៀតណាម
ពេល​ផ្ដើម​ចិញ្ចឹម​ដំបូង  គួរ​ចាប់ផ្ដើម​ចំនួន​ត្រឹម  ១០០  ទៅ  ២៥០​ក្បាល​បាន​ហើយ​,   បន្ទាប់មក​បន្ដ​ពង្រីក​វា​ម្ដង​បន្ដិចៗ រហូត​យើង​មាន​ពិសោធន៍​ខ្លះ​ពី​វា​សិន មិនគួរ​ចាប់ផ្ដើម​ចិញ្ចឹម​ច្រើន​ភ្លាម​ទេ ។​
ប្រភព​ដែល​យើង​អាចទាក់ទង​ទិញ​ពូជ​ក្រួច​មក​ចិញ្ចឹម​បាន​មាន
) ឈ្មោះ រតនា ទូរស័ព្ទលេខ ៖​ ០១២ ៦៦៤៥៨៥ ភ្នំពេញ​ថ្មី
) ឈ្មោះ វាសនា ទូរស័ព្ទ​លេខ ៖​ ០១៦ ២៣៣៣៧៥ ភ្នំពេញ​ថ្មី
- មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
) ឈ្មោះ ពេជ្រ​សុភ​ក្ដិ ទូរស័ព្ទ​លេខ ៖​ ០៨៩ ៩៧៧០៨៨ កំពង់ឆ្នាំង
- ប្រើ​ទូ​ភ្ញាស់​ពង​ក្រួច
- មាន​លក់​ពង​ក្រួច​, កូន​ក្រួច​, ក្រួច​សាច់
- ទូ​ភ្ញាស់​ខ្សែភ្លើង​ ២០០ ដុល្លារ
- ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាត​ ១២០ ដុល្លារ
ខាងក្រោម​នេះ​ជា តារាង​បង្ហាញ​ពី​ការវិវត្ដន៍​របស់​ក្រួច
. ក្រួច​សាច់​ត្រូវការ​ពេលវេលា​ចិញ្ចឹម​ចំនួន​២៨-៣០​ថ្ងៃ
. ក្រួច​ចិញ្ចឹម​យក​ពង​ត្រូវការ​ពេល​ចំនួន​៤១-៤៧​ថ្ងៃ
. ពង​ក្រួច​និង​ញាស់​នៅ​១៦-១៨​ថ្ងៃ​បន្ទាប់ពី​ដាក់​វា​ភ្ញាស់
. ក្រួច​ញី​ដែល​ទុក​សម្រាប់​ឱ្យ​វា​ពង មិនត្រូវ​ដាក់​ឈ្មោល​លាយ​ជាមួយ
. ក្រួច​ទុក​បង្កាត់​ពូជ​ត្រូវ​រើស​ទុក​ដោយឡែក ដាក់​ញី​៧០ ឈ្មោល​៣០
ចំណាំ៖ ដាក់​ឈ្មោល​ច្រើនពេក យើង​នឹង​បានឃើញ​ក្រួច​ញី​ជ្រុះ​រោម​ខ្នង​អស់ ដោយសារ​ឈ្មោល​ដណ្ដើម​គ្នា​ជាន់​មេ​ញី​ដែល​តិចពេក​មិន​គ្រប់​ចំនួន ដាក់​ឈ្មោល​តិចពេក មេ​ញី​ឈ្លោះ​ដណ្ដើម​ឈ្មោល ដែលនាំឱ្យ​វា​ចឹក​គ្នា​សម្លាប់ ជាពិសេស​គឺ​ភ្នែក មេ​ក្រួច​ញី នឹងមិន​ឈ្លោះ ឬ​ចឹក​គ្នា​ទេ បើ​គ្មាន​ក្រួច​ឈ្មោល​នៅ​លាយឡំ​ជាមួយ​វា
. ពង​ក្រួច​ទុក​ធ្វើ​ពូជ ត្រូវ​រើសយក​ពង​ដែល​ធំ​ល្អ
. កូន​ក្រួច​ដែល​ភ្ញាស់​រួច​ត្រូវការ​កំដៅ​ជាប់​ជានិច្ច មិនអាច​ខាន​បាន
. ក្រួច​សាច់​អាច​លក់​ឱ្យគេ​ក្នុង​ទីផ្សារ​បាន​តម្លៃ ២០០០ ទៅ ២៣០០
. ក្រួច​មួយ​ក្បាល​ស៊ី​ចំណី​អស់​ចំនួន ៣៥ ទៅ ៥០ ក្រាម​ក្នុង​១​ថ្ងៃ
១០. ដើម្បី​មាន​ក្រួច​លក់​ឱ្យគេ​រាល់ថ្ងៃ យើង​ត្រូវ​គណនា​ចំនួន​ក្រួច ​ដែល​យើង​ចិញ្ចឹម​យកសា​ច់លក់​នោះ ទៅតាម​ចំនួន​ដែល​ត្រូវ​លក់​ចេញ​រាល់ថ្ងៃ ។    ឧទាហរណ៍​ថា បើ​យើង​ចង់​លក់​ក្រួច​ឱ្យគេក្នុង​មួយ​​ថ្ងៃ​ចំនួន ១០០​ក្បាល ចូរ​គណនា​ដូចខាងក្រោម
ក្រួច​ត្រូវការ​ពេល​ចិញ្ចឹម​ចំនួន​៣០​ថ្ងៃ​
យើង​ត្រូវ​ភ្ញាស់​កូន​ក្រួច​ឱ្យបាន​ចំនួន ១២៥ ក្បាល​ក្នុង​មួយថ្ងៃ​១០០​ក្បាល​ទុក​សម្រាប់​ចិញ្ចឹម​យកសា​ច់លក់ កូន​ក្រួច​សល់​ពី​នោះ​(២៥​ក្បាល​) ត្រូវ​ចិញ្ចឹម​បន្ដដើម្បី​ធ្វើ​មេ​បង្កាត់​ពូជ
១១ចំនួន​ក្រួច​ចិញ្ចឹម    អាស្រ័យទៅលើ​ចំនួន​លុយ    ដែល​យើង​មាន​អាច​ទិញ​ចំណី​ឱ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់​, សម្រាប់​ចំនួន​ក្រួច​ដែល​ចិញ្ចឹម​ដោយ​បូក​រួមទាំង​ក្រួច​មេ​ឱ្យ​ពង​ក្រួច​សាច់​ទុក​លក់​ឱ្យគេ និង​កូន​ក្រួច​​ដែល​កំពុង​ចិញ្ចឹម​បន្ដ​បណ្ដាក់​គ្នា   យើង​អាច​រកចំណូលបាន​ចំនួន ១០០​ក្រួច     បោះ​ឱ្យគេ​បានមួយ​ក្បាល​២៣០០​រៀល គុណ ១០០   ស្មើ ២៣០០០០​រៀល (៥៧ ដុល្លារ​)   មិន​​ទាន់​ផាត់​ថ្លៃ​ចំណាយ​ទៅលើ​ចំណី​នៅឡើយ
១២. ចំណាយ​ទៅលើ​ចំណី​ក្នុង​១០០​ក្បាល    ក្រួច​១០០​ក្បាល    ចិញ្ចឹម​រហូតដល់​ថ្ងៃ​លក់  ចំណី​វា​អស់ ៥០​គីឡូ ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ចំណី និង​រក្សាបាន​ប្រាក់ចំណេញ យើង​ត្រូវ​លាយ​ចំណី​ខ្លួនឯង តាម​រូបមន្ដ​នៅ​ខាងលើ      ចំណី​ផលិត​ដោយ​ខ្លួនឯង   ចំណាយ​ត្រឹម​ប្រហែលជា  ១០០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​ក្រៅពីនេះ យើង​អាច​លាយ​ជាមួយ​ចំណី​ស្រាប់ៗ ក្នុង​អត្រា​មួយ ដែល​យើង​អាច​ទទួលយកបាន

No comments:

Post a Comment