Saturday, November 24, 2012

កន្ធុំ​ថេត​រុក្ខជាតិដ៏​មាន​ប្រយោជ​ន៍​



កសិកម្ម



រុក្ខជាតិកន្ធំថេត


កន្ធុំ​ថេត ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Leucaena Glaucr ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា លី​ដ​ទ្រី (Lead tree)
នៅ​ប្រទេស​កម្ពុជា​យើង '' កន្ធុំ​ថេត ''  ត្រូវបាន​គេ​ហៅ​ដោយ​ឈ្មោះ​ជា​ច្រើន​ដូចជា សំបួរ​កន្ទុំ​ទេស​, កន្ធុំ​ថេត ជាដើម
រុក្ខជាតិ​នេះ​     មាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ដោយ​ការដាំ     ត្រូវ​បាន​ដុះ​ដោយ​ប្រការ​ណាមួយ
ខ្មែរ​យើង​      និយម​ដាំ​វា​ធ្វើ​នៅរ​បងរស់     ដាំ​លាយ​ជាមួយ​ដំណាំ​ផ្សេងៗ    ឯ​ការប្រើ​ការ​វិញ​នោះ​គឺ​ភាគច្រើន​និយម​នាំ​គ្នា​បេះ​យក​ត្រួយខ្ចីៗ  ​មក​ធ្វើជា​ល្បោយ​នំ​បញ្ចុក     និង​ជួនកាល​យក​ធ្វើ​ជា​អន្លក់​ក៏មាន
ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​មាន​ការ​លូតលាស់់​យ៉ាង​ឆាប់រហ័ស​ដើម​និង​មែក​របស់​វា​អាច​យកមក​ធ្វើ​ជា​អុស​ដុត​សម្រាប់​ចំអិន​អាហារ    សំបក​របស់​វា​គេ​យក​ធ្វើ​ជា​លក្ខ​ពណ៌​លឿង   ឯ​ផ្លែ​ខ្ចីៗ​របស់​វា
កូនក្មេង​ចូលចិត្ត​បេះ​យក​មក​ប្រឡេះ​គ្រាប់​បរិភោគ​លេង   ចំណែក​ស្លឹក​របស់​វា​វិញ   គឺជា​ចំណី​សត្វ​យ៉ាង​ល្អ​បំផុត  ពីព្រោះ​វា​សម្បូរណ៌​ដោយ​ប្រូតេអ៊ីន​យ៉ាងច្រើន
វា​អាច​ដុះ​លូតលាស់​រហូត​ដល់​កំពស់ ៨​ម៉ែត្រ តែ​ជួនកាល​មាន​កំពស់​ទាប​ជាង​នេះ​បើសិន​វា​ស្ថិត​នៅ​កន្លែង​មាន​អាកាសធាតុក្តៅ​ខ្លាំង
ការប្រើប្រាស់ៈ
កន្ធុំ​ថេ​ត​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ចំពោះ​ផ្នែក​សិកម្ម      ពីព្រោះ​វា​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​អាច​ជួយ​រក្សា​ដី​ឲ្យមាន​លំនឹង​មិន​បាត់បង់​ជីជាតិ      ​បើសិន​វា​ត្រូវ​បាន​ដាំ​នៅលើ​ដី​ដែល​ទុក​ទំនេរ​ចោល
ស្លឹក​របស់​វា បើ​ត្រូវបាន​បេះ និង​បូត​ដាក់​សំដិល​ក្នុង​ម្លប់​ចំនួន ២​ថ្ងៃ អាច​យក​មក​លាយ​ឲ្យ​សត្វ​គ្រប់​ប្រភេទ​ស៊ីបាន ដោយ​លាយ​ក្នុង​អត្រា ២០ ទៅ  ៣០   ភាគរយ​នៃ​ចំនួន​ចំណី​សរុប    យើង​មិន​អាច​យក​ស្លឹក​កន្ធុំ​ថេត​         មក​អោយ​សត្វ​ស៊ីពេល​នៅ​ស្រស់ៗ​បានឡើយ   គឺ​ចាំបាច់​ត្រូវ​ហាល​ក្នុង​ម្លប់​ជាមុនសិន បើ​មិន​ដូច្នេះ​ទេ   ​ត្រូវ​យក​វា​មក​ត្រាំ​លាយ​ជាមួយ​ទឹក​ស្ករ​កាក​អំពៅ​  ទុកចោល​មួយ​យប់​សិន​មុន​នឹង​ឲ្យ​ស​ត្វវា    ​ស៊ី យើង​អាច​ផ្តល់​ស្លឹក​នេះ​ឲ្យ​មាន់ ទា ជ្រូក ពពែ ត្រី ទន្សាយ​ស៊ី  អាច​ជំនួស​ពោត​ឬ សណ្តែក បាន​មួយរយ​ភាគ​ដែរ ចំណែក​ស្លឹក​តូចៗ​របស់​វា​ដែល​ជ្រុះ​ក្រោម​ដើម យើង​អាច​បោស​ប្រមូល​កើប​យកមក​ដាក់​ក្នុង​រណ្តៅ​ដាំ​ដំណាំ     យក​មក​លាយ​ជាមួយ​ដី​សម្រាប់​ដាក់​បណ្តុះ​គ្រាប់​ដំណាំ​ផ្សេង ឬ​អាច​យកមក​ដាក់​គ្រប​លើ​គល់​ដំណាំ​ក៏បាន
នៅ​ប្រទេស​ឥណ្ឌា​គេ​បាន​ផលិត​ម៉ាស៊ីន​ម្យ៉ាង អាច​ដំណើរការ​ដោយ​ដុត​អុស​យក​ចំហេះ​មក​ផ្តល់ឲ្យ​ម៉ាស៊ីនជា​ជំនួស​ប្រេង ដោយ​ប្រើប្រាស់​ដើម និង​មែ​ក​កន្ធុំ​ថេត​សម្រាប់​វត្ថុធាតុដើម
ដី​នៅក្នុង​ចំការ ដែល​ពុំសូវល្អ​គួរ​ដាំ​ដើម​កន្ធុំ​ថេត​នេះ​ចោល ​ដើម្បី​ឲ្យ​វា​ជួយ​បង្កើន​ជីជាតិ​ឲ្យ​ដី​ត្រឡប់​មក​វិញ ប្រសើរ​ជាង​ដាំ​ដំណាំ​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍
វិធី​មួយ​នៃ​ការប្រើប្រាស់​កន្ធុំ​ថេត គឺ​ត្រូវ​ដាំ​វា​ជា​ជួរៗ   តែ​ត្រូវ​កាត់​តម្រឹម​វា​នៅ​ពេល​វា​មានកំ​ពស់​បាន ១​ម៉ែត្រ​កន្លះ    ដោយ​ចងខ្សែ​ពី​ចុង​ជួរ​ម្ខាង​មក​ចុង​ជួរ​ម្ខាង​ទៀត          ដើម្បី​ងាយស្រួល​កាត់​តម្រឹម​វា
នៅពេលដែល​មាន​ត្រួយ​ថ្មី​លា​ស់មក​យើង​អាច​កាត់​ត្រួយ​នោះ​យកមក​ធ្វើ​ជា​ដំណាំ​សត្វ​បាន យើង​អាច​ប្រមូល​ត្រួយ​នេះ​បាន​២ ទៅ ៣​ដង​ក្នុង ១​សបា្តហ៍ បើសិនជា​យើង​មាន​ដាំ​ច្រើន
សម្រាប់​នៅ​ទីកន្លែង​ដែល​គ្មាន​អុស​ដុត​យើង​អាច​ដាំ​កន្ធុំ​ថេត អង្គារ​ដី អង្កាញ់​ឲ្យបាន​ច្រើន​ពី​ព្រោះ​វាសឹង​ជា​ដំណាំ​ដែល​ដុះ​លូតលាស់​លឿន​អាច​ឲ្យ​យើង​យកមកប្រើ​ការ​ធ្វើ​អុស​ដុត​បាន
ទោះបី​កន្ធុំ​ថេត​ជា​រុក្ខជាតិ​មួយ​យ៉ាង​សាមញ្ញ​ក៏ពិតមែន តែ​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កសិករ​ដែល​មាន​ចិញ្ចឹមសត្វ
នៅ​ប្រទេស​ខ្លះ​គេ​បាន​ដាំ​កន្ធុំ​ថេត​នៅ​ក្នុង​ចំការ​ធំៗ ដើម្បី​យក​ស្លឹក​វា​ធ្វើចំណី​សត្វ និង​យក​ដើម​វា​ធ្វើ​ថាមពល​ផ្គត់ផ្គង់​ឲ្យ​ម៉ាស៊ីនភ្លើង
ចំពោះ​តំបន់​ណា​ដែល​គ្មាន​អុស​ព្រៃ គេ​បាន​ដាំ​កន្ធុំ​ថេត​នៅលើ​ដី​ទំនេរ​គ្រប់​ទីកន្លែង ក្រោយ​មក​វា​បាន​ក្លាយជា​ព្រៃ​អុស ជំនួស​ឲ្យ​ការលំបាក​គ្មាន​អុស​ដុត កាត់បន្ថយ​បាន​ពេលវេលា​ដើររក​អុស កាត់បន្ថយ​បាន​ការបំផ្លាញ​ព្រៃ និង​ជួយ​ធ្វើឲ្យ​ដី​រក្សាបាន​នូវ​លំនឹង​របស់​វា​មិន​បាត់បង់​ជីជាតិ

No comments:

Post a Comment