Saturday, November 24, 2012

ភាគហ៊ុនបុរិមា​ (Prefered Stock)


សេដ្ឋកិច្ច


សេចក្តីផ្តើម


Preferred stockរឺ ភាគហ៊ុនបុរិមា អាចហៅបានថា Preferred share រឺ Preference shares គឺជាប្រភេទ ដើមទុនមូលប័ត្រពិសេសមួយដែលជាឧបករណ៍ទុនផ្ទាល់ខ្លួនផង (Equity) និងជាបំណុល ហើយ ជាទូទៅគេហៅវាថាជា ឧបករណ៍កូនកាត់ (Hybrid instrument) Preferred Stock មាន ថាថានន្តរសក្តិ ធំជាង Common Stock ប៉ុន្តែតូចជាសញ្ញាប័ណ្ណ (Bond) ជាទូទៅ Preferred Stock ពុំបានផ្តល់សិទ្ឋក្នុងការបោះឆ្នោតទេ។ ប៉ុន្តែអាចផ្តល់ភាគលាភ និងមានសិទ្ធិអាទិភាពជាង Common Stock ក្នុងការទទួលបានភាគលាភនិងនៅពេលក្រុមហ៊ុន ត្រូវបានលក់  
Preferred Stock ក៏មានលក្ខណះពិសេសក្នុងការប្តូរទៅជា Common Stock ពាក្យពេជ្រវាក្យសព្ទដែលទាក់ទិននឹង Preferred Stock គឺមាននៅក្នុង Certificate of Designation  Preferred Stock មានភាពស្រដៀង នឹងសញ្ញប័ណ្ណត្រង់ថា Preferred Stock ក៏ ត្រូវបានគេធ្វើ ការវាយតំលៃពីសំណាក់ក្រុមហ៊ុន វាយតំលៃCredit ធំៗនានាផងដែរ  

លក្ខណៈពិសេសរបស់ Preferred Stock

Preferred Stock គឺជាប្រភេទភាគហ៊ុនម៉្យាងមានលក្ខណៈពិសេសដែល Common Stock ពុំមាននោះ ឡើយ ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ Preferred Stock
·         មានអត្ថិភាពក្នុងការទទួលបានភាគលាភ
·         មានអត្ថិភាពក្នុងការទទួលបានទ្រព្យសកម្មនៅពេលក្រុមហ៊ុនត្រូវបានគេទិញ
·         អាចផ្តូរទៅជា Common Stock បាន
·         ពុំមានសិទ្ឋក្នុងការបោះឆ្នោត

ជាទូទៅ Preferred Stock មានសិទ្ធិអាទិភាពក្នុងការបង់ភាគលាភនៅចុងឆ្នាំ។ Preferred Stock មិនត្រូវ បានធានារ៉ាប់រងចំពោះការទូទាត់លើភាគលាភនោះទេ ប៉ុន្តែក្រុមហ៊ុនត្រូវតែបង់ នូវភាគលាភ នៅក្នុងកំរិតអត្រាដែលមានចែងមុននឹងធ្វើ ការទូទាត់ភាគលាភទៅឲ្យ Common Stock
1.      Cumulative Preferred Stock

Preferred Stock ដែលមានលក្ខណៈ Cumulative មានលក្ខណះដូចជា ប្រសិនបើក្រុមហ៊ុន ខាតបង់ និងគ្មានសមត្ថភាពបង់ភាគលាភរឺក្រោមចំនួនដែលបានកំណត់ នោះក្រុមហ៊ុនត្រូវតែ សងចំនួន នោះទៅអតិថិជននាពេលក្រោយទៀត។
ភាគលាភមានការកើនឡើងរួមទាំងភាគលាភក្នុងប្រតិបត្តិការណ៍ដែលអាចទូទាត់រាល់៣ខែម្តង ពាក់កណ្តាលឆ្នាំឬពេញមួយឆ្នាំ ពេលភាគលាភមិនបានទូទាត់តាមការកំណត់វា ត្រូវបានគេរាយកាថាជា ភាគលាភត្រូវបានកន្លងផុតទៅហើយ ហើយភាគលាភដែលកន្លងផុត ត្រូវបានចាត់ទុកជា បំណុល ភាគលាភ

2.      Non-cumulative Preferred Stock

ចំពោះStockដែលគ្មានលក្ខណៈដូចខាងលើនោះ គឺត្រូវបានគេស្គាល់ថាជា Noncumulative Stock បើ Preferred Stock គ្មានលក្ខណៈពិសេស នេះទេ នោះ ភាគលាភដែលមិនបាន ទូទាត់ទាំងឡាយនឹងត្រូវបាត់បង់ជារៀងរហូតប្រសិន បើវាមិនត្រូវបាន ប្រកាស។
·                     លក្ខណៈផ្សេងទៀតរបស់ Preferred Stock គឺការដែលទទួលបានភាគលាភថេរមួយ ក្រោយពីធ្វើការចរចាររួច។ ភាគលាភត្រូវបានកំនត់តាមភាគរយនៃតំលៃហ៊ុនដើម ។ ឧទាហរណ៍ ក្រុមហ៊ុន Pacific Gas & Electric ផ្តល់%នៃ Preferred Stock ស៊េរី A ។ នៅពេលខ្លះភាគលាភអាចត្រូវបានគេចរចារព្រោះវាមានលក្ខណៈប្រែប្រួលចុះឡើង ហើយ ត្រូវប្រែប្រួលតាមអត្រាការបា្រក់របស់ LIBOR (London Interbank Offered Rate) រឺជាភាសាខ្មែរ អត្រាអន្តរធនាគារទីក្រុងឡុង
·                     Preferred Shares ខ្លះអាចមានសិទ្ធបោះឆ្នោតពិសេសដើម្បីអនុមត្តិនៅក្នុងឧកាស ពិសេសពិសេសដូចជាការបោះភាគហ៊ុនថ្មីនៅលើទីផ្សារ ការអនុម័តដើម្បីលក់ក្រុមហ៊ុន រឺ បោះឆ្នោតដើម្បីរើសនាយកថ្មី ប៉ុន្តែ Preferred  Stock ភាគច្រើនគឺមិនមិនត្រូវគេផ្តល់សិទ្ឋិក្នុង ការបោះឆ្នោតនោះទេ Preferred Stock ខ្លះទៀតអាចទទួលបានសិទ្ឋិបោះឆ្នោតនៅពេល ក្រុមហ៊ុនមិនបានទូទាត់នូវភាគលាភអោយ។

ទោះជាយើងបានរៀបរាប់ពីលក្ខណៈរបស់Preferred Stock យ៉ាងច្រើន ក៏វានូវមិនទាន់គ្រប់ នោះដែរ ។

    ប្រភេទនៃភាគហ៊ុនបុរិមា

·         Prior Preferred Stock​ : ក្រុមហ៊ុនភាគច្រើនមានការបោះផ្សាយផ្សងៗគ្នានៃ Preferred Stock
ដែលមានលក្ខណះល្អដាច់គេនៅក្នុងពេលតំណាលគ្នាដែលបានរចនាឡើងដើម្បីក្លាយជាវត្ថុមួយដែល ទទួលបានសិទ្ធនាំមុខគេ។
ប្រសិនបើក្រុមហ៊ុនមានថវិការគ្រប់គ្រាន់ក្នុងកាលវិភាគលើភាគលាភនៃ Preferred stock, វាបានបង្កើនការចំនាយទៅលើការ prior preferred stock ( Preferred អធិភាព)​​ លទ្ធិផល​ជាprior preferred មានហានិភ័យតិចជាង preferred stock ធម្មតា​​
·           Preference preferred stock: មានឋានះ នៅ ក្រោមក្រុមហ៊ុនដែល បោះលក់ Prior​ ​Stock ផ្អែកលើ អាយុកាលរបស់ bond ដែលវាគឺជាកាលបង្ហាញ Preference preferred stock របស់ ក្រុមហ៊ុន ។ ចំពោកាបោះលក់មានការពេញនិយមលើសពី Preferred stock ដទៃៗទៀត លើកលែងតែចំពោះ prior​​ preferred stock ប្រសិនបើក្រុមហ៊ុនបានបោះផ្សាយ ច្រើនលើស ពីមួយដងនៃpreference preferred stock វាត្រូវបានរៀបចំតាមលំដាប់នៃអាយុ របស់ភាគហ៊ុន ការបោះផ្សាយលើកទីមួយចំពោះ preferred stock ណាដែលមានលក្ខណះ ពិសេស ជាងគេនិងបន្តបន្ទាប់។

·           Convertible preferred stock: ជាការបោះផ្សាយមានលក្ខណះពិសេសដោយអ្នកកាន់stock មានលទ្ធិភាពដោះដូរចំនួន common stock របស់ក្រុមហ៊ុនដោយខ្លួនឯង។ ការផ្លាស់ប្តូរអាចកើតឡើង គ្រប់ពេលដែលអ្នក់វិនិយោគជ្រើសរើសដោយមិនគិតគូរលើតំលៃ ទីផ្សារបច្ចុប្បន្ននៃ common stock

·           Cumulative preferred stock: ប្រសិនបើភាគលាភមិនត្រូវបានទូទាត់នោះវា នឹងត្រូវបាន រំលោះនៅពេលអនាគត។

·           Exchange stock:​​ វាគឺជាផ្នែកមួយនៃ preferred stock ដែលប្រព្រឹត្តទៅដោយមាន ជំរើសច្រើនលើប័ណ្ណបំណុលដទៃទៀត។

·           Participating preferred stock: ផ្តល់ឧកាស់ដល់អ្នកទិញភាគហ៊ុននេះនូវកាទទួលបាននូវ ភាគលាភ ដ៏ច្រើន ប្រសិនបើក្រុមហ៊ុនសំរាច់បាននូវលទ្ធិផលការំពឹងទុកទៅលីហិរញ្ញវត្ថុ។ អ្នកវិនិយោគ ដែលទិញភាគហ៊ុនទទួលបាននូវភាគលាភជាទៀងទាត់ដោយមិនខ្វល់ពីថាតើ ក្រុមហ៊ុនធ្វើល្អ រឺ អាក្រក់ប៉ុនណាដោយក្រាន់តែស្មានថាក្រុមហ៊ុនធ្វើល្អគ្រប់គ្រាន់ហើយ ក្នុងការទូទាត់ លើភាគ លាភ។ ប្រសិនបើក្រុមហ៊ុនសំរាច់បាននូវកាលក់ដ៏ល្អនិងទទួលបាននួវ ចំនូលដែលចង់បាននោះ អ្នកវិនិយោភនិងទទួលបាននូវភាគលាភបន្ថែម។

·           Perpetual preferred stock:​ គឺជាផ្នែកមួយនៃ preferred stock ដែលគ្មានការប្រែលប្រួលថ្ងៃ ខែ ដែលវិនិយោគទៅលើមូលធន់និងទទួលបានមកវិញនូវចំនូលដល់អ្នក់កាន់ភាគហ៊ុន ហើយ វាក៏ជាអភ័យឯកសិទ្ធិក្នុងកាជួយដល់សាជីវកម្ម Perpetual preferred stockភាគច្រើន បោះផ្សាយ ដោយ គ្មានការប្រែលប្រួល ថ្ងៃ ខែ សងឡើយ។

·           Potable preferred stock: ការបោះផ្សាយនេះត្រូវបានប្រគល់អភ័យឯកសិទ្ធិដល់អ្នកទិញ ដែលផ្តោតលើល័ក្ខខ័ណ្ឌ ជាក់លាក់ មួយ។



ទំរង់នៃការប្រើប្រាស់

ប័ណ្ណភាគហ៊ុនដែលទទួលភាគលាភមុន (Preferred stocks) ផ្តល់ជូនក្រុមហ៊ុននូវ ហិរញ្ញវត្ថុដែលមានលក្ខណៈជាទំរង់ឆ្លាស់គ្នា និងមាន ភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ ចំពោះករណីជាច្រើនដែលក្រុមហ៊ុនមួយអាចទទួលបានក្នុងនោះដែរក្រុមហ៊ុនអាចពន្យានូវភាគលាភដោយចាប់ផ្តើមបន្តការងាររបស់ខ្លួនដែលមិន ទាន់ ជោគជ័យដើម្បីកាត់បន្ថយ ហានិភ័យ ឬការខាតបង់ផ្សេងៗ។ ចំពោះបំណុលជាទូទៅការទូទាត់សងត្រូវបានទាមទារ ឯបំណុលដែលមិនបានទូទាត់សងត្រូបានកំណត់ដាក់ក្រុមហ៊ុន ដែលមិនកាន់តាមកិច្ចសន្យា របស់ខ្លួន។
          ជាធម្មតាក្រុមហ៊ុនប្រើប័ណ្ណភាគហ៊ុនដែលទទួលភាគលាភមុន (Preferred shares) ក្នុងន័យការពារនូវការគ្រប់គ្រងកាន់កាប់ របស់ដៃគូរប្រកួតប្រជែង ចំពោះការបង្កើត ប័ណ្ណភាគហ៊ុនដែលទទួលភាគលាភមុន​ (Preferred stock)​ នោះឡើងក្នុងគោលបំណងធ្វើឲ្យ
មាន ការផ្លាស់ប្តូរទៅវិញទៅមក ឬបង្ហាញពីលក្ខណៈបដិវត្តន៍ធ្វើយ៉ាងណាពង្រឹង  ឲ្យមានការ គ្រប់គ្រងកាន់តែប្រសើរឡើយថែមមួយកំរិតទៀត។សហគ្រាសមួយចំនួនបានកំណត់ក្នុងធម្មនុញ្ញភាពរបស់ខ្លួនផ្តល់អំណាចដល់ការធានារ៉ាប់រងនៃ Preferred stock ៅលើពេលវេលាណាមួយនិងករណីណាមួយដែលអាចកំណត់ដោយ គណៈប្រធានគ្រប់គ្រនៅពេលជូបបញ្ហារ។មូលប្បទានប័ត្រចំហរ (blank checks) ទាំងនេះត្រូវបានប្រើដើម្បីការពារដល់ការគ្រប់គ្រង។ភាកហ៊ុនទាំងនេះអាចត្រូវបានកំណត់ ក្នុងតំលៃមួយខ្ពស់អាចទូទាត់សងបានដែលត្រូវរំលោះសងក្នុងករណីផ្សេងៗនៃការផ្លាស់ប្តូរ
ការគ្រប់គ្រង ឬសំដៅទៅលើលទ្ធភាពនៃការគ្រប់គ្រដែលមានទ្រង់ទ្រាយធំ។
          ប័ណ្ណភាគហ៊ុនដែលទទួលភាគលាភមុនអាចមាននូវវិធានការការពារដែលបង្ការក្នុងការ
ចែលចាកប័ណ្ណភាគហ៊ុនដែលទទួលភាគលាភថ្មីតាម រយៈការអះអាងរបស់ប្រធានជាន់ខ្ពស់
ទទួលបន្ទុការគ្រប់គ្រង ចំពោះប្រភេទឯកជននៃ Preferred shares  អាចមានប្រធានជាន់
ខ្ពស់ទទួលបន្ទុកការគ្រប់គ្រងដែលមានឋានៈស្មើរ ឬមានទំនាក់ទំនងជាមួយអនុប្រធាននៃការ
គ្រប់គ្រងជាមួយប្រភេទដ៏ទៃចេញដោយសាជីវកម្មដូចគ្នា។ 

  ប្រភេទនៃអ្នកប្រើបា្រស់

ប័ណ្ណភាគហ៊ុនដែលទទួលភាគលាភមុនមានលក្ខណៈជារួម ក្នុងក្រុមហ៊ុនសាធារណៈ
និងឯកជន បទបញ្ជាររបស់រដ្ឋាភិបាលក៏ដូចជាច្បាប់ផ្សារសន្លឹកហ៊ុនអាចបង្អាក់ លើកទឹកចិត្ត ឲ្យមានដំណើរការក្នុងការចេញប័ណ្ណភាគហ៊ុនអាទិភាព (Preferred stock)សំរាប់ពាណិជ្ជកម្មសាធារណៈ។ ក្នុងធនាគារប្រទេសជាច្រើនគឺត្រូបានលើកទឹកចិត្តចេញភាគហ៊ុនអាទិភាព ដែលជាមូលធន ថ្នាក់ទី (Tier 1 capital) ម្យ៉ាងវិញទៀតផ្សារសន្លឹកហ៊ុន Tel Aviv ហាមមិនឲ្យមានការចុះបញ្ចី ក្រុមហ៊ុនដែលមានមូលធនសង្គមតិចជាង១ថ្នាក់។
          ក្រុមហ៊ុនមួយដែលអាចចេញប័ណ្ណភាគហ៊ុនអាទិភាពថ្នាក់ផ្សេងៗបាន។ជាឧទាហរណ៍
ក្រុមហ៊ុនអាចដំណើរការហិរញ្ញវត្ថុបានជាមួយ ដំណាក់កាលនីមួយៗ ដោយទទួលនូវសិទ្ធ
ផ្សេងៗហើយមានថ្នាក់ផ្សេងនៃប័ណ្ណភាគហ៊ុនអាទិភាពដូចជាក្រុមហ៊ុន១អាចមានឥណទាន
ទូទាត់មុនប្រភេទA, ឥណទានទូទាត់ប្រភេទB,ឥណទានប្រភេទC និងសន្និធិរួម។
          នៅសហរដ្ឋអាមេរិចមានប័ណ្ណភាគហ៊ុនអាទិភាព (Preferred stock)២ប្រភេទគឺ៖
ឥណទានទូទាត់ផ្ទាល់ (Straight preferred ) និងឥទានប្រែប្រួល (convertible preferred)
ឥណទានទូទាត់ផ្ទាល់ត្រូបានចេញជាអចិន្រ្តៃហើយចំណាយអត្រាបដិញ្ញាតនៃអត្រាការប្រាក់
ទៅឲ្យអ្នកកាន់។ ឥណទានប្រែប្រួលជាការបន្ថែមទៅលើវត្ថុនិទ្ទស្សន៍ខាងដើមនៃឥណទាន
ទូទាត់ផ្ទាល់រួមជាមួយប្រាក់បំរុងទុកដែលអ្នកកាន់អាចធ្វើការផ្លាស់ប្តូរប័ណ្ណភាគហ៊ុនអាទិភាព
មុនទៅជាប័ណ្ណភាគហ៊ុនរួមនៃក្រុមហ៊ុនស្ថិតនៅក្រោមលក្ខ័ណជាក់ស្តែងដែលជាការដាក់កំណត់នៅថ្ងៃអនាគតនៅពេលដែលបដិវត្តន៍អាចចាប់ផ្តើមកើតឡើងចំនួនពិតជាក់ស្តែងនៃប័ណ្ណ ភាគហ៊ុនធម្មតាក្នុង១ប័ណ្ណភាគហ៊ុនអាទិភាព ឬថ្លៃពិតបា្រកដក្នុង១ភាគហ៊ុនសំរាប់ថ្លៃរួមមួយ។
          មានពន្ធលើបាក់ចំណូលដែលមានអត្ថប្រយោជន៍ចំពោះសាជីវកម្មសហរដ្ឋអាមេរិច
ដែលវាមិនមានប្រយោជន៍ចំពោះបុគ្គល។ ម្ល៉ោះហើយការពិភាក្សាមួយចំនួនបានបង្ហាញឲ្យ ឃើញថាប័ណ្ណឥណទានទូទាត់ផ្ទាល់គឺចាប់ផ្តើមមានការលាយបញ្ចូលគ្នារវាងសញ្ញាប័ណ្ណនិងសន្និធិដែលមានឥទ្ធិពលអវិជ្ជមានទៅលើប្រភេទផ្សេងៗនៃប័ណ្ណមូលប្បទានប័ត្រ។ ដូចជាសញ្ញាប័ណ្ណ ចំពោះឥណទានទូទាត់ផ្ទាល់គឺហាក់ដូចជាមិនចាំបាច់ក្នុងការរកចំណូល ពេលអនាគត ហើយភាគលាភអាចកើនឡើងក្នុងក្រុមហ៊ុនជាលទ្ធផលនៃការកើនឡើងរួម។ ប៉ុន្តែសញ្ញាប័ណ្ណត្រូវមានប័ណ្ណមួលប្បទានប័ត្រជាចំបង​​ និងប័ណ្ណឥទានអាទិភាព ព្រទាំងមាន ថ្លៃដល់កំណត់ដែលជាមូលដ្ឋានត្រូវចំណាយ។ ជារួម ប័ណ្ណភាគហ៊ុនអាទិភាពមានការការពារ សុវត្ថិភាពតិចជាងសញ្ញប័ណ្ណ។ប៉ុន្តែកត្តាសំខាន់នៃការកើនឡើងថ្លៃទីផ្សារគឺមានលក្ខណៈជា ធម្មតា ចំណែកភាគលាភរបស់វាបានចំណាយពីការកើនឡើងពេលអនាគតនៃ ក្រុមហ៊ុនដែលធ្លាក់ចុះសំរាប់ភាគហ៊ុនអាទិភាព។

អត្ថប្រយោជន៍សំខាន់ដែលភាគហ៊ុនអាទិភាពផ្តល់នោះគឺការឲ្យចេញដោយខ្លួនឯងដែលប័ណ្ណភាគហ៊ុនទទួលបានភាគហ៊ុនឥណទានល្អប្រសើរចំពោះកំរិតគុណភាពជាជាងបំណុលទូទាត់ផ្ទាល់(Straight debt) ចាប់តាំងពីវាទទួលបានលក្ខណៈនិរន្តកម្មជាទូទៅ។ជាមួយគ្នានេះផងដែរប្រភេទជាក់ស្តែងនៃប័ណ្ណភាគហ៊ុនអាទិភាពមានគុណសម្បតិ្តអាចជាមូលធនថ្នាក់ទី១ កត្តានេះហើយដែលអនុញាតឲ្យស្ថាប័នអនុវត្តន៍នូវបទបញ្ញត្តិទាមទារឲ្យមាន ប្រសិទ្ធភាពដោយគ្មានម្ចាស់ទុនរួមកើន។ អាចនិយាយបានថា តាមរយៈប័ណ្ណភាគហ៊ុន អាទិភាពស្ថាប័នហិរញ្ញវត្ថុអាចដាក់គំនាស់ឬទទួលបាននូវអានុភាពពេលទទួលឥណទានភាគហ៊ុនថ្នាក់ទី១។
          សន្មត់ថាអ្នកវិនិយោក ចំណាយ១០០ដុល្លាក្នុង១ថ្ងៃសំរាប់ ប័ណ្ណភាគហ៊ុនទទួល ភាគលាភមុន ឬប័ណ្ណភាគហ៊ុនអាទិភាព(Preferred stock) ដូច្នេះការវិនិយោគគួរតែផ្តល់ ផលចំណេញចំនួន៦ភាគរយ ឥឡូវសន្មត់ថា១០ឆ្នាំក្រោយរតនាគារ និងផ្តល់១៣ភាគរយ បន្ថែមលើឥណទានប្រតិទាន ខណៈពូកពួកគេបាន ដំណើរការក្នុងឆ្នាំ១៩៨១ ភាគហ៊ុន អាទិភាពទាំងនេះផ្តល់ផលយ៉ាងតិច១៣ភាគរយ ដែលធ្វើឲ្យតំលៃទីផ្សា ធ្លាក់ចុះ ដល់ ៤៦ដុល្លានិងមានការខាតបង់ទន់ ៥៤ភាគរយ សារៈសំខាន់ផ្សេងៗគ្នារវាង ប័ណ្ណភាគហ៊ុន អាទិភាព និង រតនាគារ (Treasuries) គឺ (Bond) សញ្ញាប័ណ្ណាចរំកិលមានតំលៃស្មើកាលកំណត់ ឥណទានប្រតិទានរបស់ពួកគេដែលត្រូវបានដោះស្រាយ ចំណែកឯប័ណ្ណភាគហ៊ុនអាទិភាព មិនមានថ្ងៃកំណត់អាចនៅសល់ ៤០ដុល្លា (ទាបជាង) សំរាប់រយៈពេលយូរ
          អត្ថប្រយោជន៍ នៃប័ណ្ណភាគហ៊ុនអាទិភាពបានសន្មត់ដោយទីព្រឹក្សារួមទៅ និងផល ចំណេញខ្ពស់ និងអត្ថប្រយោជន៍ពន្ធ

ទស្សនវិស័យរបស់ប្រទេសនានាចំពោះភាគហ៊ុនបុរិមា

       ប្រទេសកាណាដា
ប័ណ្ណភាគហ៊ុនអាទិភាព  បានបង្ហាញថា ជាចំណែកដ៏មានសារៈសំខាន់សំរាប់ ទីផ្សារមូលប័ត្រ ប្រទេសកាណាដា ដែលច្រើនជាង CAD-5 billion ក្នុងប័ណ្ណភាគហ៊ុនអាទិភាព ថ្មី ដែលបានបោះក្នុងឆ្នាំ២០០៥
          អ្នកចេញប័ណ្ណនៅប្រទេសកាណាដាជាច្រើន ចាំអង្គការហិរញ្ញវត្ថុដេលបានចាត់ទុកថា
មូលធនមានតំលឺមានការកើឡើងនៅលើទីផ្សារប័ណ្ណភាគហ៊ុនអាទិភាព ជាប្រភេទមូលធន ថ្នាក់ទី១ ដែលបានបង្ហាញថាភាគហ៊ុនត្រូវបានបោះជាហូរហែរ កំរិតផ្សេងៗនៃអ្នកបោះគឺ
“Spit share corporations”
          អ្នកវិនិយោគលើ ប័ណ្ណភាគហ៊ុនអាទិភាពក្នុងប្រទេសកាណាដា មានគោលបំណងកាន់
កាប់ទៅលើការវិនិយោគប្រាក់ចំណូលថេរ(Fixed income investment)នៃផលប័ត្រហូតពន្ធ
ការអនុគ្រោះពន្ធលើភាគលាភ ភាពផ្ទុយគ្នានៃចំណូលការប្រាក់ ហើយអាចមានក្នុងករណីជា
ច្រើនទៀតបាងបង្ហាញថាចំណូលក្រោយពន្ធធំជាងដែលអាចចំណេញបានជាមួយសញ្ញាប័ណ្ណ (Preferred share)  ប័ណ្ណភាគហ៊ុនអាទិភាពជាញឹកញាប់ត្រូវបានប្រើដោយសាជីវកម្ម
ឯកជនដើម្បីសម្រេសបាននូវគោលដៅនៃការបង់ពន្ធរបស់ប្រទេសកាណាដា ។ជាឧទាហរណ៍ នេះដែរការប្រើប្រាស់ប័ណ្ណភាគហ៊ុនអាទិភាពអាចជូយផ្តល់នូវការអនុគ្រោះយ៉ាងខ្លាំងដល់ ការធ្វើពាណិជ្ចកម្ម ក្នុងការបំពេញបន្ថែមលើទ្រព្យសម្បត្តិ ដែលខ្លូនមាន ការបន្ទេរ
នៃការផ្លាស់ប្តូរភាគហ៊ុនរួម (Common share) ឲ្យទៅជា (Fixed value preferred shares) ប័ណ្ណ
ភាគហ៊ុនអតិភាពដែលមនាតំលែថេរ ដែលអាចធ្វើឲ្យម្ចាស់ពាណិជ្ចកម្មទទួលប្រាក់ចំណេញ
ក្នុងតំលៃពាណិជ្ចកម្មរបស់ខ្លួនដើម្បីបង់សងទៅម្ចាស់បំណុលដ៏ទៃផ្សេងទៀត
ប្រទេសអាឡឺម៉ង់
ប័ណ្ណភាគហ៊ុនអាទិភាពស្ថិតនៅក្នុងទីផ្សារភាគហ៊ុនអាឡឺម៉ង ជាទូទៅបានចង្អុលបង្ហាញតាម
រយៈV , VA , V2ជាពាក្យកាត់មកពី Vorzugsaktieឧទាហរណ៍ “BMWV2ផ្ទុយមកវិញ St StA ជាពាក្យកាត់មកពី Stammakie ដែលបង្ហាញពីកំរិតនៃគុណភាពភាគហ៊ុន
          ប័ណ្ណភាគហ៊ុនអាទិភាពអាចមានចំនួនច្រើន ឬត្រឹមពាក់កណ្តាលនៃភាគហ៊ុនសរុប វាអាចផ្លាស់ប្តូរដោយការផ្ទេរទៅជា Common stock (ប័ណ្ណភាគហ៊ុនរួម) ប៉ុន្តែការផ្លាស់ប្តូរនេះ
អាចធ្វើទៅបានដោយបានការយល់ព្រមពីការបោះឆ្នោតភាគច្រើនក្នុងកិច្ចប្រជុំនៃអ្នកលេងភាគហ៊ុន (Stockholders’ meeting) ។ប្រសិនជាមានការអនុម័តយល់ព្រមមែន ក្នុងច្បាប់ប្រទេស អាឡឺម៉ង់ទាមទារបន្ថែមទៀនូវការព្រមព្រៀងមតិជាមួយនិងអ្នកកាន់ហ៊ុនអាទិភាពទាំងអស់ (Preferred stockholders)ដើម្បីផ្លាស់ប្តូរឬផ្ទេរភាគហ៊ុនរបស់គេ ដែលជាទូទៅត្រូវបាន
លើកទឹកចិត្តដោយផ្តល់ឲ្យអ្នកកាន់ប័ណ្ណភាគហ៊ុនអាទិភាពនូវបុព្វលាភដែលត្រូវបង់ពីមុន
គោលបំណងរបស់សហគ្រាសក្នុងការធ្វើដូច្នេះអាននឹងធ្វើឲ្យមានការងើបឡើងនូវគោល
នយោបាយហិរញ្ញវត្ថុរបស់ខ្លួន ឧទាហរណ៍សន្និធិឧស្សាហកម្ម (Industry stock exchange) ជា
ធម្មតាបានចោទប្រកាន់ថាមិនបានពិចារណាពីប័ណ្ណភាគហ៊ុនក្នុងការកំណត់កំរិតពាណិជ្ជកម្ម
ប្រចាំថ្ងៃនៃសន្និធិរបស់ក្រុមហ៊ុនមួយ ដូចជាវាមិនមានលក្ខណៈចាំបាច់ឲ្យក្រុមហ៊ុនចុះបញ្ចី
ដែលបណ្តាលមកពីកំរិតពាណិជ្ជកម្មធ្លាក់ចុះក្នុងសន្និធិ
          សហភាពអង់គ្លេស
          ប័ណ្ណភាគហ៊ុនមិនកំណត់បន្ថែមទៅលើនិរន្តកម្ម(Perpetual non-cumulative preference shares)អាចត្រូវបានរួមបញ្ចូលជា មូលធនថ្នាក់ទី១ (Tier 1 capital) ប័ណ្ណភាគហ៊ុនកំណត់បន្ថែមទៅលើនិរន្តកម្ម(Perpetual cumulative preference shares) គឺជា មូលធនថ្នាក់ទី២ កំរិតខ្ពស់ (Upper Tire capital) ចំណែកឯប័ណ្ណភាគហ៊ុនកំណត់កាល (Dated Preferred stock) អាចត្រូវចាត់បញ្ចូលក្នុងមូលធនថ្នាក់ទី២កំរិតទា(Lower 2 capital) ជាធម្មតា
ត្រូវមានឥណទានប្រទិទានដើម(Original maturity)យ៉ាងហោចណាស់៥ឆ្នាំ
        សហរដ្ឋអាមេរិច
          ប័ណ្ណភាគហ៊ុនសាធារណៈបានដាក់បញ្ចូលជាប័ណ្ណភាគហ៊ុនអាទិភាពដែលជាធម្មតាបានកំណត់ចូលក្នុងស្ថាប័នហិរញ្ញវត្ថុក្នុងសហរដ្ឋអាមេរិច ដូចជា REITsនិងសេវាកម្មសាធារណៈ (Public utilities) ពីព្រោះភាគលាភក្នុងសហរដ្ឋអាមេរិចតាមរយៈប័ណ្ណភាគហ៊ុនអាទិភាព មិនបានហូតពន្ធចំពោះសាជីវកម្មគ្រប់កំរិត (ស្របតាមច្បាប់កិច្ចសន្យាពង្រឹងការប្រាក់) ក្នុងនោះដែរតំលៃមូលធនដែលមានលក្ខណៈវិជ្ជមានត្រូវបានផ្តល់ដោយប័ណ្ណភាគហ៊ុន
អាទិភា៣០ភាគរយច្រើនជាងសមមូលបំណុលចំពោះអត្រាការប្រាក់ដូចគ្នា

ញ្ហានេះអាចជំរុញឲ្យមានលក្ខណៈប្រសើរសំរាប់ TRups (Trust preferred ​security) មូលធនប័ត្រអទិភាពជាកំណត់ដែលជាលិខិតតុបករណ៍បំណុលយ៉ាងសំខាន់រួមជាមួយទ្រព្យសម្បត្តិដូចគ្នានេះជាប័ណ្ណភាគហ៊ុនអាទិភាព ជាមួយនិងការអនុម័តនៃTrust preferred securityនៃ Dodd-frank ក្នុងឆ្នាំ២០១០ ដែលនឹងត្រូវកាត់បន្ថយចោលនូវមធ្យោបាយ តំឡើងបៀវត្សរ៍តាមរយៈមូលធនថ្នាក់ទី១ (Tier 1 capital) ដោយធនាគារកាន់កាប់ក្រុមហ៊ុន ទាំងអស់។ ការចេញមុខដោះស្រាយនៃ Trust preferred អាចនិងត្រូវកាត់បន្ថយបន្តិចម្តងៗ ឲ្យបានជាស្ថាពរនៅឆ្នាំ២០១៥។ ទោះជាយ៉ាងណាក៏ដោយជាមួយនិងពន្ធភាគលាភលើទ្រព្យសម្បត្តិប្រៀបធៀបទៅនិងអត្រាពន្ធបន្ទាប់បន្សំសាមញ្ញ៣៥ភាគរយ ១ដុល្លានៃប្រាក់ចំណូលភាគលាភបានហូតពន្ធមកពី អត្រាទាំងនេះ ដែលបានផ្តល់នូវប្រាក់ចំណូលបន្ទាប់ពន្ធប្រហែល .៣០ដុល្លាក្នុងអត្រា ការប្រាក់
          ទំហំនៃទីផ្សារប័ណ្ណភាគហ៊ុនអាទិភាពត្រូវានបង្កើតឡើងអស់ទឹងប្រាក់ប្រាមាណ ១០០ billion ដើមឆ្នាំ២០០៨ ធៀបទៅនឹងតំលៃភាគហ៊ុន . trillion ដុល្លា និងតំលៃសញ្ញប័ណ្ណ . trillion

          ប្រទេសផ្សេងៗទៀត
ប្រទេសឆេកប័ណ្ណភាគហ៊ុនអាទិភាពមិនអាចមានច្រើនជាង៥០ភាគរយនៃភាគហ៊ុនសរុប

ប្រទេសបារាំង តារយៈច្បាប់កំណត់ចាប់ពីខែមិថុនា ២០០៤ប្រទេសបារាំងអនុញ្ញាត និម្មិតកម្មនៃប័ណ្ណភាគហ៊ុនអាទិភាព

ប្រទេសអាហ្វ្រិចខាងត្បូង ភាគលាភដែលបានពីប័ណ្ណភាគហ៊ុនអាទិភាពគឺមិត្រូវបានហូតពន្ធ
ដូចប្រាក់ចំណូលក្នុងដៃឯកជន

ប្រទេសប្រស៊ីល ក្នុងប្រទេសប្រេស៊ីលប័ណ្ណមូលធន(Capital stock) នៃក្រុមហ៊ុនដែលមាន ច្រើនជាង៥០ភាគរយអាចបង្កើតប័ណ្ណភាគហ៊ុនអាទិភាពបាន ហើយវាមានសិទ្ធយ៉ាងតិចមួយ ច្រើនជាង(common stock) សន្និធិរួម(ឥទ្ធិពលនៃការបោះឆ្នោត)ប៉ុន្តែត្រូវមានបំណុលអទិភាព
ក្នុងភាគលាភដែលទទួលបាន






1 comment:

  1. Thank you for what you share. I admire for knowledge that you share with us. Wish the best for you ahead

    ReplyDelete