ជំនឿ​ ថ្ងៃនេះ


ជំនឿពីនរក សួគ

មនុស្ស​ដែល​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ន    ពុំ​សូវ​ជឿ​​ទេ​​រឿង​បុណ្យ បាប នរក សួគ៌   ​ព្រម​ទាំង​​ខ្មោច ព្រាយ បិសាច​ជាដើម ។ គេ​ច្រើន​តែ​ជឿ និង​ផ្អែក​ជំនឿ​របស់​គេ​ទៅ​នឹង​វិទ្យាសាស្ត្រ ដែល​គេ​យល់​ថា​មាន​ហេតុផល​ជាក់លាក់​ជាង ។ ​  ជំនឿ​ដែល​​បុព្វបុរស​ធ្លាប់​ជឿ​នោះ   គឺជា​ជំនឿ​ប្រាសចាក​នូវ​ហេតុ ផល​ពិត ។
ការចូលចិត្ត​របៀប​នេះ មាន​ភាគច្រើន​បំផុត​ចំពោះ​អ្នក​ដែល​បាន​រៀនសូត្រ មាន​ចំណេះដឹង​ចូលចិត្ត​​ខាង​ផ្នែក​វិទ្យាសាស្ត្រ​​ខ្លាំង ។ ប៉ុន្តែ​ការដែល​គេ​ចូលចិត្ត​ថា​យ៉ាង​នេះ គេ​មិន​បាន​​សិក្សា​ឲ្យ​ស៊ីជម្រៅ​ទៅ​លើ​ជំនឿ​ដែល​​​​បុព្វបុរស​​ធ្លាប់​ជឿ​ នោះ​ក៏​ទេ​ ។ ដោយ​សម្អាង​លើ​ហេតុផល​វិទ្យាសាស្ត្រ គេ​ក៏​​បោះបង់​ចោល​ជំនឿ​ចាស់​ដែល​ខ្មែរ​ធ្លាប់​ជឿ    ទុក​ចិត្ត​   និង   គោរព​ប្រតិបត្តិ​មក​អស់​កាល​អង្វែង​មក​ហើយ ។
​អ្នក​ខ្លះ​ក៏​បាន​ពិចារណា​លើ​រឿង​បុណ្យ បាប   នរក   សួគ៌   នេះ​ដែរ    តែ​ពិចារណា​មិន​យល់   ក៏​តោង​ហេតុផល​ថា បាប នរក​នោះ​គឺ​ស្ថិត​នៅ​លើ​ពពួក​មនុស្ស​ដែល​គ្មាន​ទី​ជម្រក   អនាថា   អ្នក​សុំទាន   ឬ​ការដាក់​ទារុណ​ផ្សេងៗ ដូច​មាន​ក្នុង​ពន្ធនាគារ​ជាដើម ដែល​គេ​ធៀប​ថា​ជា​នរក​នោះ   អ្នក​ខ្លះ​ថា​នរក​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស នៅ​ក្នុង​ចិត្ត​នោះ​ឯង ។   បើ​កាល​ណា​ចិត្ត​ក្ដៅ​ក្រហាយ   ខ្លួន​នោះ​ឯង​ជា​នរក ភូម​ឋាន​ផ្ទះ​សម្បែង​សម្រាប់​រស់​នៅ​ជា​នរក ។       ឯ​សួគ៌​វិញ​បាន​ដល់​ពពួក​   មនុស្ស​ដែល​មាន​វណ្ណៈ បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ បាន​ដល់​សេចក្ដី​សុខ​ខាង​ទ្រព្យ ខាង​អារម្មណ៍​ ។ល។ រួច​គេ​ទាញ​សន្និដ្ឋាន​​មក​ថា នរក សួគ៌ គឺ​មាន​នៅ​ស្ថាន​មនុស្ស​លោក​យើង​នេះ​ឯង មិន​មាន​នៅ​ខាង​លើ ឬ ខាង​ក្រោម​ដូច​ដែល​គេ​ធ្លាប់​ជឿ​មក​ទេ ។   ចំណែក​ខាង​វិទ្យាសាស្ត្រ​       ដែល​ស្រាវជ្រាវ​​​​នរក សួគ៌​នេះ    លុះ​ស្រាវជ្រាវ​​អស់​សមត្ថភាព​​​មិន​បាន​ឃើញ​នរក សួគ៌​ប្រាកដ​នៅ​ទី​ណា​​ក៏​បដិសេធ​​ថា​មិន​មាន​នរក សួគ៌​​ ។
តើ​នរក សួគ៌​ដែល​បុព្វបុរស​ធ្លាប់​ជឿ មាន​ទាំង​ឆ្លាក់​ទុក​ជាប់​នឹង​ផ្ទាំង​សិលា ក្នុង​អក្សរសិល្ប៍​ផ្សេងៗ គឺ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា? ឬ​ក៏​គ្រាន់តែ​ជា​ការ​បោក​បន្លំ​ឲ្យ​យើង​ជឿ ដើម្បី​ឲ្យ​មនុស្ស​ខ្លាច​រអា ខំ​​​ធ្វើ​តែ​អំពើ​ល្អ ចៀសវាង​នូវ​អំពើ​អាក្រក់?
ទាក់ទង​ទៅ​នឹង​បញ្ហា​បាប បុណ្យ នរក សួគ៌​​អស់​នេះ សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” របស់​អ្នក​និពន្ធ សុង ស៊ីវ បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​ជាទីបំផុត ។ សូម​រក​ជាវ​មក​​អាន​ដើម្បី​កើន​សតិបញ្ញា ។
ខ្ញុំ​សូម​ដកស្រង់​ហេតុផល​​មក​ខ្លះៗ​ដូច​ខាង​ក្រោម ៖
ប្រសិន​បើ​យើង​ចូលចិត្ត​ថា នរក សួគ៌    នេះ​មិន​មាន​ទេ នោះ​ព្រះពុទ្ធគោត្ដម    ដែល​យើង​គោរព​បូជា​សព្វថ្ងៃ ក៏​ពុំ​មាន​ន័យ​អ្វី​ឲ្យ​យើង​គោរព​ទៀត​ដែរ ព្រោះ​ព្រះអង្គ​បាន​យក​រឿង​នរក សួគ៌​នេះ​​ដើម្បី​បោក​បញ្ឆោត​ពុទ្ធបរិស័ទ​​ប៉ុណ្ណោះ ។ ឬ​ប្រសិន​បើ​យល់​ថា ព្រះពុទ្ធអង្គ​មិន​បាន​សម្ដែង​អំពី​នរក សួគ៌​នេះ​ទេ ក្រែង​ស្មៀន​ដែល​សរសេរ​ជា​គម្ពីរ​មាន​ការភាន់​ច្រឡំ ឬ​ការ​ចម្លង​តៗ​គ្នា​មក​ពុំ​ត្រឹមត្រូវ មាន​ជាក់​ច្បាស់​ក្នុង​ព្រះនាម​ទាំង ១០ ​របស់​ព្រះអង្គ​មក​ស្រាប់ គឺ​ត្រង់​ព្រះនាម​ទី ៥   ថា “លោកវិទូ”     ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គឺ​លោក​ទាំង​បី មាន​ទេវលោក មនុស្ស​លោក និង យមលោក​នោះ​ឯង    ។
បើ​យើង​យល់​ថា នរក សួគ៌​មិន​មាន​ទេ ព្រោះ​ភ្នែក​យើង​មើល​មិន​ឃើញ​នោះ ត្រូវ​លុប​ព្រះកិត្តិនាម​ថា “លោកវិទូ” មួយ​នេះ​ចោល​ទៅ ទុក​ត្រឹម ៩ បាន​ហើយ    ព្រោះ​ព្រះអង្គ​អន់​ជាង​យើង     អន់​ជាង​អ្នក​វិទ្យាសាស្ត្រ គ្រាន់តែ​គូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ​ទុក​ឲ្យ​យើង​មើល​ឃើញ​សួគ៌ នរក​ផង​មិន​កើត ។
ចំពោះ​ការគូរ​ផែនទី ធ្វើ​កែវ​ឆ្លុះ   ធ្វើ​យាន   សម្រាប់​ឆ្លុះ​មើល​ឲ្យ​ឃើញ    សម្រាប់​ឲ្យ​ទៅ​ដល់​ស្ថាន​នរក សួគ៌​នោះ ព្រះ​អង្គ​បាន​​សាង​ទុក​ឲ្យ​សព្វគ្រប់​អស់​ហើយ ។ សម្រាប់​អ្នក​​មិន​ជឿ​ព្រះអង្គ មាន​ប្រាជ្ញា​រាក់ គិត​មិន​យល់ ឲ្យ​យក​ផែនទី​មក​មើល យក​កែវ​មក​ឆ្លុះ ឲ្យ​ឃើញ​ច្បាស់​ផ្ទាល់​ភ្នែក​ខ្លួន​ចុះ   បើ​ចង់​ទៅ​ឲ្យ​ដល់​ទាំង​រស់​ក៏​បាន​ទៀត អាច​ទៅ​តែ​មួយ​ភ្លែត​ផង លឿន​ជាង​កាំជ្រួច​ហោះ​សម័យ​បរមាណូ​នេះ​ទៅ​ទៀត ។
ឯ​ផែនទី គឺ​កុសលាកុសលកម្មបថ ១០ កែវ​ឆ្លុះ​គឺ​ទិព្វចក្ខុ​វិទ្យា    និង​លោកិយជ្ឈាន ។   លោកអ្នក​អាច​ស្វែងយល់​ខ្លួនឯង​នៅ​ក្នុង​ព្រះត្រៃបិដក    ជា​ពិសេស​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ ។          ថ្មីៗ​នេះ​ខ្ញុំ​ឃើញ​មាន​សៀវភៅ​ពន្លឺ​ពុទ្ធ​ចក្ខុ ឬ ពន្លឺ​ចក្ខុ  ​បាន​ចេញ​ផ្សាយ    ដែល​មាន​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ ​ អាច​រក​ជាវ​មក​សិក្សា​ស្រាវជ្រាវ​បាន​ក្នុង​តម្លៃ​ប្រហែល​ ២៥០០០៛ ។
ខាង​លើ​នេះ​ជា​ហេតុផល​មួយ​បែប   ហើយ​ខ្ញុំ​សូម​លើក​មក​ត្រឹម​ប៉ុណ្ណេះ ព្រោះ​បើ​    សរសេរ​វែងឆ្ងាយ​ពេក អ្នក​អាន​ប្រាកដ​ជា​ធុញទ្រាន់ ។ បែប​ផ្សេង​ទៀត សូម​សាក​ជាវ​សៀវភៅ “ជំនឿ​ចាស់ មនុស្ស​ថ្មី” ដែល​ខ្ញុំ​បាន​ណែនាំ​ខាង​លើ​មក​អាន​បន្ថែម ។
ក្នុង​អត្ថបទ​នេះ​ខ្ញុំ​មិន​មាន​បំណង​បង្ខិតបង្ខំ​ឲ្យ​លោកអ្នក​ជឿ​ថា​ពិត ​ជា​មាន​នរក សួគ៌​​ក៏​​ទេ   ស្រេច​លើ​ការពិចារណា​របស់​លោកអ្នក​ទៅ​ចុះ ។ ការដែល​ខ្ញុំ​បង្ហាញ​នេះ គ្រាន់តែ​ជា​ដំណឹង​ដើម្បី​ឲ្យ​ លោកអ្នក​សិក្សា​ស្វែងយល់​បន្ថែម​អំពី​បញ្ហា​ ដែល​ជា​ចម្ងល់ និង      មិន​មាន​មធ្យោបាយ   ​ដោះស្រាយ​ឲ្យ​ឃើញ​ហេតុផល​ពិត​ប្រាកដ​ប៉ុណ្ណោះ ។ ហើយ​នេះ​ក៏​មិន​មែន​ជា​ការចេះដឹង ឬ​ជា​គំនិត​ផ្ទាល់​របស់​ខ្ញុំ​ដែរ គឺ​ជា​ការយល់​ដឹង​ពី​អ្នក​និពន្ធ​ ដែល​បាន​ស្រាវជ្រាវ ចងក្រង​មក​យ៉ាង​ល្អ​វិសេស មាន​ហេតុផល​​យ៉ាង​នេះ​​មក​ស្រាប់ ។
ប្រភពមកពី៖  http://4khmer.wordpress.com



ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

 ប្រជាជន​ខ្មែរ​រស់នៅក្នុង​ខេត្ត​ នានា​នៃ       ព្រះរាជាណាចក្រកម្ពុជា  រួមមាន     ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ស៊ីសាកេត    និង​បុរីរម្យ ​ក្នុងប្រទេស​ថៃនាពេល ​បច្ចុប្បន្ន​នេះដែរ ពួកគេ​នៅតែ​មានជំនឿថា ខ្នាយ តាន់​របស់​ជ្រូកព្រៃ គឺជា​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​នាំមក​នូវសិរី​មង្គល និង​សេចក្តីសុខចម្រុងចម្រើន ។

ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​ក៏​កើតមាន​ទៅដល់​ប្រជាជន​ខ្មែរ​ភាគតិច​ដែល​រស់ ​នៅតាម​ច្រករបៀង​នៃ​ព្រំដែន​ខ្មែរ-លាវ​ផងដែរ ។ ជនជាតិ​ខ្មែរលើ​ទាំងនេះមានដូចជា​ពួក​ទំ​ពូន ព្នង និង​ស្ទៀង​ជាដើម ដែល​ភាគច្រើន​នៃ​ពួកនេះ​ពាក់​ខ្នាយតាន់​ជ្រូកព្រៃ​ជាប្រចាំ​ថ្ងៃ​ទៀតផង ។

ការ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​របស់​ប្រជាជន​ខ្មែរស្ទើរ​តែមាន​    លក្ខណ:ជាទូទៅ​ក្នុងសង្គម​ខ្មែរ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក   និង​នៅ​តំបន់​ព្រៃភ្នំ​ដែល​គេ​យល់ឃើញថា      ជា​តំបន់​អាថ៌កំបាំង​ប្រកបដោយ​បារមី និង​វត្ថុ​ស័ក្តិសិទ្ធិ ឬក៏​ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​សត្វ​ជ្រូកព្រៃ​ដោយ​វត្តមាន​នៃ​ មើមដំឡូង​ព្រៃ​យ៉ាង​សម្បូរ ។

ការស្រាវជ្រាវ​របស់​យើង​បានឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូកនីមួយៗ    គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​     ជ្រូក​ឈ្មោល​ដែល  ​ មិន​ត្រឹម​តែមាន​មាឌធំ      ហើយ​ខ្លាំងជាងគេ​ទេ    វា​ថែមទាំង​កាច​សាហាវ​ទៀតផង ។    នៅក្នុង​ខណៈ ពេល   ​ដែលមាន​កូនជ្រូក​ព្រៃ​ទើបនឹងកើតមក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះសម្លាប់​នូវ​កូនជ្រូក​ព្រៃ​ឈ្មោល ​ណា ដែល​វា​ទទួល ស្គាល់ថា​មាន​មហិទ្ធិឫទ្ធិ​ដូច​វា ។

អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែកបានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួនឯង​ដូច្នេះ បណ្តាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅ   ក្នុង​ហ្វូង​នោះនឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ ។

Chea pig.jpg
ទម្លាប់​របស់​ជ្រូកព្រៃ​នេះ   ពុំមែន​ជា​រឿង​     ចៃដន្យ​នៅក្នុង​សង្គមសត្វ​ដែល​ធ្វើឱ្យ​មានការ​រន្ធត់ចិត្ត​ នោះទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ ។

ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វា​ទុក​កូនឈ្មោល​ណាដែល​ប្រកប​លក្ខណៈសម្បត្តិ​រឹងមាំ​មាន​ដុះ​ខ្នាយ​វែង​    ជាងគេ​បន្តិចដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត ។ ចំពោះ​មេហ្វូង​ជ្រូកព្រៃ​ដល់ពេល​ដែល​វា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅរក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើម ឈើ​ផង ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំងពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង ​ដើមឈើ​នោះ ។

មហិទ្ធិឫទ្ធិ​របស់​ខ្នាយតាន់​នៅត្រង់ថា   បារមី      ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែរក្សា​ គាំពារ​ជានិច្ចកាល ។       បារមី​នេះឯង​ដែល​ពិបាកនឹងមាន​នរណាម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បានឡើយ ។

ហេតុ​ដូច្នេះហើយ ​ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត  មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយ   តាន់​ជ្រូកព្រៃ​យកមក​ពាក់    គឺ​គេ​នឹងមាន​សេចក្តីសុខ​សិរី​សួស្តី​ជាពុំខាន ។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក ​បៀតបៀន ឬ​យក​ឈ្នេះ​លើ​ខ្លួនគេ​បានឡើយ ។

អ្នកមាន​ខ្នាយតាន់​ជ្រូកព្រៃ​តែងតែ​កាន់​ត្រណម​មួយចំនួន​យ៉ាង​   ខ្ជាប់ខ្ជួនហើយ​គួបផ្សំ​នឹង​មន្តអាគម​បន្ថែម​ផងនោះ​ធ្វើឱ្យ​ខ្នាយតាន់​       ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់      ​  កាន់តែ​ខ្លាំងក្លា​មួយកំរិត​ថែមទៀត ។

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើ ក៏មាន​ជំនឿ​ដូចគ្នានេះដែរ ។   គេ​បានចាត់ទុក​ជំនឿ​នេះ​ជា    ទំនៀម ទម្លាប់​ ប្រពៃណី​ប្រចាំ​ជនជាតិ​ទៀតផង ។ គេ​យល់ថា  បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច​ សាហាវផ្សេងៗ  ឬ​អាវុធ​ដូចជា​ព្រួញ   ស្នជាដើម    ដោយហេតុថានៅ​តំបន់​ព្រៃភ្នំ​ពុំមាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ ។

សរុបសេចក្តី​មក     ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​នៃ​ជនជាតិខ្មែរ​​   អាច​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ទស្សនៈ​របស់​មនុស្ស ជាពិសេស​នៅពេលដែល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​អ្វីមួយ​មកពី​ខាងក្រៅ រមែងតែ​ប្រាថ្នា​សេចក្តីសុខ​សប្បាយ និង​សុវត្ថិភាព​តែប៉ុណ្ណោះ ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​អរូបី​របស់​ជាតិ​យើង​ផងដែរ ។

គប្បី​ជម្រាប​ផងដែរ​ថា ចំពោះ​ខ្មែរ​សុ​រិ​ន្ទ្រ បុរីរម្យ​សព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយ និង​ឈាម​សត្វព្រៃ​មួយចំនួន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​រោគ ឬ​ជំងឺ ។ ឧទាហរណ៍​គេ​យក​ថ្គាមដំរី​ទៅ​ដុស​នឹង​ថ្ម ហើយ​ស្រង់ទឹក​យកទៅបរិភោគ​ដើម្បី​ការពារ​ពុល​ថ្នាំ និង​ធ្វើឱ្យ​ត្រជាក់​ខ្លួនប្រាណ ។ ភ្លុក​ដំរី និងខ្នាយតាន់​ជ្រូកព្រៃ​វិញ ​គេ​ប្រើ​សម្រាប់កែ​ក្តៅខ្លួន​ដែរ ។ ឆ្អឹង​ត្មាត និង​ឆ្អឹង​អកសម្រាប់​កែរោគ​គ្រុនញាក់​រវើរវាយ និងកែរោគ​ស្ត្រី​ដែល​សម្រាលកូន​មិន​ចេញ​ដូច​ប្រក្រតី ។ ជូន​កាល​គេ​ក៏​យក​ឈាម​រមាស​កែ​ក្រំ និង​ជាំ​ខ្ទុះ ពេលដែល​ធ្លាក់​ពី​ខ្នង​ដំរី ឬ​ដើមឈើ​ជាដើម ។ ចំពោះ​ចង្កូមខ្លា គេ​យកមក​ដាក់​ពាក់​ជា​បន្តោង​នៅ​ក​ដើម្បី​ការពារ​សត្វព្រៃ ហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង​ វា​កាន់តែមាន​ប្រសិទ្ធភាព​ទៅទៀត ព្រោះ​ព្រាយ​បី​សាច​ភ័យខ្លាច​ខ្លាំងណាស់ ។

តើ​មនុស្ស​នៅ  ​ភូមិ​ស្នាយ  ​ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​ជំនឿ​ដូចខាងលើ​   នេះដែរ​ឬទេ ?   ចំពោះ​ចម្លើយ​នឹង​សំណួរ​នេះ បើតាម​ការស្រាវជ្រាវ​សិក្សា​ប្រៀបធៀប​របស់​យើង​បានឱ្យដឹងថា    អ្វីៗដែល​ពោល​មិន​ខុសប្លែក​ពី​ជំនឿ​របស់​សហគមន៍​ខ្មែរ​នៅ​ភូមិ​ស្នាយ​ ប៉ុន្មាន​ឡើយ    ដោយហេតុថាសំណង់​វប្បធម៌​វត្ថុ​បុរាណ​ជាច្រើន      ដូចជា​ឆ្អឹង​ចង្កូម​សត្វ​ដែល​គេ​កប់​ជាមួយ​សព ​    ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​វត្ថុ​ទាំងអស់​នោះបាន​ឆ្លើយតប​តាម​ជំនឿ​ប្រពៃណី​របស់​មនុស្ស​ ខ្មែរ​នា​សម័យ​ដើមយ៉ាងពិតៗ (ម.ត្រា​ណេ) ។

Chea and chkom.jpg 
្រភពមកពី៖ វិគីភិឌា

No comments:

Post a Comment