Saturday, November 24, 2012

ការបំពុល​ Optimal


 ផ្នែកសេដ្ឋកិច្ចបរិស្ថាន





 សេចក្តីផ្តើម

នៅពេលដែលក្រុមហ៊ុនមួយបំពុលបរិស្ថានវាបានបង្កើត​ Externality អវិជ្ជមាន នេះមានន័យថា  បរិស្ថានសង្គមត្រូវបានបំផ្លិចបំផ្លាញដោយសារអ្នកបំពុលនេះ ប៉ុន្តែបើគ្មាន ការបំពុលបរិស្ថាននោះទេ នោះក៏គ្មានសកម្មភាពសេដ្ឋកិច្ចកើតឡើងនោះដែរ នោះគឺមានន័យ ថាសេដ្ឋកិច្ចនឹងជាប់គាំង ខាតដោយគ្មានការផលិតទំនិញ និងសេវាកម្ម ជំហានដំបូង យើងត្រូវយល់ដឹងនូវពាក្យ Externalityអវិជ្ជមានជាមុនសិន ឧទាហរណ៍ៈ រោងចក្រផលិតថ្នាំពេទ្យបានបង្ហូរកាកសំនល់ចូលទៅក្នុងប្រភពទនេ្ល ដែលធ្វើឲ្យប៉ះពាល់ដល់ កំរិតអុកសីសែននៅក្នុងទឹក ការដែលខ្វះអុកសីសែននេះបានធ្វើបំផ្លាញជីវិតមច្ឆាជាតិនៅ ក្នុងទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកនេសាទដោយពឹងផែ្អកលើការ នេសាទត្រី បើក្រុមហ៊ុនថ្នាំពេទ្យនេះគ្មានត្រូវបានការពិន័យ រឺគ្មានការសងថៃ្លខូចខាតដល់អ្នកនេសាទនោះទេ គេបា្រកដជាបន្តបង្ហូរកាកសំនល់ចូលទៅក្នុងប្រភពទឹកដោយគ្មានកោត ខ្លាចអ្វី និងពិចារណាអ្វីនោះទេ ការខាតទាំងនេះគឺគេហៅថា Negative Externality External Cost  រឺ Negative Externality នឹងកើតឡើងដោយស្ថិតក្រោមលក្ខខ័ណ្ឌ យ៉ាងគឺ
. សកម្មភាពទាំងឡាយណាដែលធ្វើឲ្យខាតបង់សុខមាលភាពរបស់មនុស្សដទៃទៀត។
.​ការបាត់បង់សុខុមាលភាពនេះមិនត្រូវបានគេសងការខូចខាតវិញ
Externality អវិជ្ជមាននេះហើយដែលជាមូលហេតុចំបងដែលនាំទៅរក បរាជ័យទីផ្សារ Market Failure
កំរិតបំពុល​ ​​​Optimal គឺជាកំរិតមួយដែលចំណាយលំអៀងរបស់សង្គមក្នុងការបំពុល ស្មើនឹង ភាពចំណេញលំអៀងសំរាប់សង្គមដែលបានមកពីអ្នកបំពុលបានផលិតទំនិញ និងសេវាកម្ម ភាពចំណេញសំរាប់សង្គមដែលបានមកពីការបំពុល មិនមែនគ្រាន់ផ្តល់នូវទំនិញ និង សេវាកម្មប៉ុណ្ណោះទេ វាថែមទាំងបានផ្តល់ការងារដែលជាបា្រក់ចំនូលរបស់ប្រជាពលរដ្ឋផង ដែរ ក៏ប៉ុន្តែ បើគ្មានបទបញ្ជា ដើម្បីឲ្យការបំពុលមានកំរិត និងតំរូវឲ្យមាន​​ការឲ្យសងថ្លៃខូចខាតដល់បរិស្ថាននោះទេ នោះក្រុមអ្នកបំពុលបា្រកដជាមិនខ្វាយខ្វល់ និង ពិចារណាលើចំនាយលំអៀងរបស់សង្គមនោះទេ ហើយពួកគេនឹងផលិតដល់កំរិតមួយដែល បំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន នៅពេលបរិស្ថានត្រូវបានបំផេ្លច បំផ្លាញយ៉ាងដំនំរួចហើយ ទិន្នផល (Output) ក៏ត្រូវស្រុតចុះបន្ទិចម្តងៗ ដូចេ្នះយើងត្រូវរក កំរិតបំពុលOptimal ដើម្បីឲ្យការបំពុលបរិស្ថានដល់កំរិតមួយដែលផ្តល់ប្រយោជន៍សេដ្ឋកិច្ច អតិបរមា និងអាចឲ្យបរិស្ថានបន្សាបការបំពុលដោយខ្លួនឯងបានតាមលក្ខណៈធម្មជាតិ នោះទើបសំរេចការអភិវឌ្ឍសេដ្ឋកិច្ចមានលក្ខណៈនិរន្តរភាព


វិធីសាស្រ្តក្នុងការរកកំរិតបំពុល Optimal

ដូចយើងបានដឹងស្រាប់ហើយថា យើងមិនអាចលុបបំបាត់ការបំពុលទាំងស្រុងនោះទេ ព្រោះ យើងត្រូវការបំពុលបរិស្ថានដើម្បីការរីកចំរើនផ្នែកសេដ្ឋកិច្ច ដូច្នេះកំរិតបំពុល Optimal គឺ មិនមែនត្រង់ចំនុចបំពុលស្មើ នោះទេ
វិធីសាស្រ្តក្នុងការសែ្វងរកកំរិតបំពុល Optimal អាចធ្វើតាម២ទំរង់ៈ
.​ កំនត់រកបរិមាណដែលត្រូវផលិត រឺប្រើ Optimal (Q*)
.​​ កំនត់រកតុល្យភាពបំពុល Optimal ដោយផ្ទាល់តែម្តង
.​ ការកំនត់រកបរិមាណដែលត្រូវផលិត
ដើម្បីសំរេចនូវប្រសិទ្ធភាពនៃការចំនេញផ្នែកសេដ្ឋកិច្ចឲ្យដល់កំរិតអតិបរិមានោះ រដ្ឋាភិបាល ត្រូវអនុញ្ញាតឲ្យមានការបំពុលដល់ចំនុចមួយដែលការចំនេញលំអៀងរបស់ឯកជន (Marginal​ Net Private Benefit MNPB) ស្មើនឹងចំនាយលំអៀងនៃការបំពុល (Marginal External Cost MEC)  ដូចក្នុងរូបខាងក្រោម

​​​          សំគាល់

តើអ្វីខ្លះទៅចាត់ទុកជាភាពចំនេញលំអៀងសង្គម និង ចំនាយលំអៀងសង្គម?
-  ចំនាយលំអៀងសង្គមមានដូចជាៈ ការប៉ះពាល់ដល់សុខភាពមនុស្ស ការបាត់បង់ ធនធានធម្មជាតិ 
_ ចំនេញលំអៀងសង្គមមានដូចជាៈ ការរីកចំរើនសេដ្ឋកិច្ចដោយសារការផលិត ទំនិញ និងសេវាកម្ម កំនើនការងារសំរាប់ប្រជាពលរដ្ឋ កំនើនសុខមាលភាព
ដូចដែរបានឃើញក្នុងរូបភាព ខ្សែកោងចំនាយលំអៀងនៃការបំពុល​ (MEC) ជាខ្សែកោងវិជ្ជមាន ឯកតាដំបូងនៃការបំពុលមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែឯកតាបំពុលបន្តទៀតគឺ បំផ្លាញបរិស្ថានកាន់តែខ្លាំងឡើងៗ គួរបញ្ជាក់ផងដែរថា នៅពេលអនុវត្តជាក់សែ្តង វាមាន ភាពលំបាកខ្លាំងណាស់ក្នុងការវាស់ ចំនាយលំអៀង បំពុលឲ្យបានច្បាស់លាស់ ក៏ប៉ុន្តែវាមិន មែនមានន័យថាគំរូនេះវាគ្មាន ប្រយោជន៍នោះទេ គំរូនេះអាចឲ្យជួយឲ្យយើងយល់ដឹងកាន់តែច្បាស់ពីគោលការណ៍នៃការជ្រើសរើសកំរិតបំពុល Optimal និងមុខងារនៃការលក់សិទ្ឋិបំពុលបរិស្ថាន យើងខ្ញុំនឹងពន្យល់ពីសិទ្ឋិបំពុលបរិស្ថាននេះ នៅផ្នែកខាងក្រោមទៀត
ខ្សែកោងចំនេញលំអៀងសំរាប់ឯកជន គឺផលប្រយោជន៍ដែលអ្នកបំពុល នឹងអាចទទួលបាន មកពីការ​​បំពុលបរិស្ថានមួយឯកតាបន្ថែមទៀត អ្នកបំពុលនឹងត្រូវចំនាយលុយនៅពេល ដែល សកម្មភាពរបស់គេធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែគេនឹងបានត្រលប់មកវិញនូវ បា្រក់ចំនូល ពីការលក់ទំនិញ
ត្រលប់មកក្រាបវិញ បើយើងគូសបន្ទាត់ចុះពីចំនុចប្រសព្វនៃ MNPB និង MEC​ នោះអ្នកនឹងបាន កំរិតនៃការអនុញ្ញតឲ្យបំពុល ដែលធ្វើឲ្យមានប្រសិទ្ធភាពចំនេញផែ្នក សេដ្ឋកិច្ចបរមា Q*  នេះគេហៅថា កំរិតបំពុល Optimal (Optimal Level of Pollution) ​ 

.​​ វិធីសាស្រ្តកំនត់រកតុល្យភាពបំពុល Optimal ដោយផ្ទាល់តែម្តង
ការកំនត់រកតុល្យភាពបំពុល​ Optimal ដោយផ្ទាល់ត្រូវធ្វើតាម រូបមន្ត MAC = MPB
MAC : Marginal Abatement Cost ចំនាយលំអៀងក្នុងការកាត់បន្ថយកំរិតបំពុល ​ MAC គឺជា ចំនាយដើម្បីកាត់បន្ថយបរិមាណក្នុងការបំពុលបរិស្ថាន១ឯកតាចុងក្រោយបន្ថែមទៀត បរិមាណនៃការបំពុលបរិស្ថានឯកតារបស់វាគិតជាខ្នាតខុសៗគ្នា អាស្រ័យទៅនឹងប្រភេទ សារជាតិបំពុល ការកាត់បន្ថយកំរិតបំពុលបរិស្ថានកសំដៅលើការកាត់បន្ថយបរិមាណសារជាតិពុលដែលយើងបញេ្ចញចោលទៅក្នុងធម្មជាតិ
MPB : ជាផលប្រយោជន៍ទទួលបានពីការបំពុលបរិស្ថាន១ឯកតាចុងក្រោយបន្ថែមទៀតដោយ ការបំពុលបរិស្ថានជា​Externality អវិជ្ជមាន ភាពចំនេញគិតសំរាប់តែអ្នកផលិត រឺ ប្រើបា្រស់ ផ្ទាល់ប៉ុណ្ណោះ

​​          លំហាត់អនុវត្ត:
សន្មតថា Marginal abatement cost (MAC) និង Marginal Private Benefit (MPB) ដូចខាងក្រោមៈ MAC = 49 -0.5E (E: តំនាងឲ្យ ចំនួនបំពុល Emission)
            MPB = 0.2E

a.    ចូររកកំរិតបំពុល Optimal & Marginal cost
b.    គណនាចំនាយសរុបលើការបំពុលនៅពេលការកំនត់កំរិតបំពុលត្រឹមកំរិត Optimal
c   ចំលើយៈ


a.    គណនាកំរិតបំពុល Optimal និង Marginal Cost

MAC = MPB
             49 – 0.5E = 0.2E
ð    E = 70
MAC = 49 – 0.5 (70) = 14

b.    គណនាចំនាយសរុបលើការបំពុល

ចំនាយសរុបលើការបំពុល​​​ =ចំនាយកាត់បន្ថយការបំពុល + ចំនាយនៃការបំផ្លាញសរុប

ចំនាយកាត់បន្ថយការបំពុលសរុប = ផ្ទៃក្រលានៅក្រោម ខ្សែកោង​ MAC (សូមមើលក្រាបខាងក្រោម) ​​ ផ្ទៃក្រលា​= ½ b*h = ½ (28)(14) = 196

ចំនាយនៃការបំផ្លាញសរុប = ផ្ទៃក្រលាដែលនៅក្រោម ខ្សែកោង​ MPB (សូមមើលក្រាបខាងក្រោម) ផ្ទៃក្រលា = ½ b*h = ½ (70)(14) = 490

          ដូច្នេះចំនាយសរុបនៃការបំពុល​= 196 + 490 = 686


    ការវាស់ចំនាយលំអៀងនៃការបំពុល

គួរបញ្ជាក់ផងដែរថាបរិមាណនៃចំនាយលំអៀងនៃការបំពុលមិនមានភាពស្ថិតស្ថេររហូតនោះទេអាច នេះគឺហេតុដែលធ្វើឲ្យការស្វែងរកកំរិតបំពុលOptimaមានភាពលំបាកសំរាប់យកអនុវត្តជាកស្តែង ​​​វាប្រែប្រួលគ្រប់ពេលវេលាដោយយោងតាមកត្តាផ្សេងៗដូចជា៖
·         ការយល់ឃើញ និងការឲ្យតំលៃទៅលើបរិស្ថានៈ វាគឺជាការពិតណាស់ថាតំលៃរបស់បរិស្ថាន គឺមនុស្សមិនអាចវាស់បានដោយងាយៗនោះទេ វាអាស្រ័យទៅលើការវិនិច្ឆ័យ និងការយល់ ឃើញរបស់មនុស្សថាតើបរិស្ថានមានតំលៃប៉ុណ្ណាដែរ នាពេលខ្លះ មនុស្សអាចពិចារណា និងឲ្យតំលៃយ៉ាងខ្ពស់ទៅលើបរិស្ថាន និងធនធានធម្មជាតិ ដែលធ្វើឲ្យការអនុញ្ញតឲ្យបំពុលទៅ ដល់កំរិតមួយយ៉ាងទាប និងទាមទារគុណភាពបរិស្ថានយ៉ាងខ្ពស់ នេះជាហេតុធ្វើឲ្យចំនាយ លំអៀងនៃការបំពុលឡើងខ្ពស់ ។ដូចេ្នះចំនាយលំអៀង គឺជាតំលៃអាស្រ័យលើការគិតរបស់ ក្រុមមនុស្សតែប៉ុណ្ណោះដែលជាកំនត់តំលៃរបស់បរិស្ថាន

·         បច្ចេកវិទ្យាៈ ការរីកចំរើននៃបច្ចេកវិទ្យាក្នុងការបន្សាបជាតិពុលនៅក្នុងបរិស្ថាន នឹងធ្វើឲ្យកំរិត បំពុលនឹងថយចុះ និងបង្កើនគុណភាពបរិស្ថាន វានាំឲ្យការចំនាយលើការក្នុងការកាត់បន្ថយ ជាតិពុលថយចុះ

     ដំនោះស្រាយក្នុងការការពារបរិស្ថាន និង អភិវឌ្ឍសេដ្ឋកិច្ច

ដូច្នេះដើម្បីថែរក្សាបរិស្ថានឲ្យនៅគង់វង្ស ហើយសំរេចនូវផលចំនេញសេដ្ឋកិច្ចអតិបរមានោះ យើងត្រូវ រក កំរិតបំពុល Optimal ក្រោយពីបានរកឃើញហើយនោះ រដ្ឋអាចកំនត់ Quota ទៅបែងចែកទៅ គ្រប់អ្នកផលិតដែលបំពុលបរិស្ថានតាមវិធីសាស្រ្តដូចជា៖
·         យន្តការផ្សារសេរីៈ ដាក់ឲ្យដេញថ្លៃ Quota ដើម្បីបានសិទ្ឋិក្នុងការបំពុល
·         បែងចែកដោយស្មើភាពគ្នា សមាមាត្រទៅនឹងទំហំ និងប្រភេទអាជីវកម្ម ហើយអនុញ្ញាតឲ្យគេ ទិញលក់ជាមួយគ្នា បន្តបន្ទាប់
·         កំនត់កំរិតពន្ឋតាមរយៈការយកពន្ឋ ក្នុងការបំពុលបរិស្ថានគិតទៅលើឯកតាដែលបំពុលឲ្យធ្វើ យ៉ាងណាកំរិតបំពុសរុបការបំពុលទាំងអស់គ្នាមានទំហំស្មើ នឹងកំរិត P*



 សេចក្តីសន្និដ្ឋាន និងអនុសាសន៍

ក្នុងកិច្ចស្រាវជ្រាវនេះ យើងឃើញថាដើម្បីទប់ស្កាត់ការបារាជ័យទីផ្សារធនធានធម្មជាតិ និងបរិស្ថាន មនុស្សលោកត្រូវពិចារណារកការបំពុលបរិស្ថានដែលផ្តល់ផលចំនេញសេដ្ឋកិច្ចអតិបរមា គឺកំរិតបំពុល Optimal នេះ ក៏ប៉ុន្តែដូចដែរយើងខ្ញុំបានពន្យល់ពីខាងលើថា ការកំនត់រកកំរិតបំពុល Optimal នេះគឺ វាមានភាពសាំញាំ និងពិបាកច្រើន ព្រោះថាចំនាយលំអៀង និងចំនេញលំអៀងគឺអាស្រ័យលើការ ឲ្យតំលៃ និងពិចារណាទៅលើតំលៃ និងប្រយោជន៍របស់វា ប៉ុន្តែវាមិនមែនមានន័យថា កំរិតបំពុល Optimal គ្មានបានប្រយោជន៍នោះដែរ ព្រោះយើងអាចរកវិធីសន្មតណាដែលមានភាពខុសតិចបំផុត វាប្រសើរជាងការដែលបំពុលបរិស្ថានដោយល្ងិតល្ងង់ មិនគិតគូរពីបរិស្ថាន
នៅប្រទេសកម្ពុជាយើង មុខវិជ្ជាសេដ្ឋកិច្ចបរិស្ថានហាក់បីដូចជានូវក្មេងខ្ចីបន្តិច ដោយសារយើងមិន បានពិចារណាលើការបំពុលបរិស្ថានឲ្យសមស្របដែលនាំមកនូវផលចំនេញសេដ្ឋកិច្ចអតិបរមា ដូច្នេះ យើងគួរនាំគ្នាពិចារណាពីកំរិតបំពុល Optimal នេះទាំងអស់គ្នា មុនពេលបរិស្ថានរងការខូចខាត យ៉ាងតំនំ នោះវានឹងយឺតពេលហើយ រដ្ឋាភិបាលអាចដាក់ឲ្យដេញថ្លៃ Quota ក្នុងការបំពុល នោះ រដ្ឋ ប្រាកដជាមានថវិកា ដើម្បីសងការខូចខាតបរិស្ថាន និងរារាំងក្រុមហ៊ុនបំពុលដើម្បីឲ្យមានការស្ទាក់ស្ទើ ដោយមិនបំពុលបរិស្ថានស្រេចតែចិត្តទៀត




No comments:

Post a Comment